ព័ត៌មានអន្ដរជាតិ
ក្ងានខ្មៅមានអ្វីពិសេស ទើបកូរ៉េខាងជើង បង្កាត់ពូជ ឲ្យប្រជាជនទទួលទាន (មានវីដេអូ)
ប្រទេសកូរ៉េខាងជើង បានដាក់សាច់ក្ងានខ្មៅ ដែលមានរសជាតិឆ្ងាញ់ នៅលើមុខម្ហូបអនុញ្ញាតឲ្យប្រជាជនទទួលទាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជម្នះបញ្ហាកង្វះខាតអាហាររ៉ាំរ៉ៃរបស់ប្រទេស។
សត្វក្ងានខ្មៅ កំពុងត្រូវបានបង្កាត់ពូជ តាមខ្នាតឧស្សាហកម្ម នៅមជ្ឈមណ្ឌលបង្កាត់ពូជថ្មីមួយ ក្នុងកសិដ្ឋានចិញ្ចឹមទាដ៏ធំបំផុតរបស់ប្រទេសនៅឆ្នេរសមុទ្រភាគខាងកើត។

រឿងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន ព្រមានប្រជាជនកូរ៉េខាងជើងថា ពួកគេត្រូវបរិភោគអាហារតិចតួចបានហើយ រហូតដល់ពេលប្រទេសនេះបើកព្រំដែនជាមួយ ចិនឡើងវិញនៅឆ្នាំ២០២៥។
ប្រទេសក្រីក្រមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ និងសេដ្ឋកិច្ចដ៏អន់ខ្សោយ ប៉ុន្តែឥឡូវ ក្រុមមន្ត្រីនិយាយថា សាច់ក្ងានខ្មៅដ៏ឆ្ងាញ់គឺជា “ចម្លើយ” ខណៈពួកគេអះអាងថា វាជា អាហារជួយសុខភាពដ៏ពិសេស។

ជម្រកសត្វក្ងាន ត្រូវបានសាងសង់នៅក្នុងកសិដ្ឋានចិញ្ចឹមទា Kwangpho នៃតំបន់ Jongphyong ជាកន្លែងដែលសត្វក្ងានខ្មៅនឹងត្រូវបានបង្កាត់ពូជ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA បានរាយការណ៍ថា “សាច់ក្ងានខ្មៅមានរសជាតិឆ្ងាញ់ និងមានគុណតម្លៃជាឱសថ ហើយការបង្កាត់ពូជតាមបែបឧស្សាហកម្ម នឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន”។

ការសាងសង់នេះ បានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កាត់ពូជសត្វក្ងានខ្មៅដែលជាសត្វស្លាបលម្អដ៏កម្រ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋធ្លាប់រាយការណ៍ថា សាច់ក្ងានខ្មៅគឺជា អាហារសុខភាពពិសេសប្រចាំសតវត្សរ៍ទី២១ ដែលមានរសជាតិពិសេស និងតម្លៃអាហារូបត្ថម្ភខ្ពស់បំផុត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គីម ជុងអ៊ុន បញ្ជាឲ្យពលរដ្ឋ បរិភោគ អាហារ តិចតួច ដល់ឆ្នាំ ២០២៥

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ