ព័ត៌មានអន្ដរជាតិ
ស្រ្តីចិនម្នាក់ ឈប់រៀនតាំងពីជំទង់ដើម្បីរកលុយជួយឪពុកម្ដាយពិការ ទទួលការសរសើរទឹកចិត្តធំធេង
ស្រ្តីម្នាក់មកពីភាគកណ្តាលនៃប្រទេសចិន ដែលចាប់ផ្តើមធ្វើការងារតាំងពីអាយុ៥ឆ្នាំ និងបានចាកចេញពីសាលានៅអាយុ ១៥ឆ្នាំ ដើម្បីផ្គត់ផ្គង់ឪពុកម្តាយពិការ បានផ្ទុះសរសើរព្រោងព្រាត ថាជាមនុស្សសាមញ្ញ និងស្មោះត្រង់ ដោយសារការលក់បន្លែនៅក្នុងភូមិកំណើតរបស់នាង។

Li Yayun អាយុ ២៧ ឆ្នាំមកពីខេត្ត Henan ត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថា Li Fugui ។ វីដេអូរបស់នាងអំពីជីវិតជនបទ និងការប្រាស្រ័យទាក់ទងដោយស្មោះស្ម័គ្រជាមួយអ្នកភូមិវ័យចំណាស់ បានធ្វើឲ្យនាងទទួលបានអ្នកតាមដានជាង ៧ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក។
ដោយមានការកោតសរសើរចំពោះភាពស្រស់ស្អាត និងបុគ្គលិកលក្ខណៈដ៏កក់ក្តៅ អ្នកគាំទ្របានដាក់រហ័សនាមឲ្យនាងថា «Vegetable Xi Shi» ដោយយោងទៅលើសម្រស់រឿងព្រេងនិទានមួយរបស់ប្រទេសចិនបុរាណ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនដីគោក Jiupai News ឪពុកម្តាយទាំងពីររបស់ Li មានពិការភាពខាងសតិបញ្ញាធ្ងន់ធ្ងរ។ ម្តាយរបស់នាងត្រូវការការថែទាំពេញម៉ោង ខណៈដែលឪពុករបស់នាងដែលមានសមត្ថភាពផ្លូវចិត្តដូចក្មេងអាយុប្រាំមួយឆ្នាំ អាចចំអិនអាហារសាមញ្ញ និងជិះកង់បីអគ្គិសនី។ Li បានចាប់ផ្តើមធ្វើការងារផ្ទះតាំងពីអាយុ ៥ឆ្នាំ ហើយបានចាកចេញពីសាលានៅអាយុ ១៥ ឆ្នាំ ដើម្បីផ្គត់ផ្គង់គ្រួសារ ចាប់យកការងារផ្នែកលក់ តូបសាច់អាំង និងជាអ្នកផាត់មុខ។
ក្រោយមក នាងបានរៀបការនៅអាយុ ១៩ ឆ្នាំ ប៉ុន្តែបានលែងលះគ្នាមួយឆ្នាំក្រោយមក នៅពេលដែលលបុរសជាស្វាមីមិនព្រមចែករំលែកភារកិច្ចមើលថែគ្រួសារ។ បន្ទាប់ពីជីដូនបានស្លាប់នៅឆ្នាំ ២០២០ នាងនិងជីតាបានមើលថែឪពុកម្តាយរបស់នាង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវត្តីបានដើរពីភូមិមួយទៅភូមិមួយជាមួយនឹងរទេះតូចមួយ លក់សម្ភារៈសំខាន់ៗដល់ប្រជាជនចាស់ដែលមិនអាចធ្វើដំណើរបានឆ្ងាយ។ ជាមួយនឹងមនុស្សវ័យក្មេងភាគច្រើនធ្វើការនៅឆ្ងាយ មនុស្សចាស់ជាច្រើនរស់នៅតែម្នាក់ឯង។ នាងលក់តៅហ៊ូ មីត្រជាក់ បន្លែ និងនំកុម្មង់ ជាញឹកញាប់ក្នុងតម្លៃតែប៉ុន្មានយន់។
នៅក្នុងវីដេអូរបស់នាង ជារឿយៗ Li Yayun ត្រូវបានគេមើលឃើញថាចំអិនតៅហ៊ូបន្ថែមដល់អ្នកភូមិ ឬឲ្យពួកគេសាកល្បងអាហារដោយឥតគិតថ្លៃ។ នាងក៏ជួយពួកគេហាលស្រូវសាលី ហៅទូរសព្ទ និងជួសជុលទូរស័ព្ទជាដើម។ មនុស្សជាច្រើនចាត់ទុកនាងដូចជាកូនស្រីរបស់ពួកគេ ហើយជារឿយៗអញ្ជើញនាងទៅញ៉ាំអាហារ។ ការងារជាច្រើនឆ្នាំក្រោមពន្លឺថ្ងៃ បានធ្វើឲ្យដៃរបស់នាងមានសភាពទ្រុឌទ្រោម ហើយស្បែកប្រែពណ៌យ៉ាងជ្រៅ។
មិនតែប៉ុណ្ណោះ រៀងរាល់ថ្ងៃ Li Yayun ធ្វើម្ហូបឲ្យឪពុកម្តាយ បង្រៀនឪពុកឱ្យចេះសរសេរ និងជួយជីតានាងមើលថែដើមឈើហូបផ្លែ។ នាងក៏លក់ផលិតផលតាមអនឡាញ ហើយធ្លាប់រកប្រាក់ចំណូលដើម្បីយកជីតាទៅធ្វើដំណើរទៅទីក្រុងប៉េកាំង។
នៅក្នុងខែមិថុនា Li Yayun បានលុបចោលពាក្យចចាមអារ៉ាមដែលថានាងរកបានច្រើនជាងមួយលានយ័ន (១៤០,០០០ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដោយនិយាយថាប្រាក់ចំណូលរបស់នាងគឺខ្ពស់ជាងបុគ្គលិកការិយាល័យជាមធ្យមបន្តិច។ នាងបាននិយាយថា ចំណូលទាំងអស់បានមកពីការលក់អនឡាញ ហើយនាងមិនដែលទទួលយកការផ្សាយពាណិជ្ជកម្មនោះទេ។ ជាងនេះ នាងក៏បាននិយាយថា ខ្លួនមិនស្វែងរកការអាណិតអាសូរទេ គឺគ្រាន់តែព្យាយាមធ្វើឲ្យជីវិតកាន់តែភ្លឺស្វាងសម្រាប់គ្រួសារតែប៉ុណ្ណោះ។
រឿងរ៉ាវរបស់ Li បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត ជាមួយនឹងការបង្ហោះពាក់ព័ន្ធទទួលបានការចូលមើលច្រើនជាង ១០ លានដង។ អ្នកសង្កេតការណ៍តាមអ៊ីនធឺណិតម្នាក់បាននិយាយថា ភាពសាមញ្ញ និងភាពស្មោះត្រង់របស់ Li និងអ្នកភូមិចំណាស់តែងតែជំរុញទឹកចិត្ត។ ស្របពេលដែលម្នាក់ទៀតបានអត្ថាធិប្បាយថា នាងគឺដូចជាផ្កាឈូករ័ត្នរីកនៅក្នុងដីព្រៃ រឹងមាំ ឯករាជ្យ និងស្រស់ស្អាត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជនបរទេសនៅថៃ ជិះតាក់ស៊ីមិនឲ្យលុយ បែរជាបោះកញ្ឆាជំនួសវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


