ព័ត៌មានអន្ដរជាតិ
ជនបរទេសនៅថៃ ជិះតាក់ស៊ីមិនឲ្យលុយ បែរជាបោះកញ្ឆាជំនួសវិញ
បុរសជនជាតិថៃដែលជាអ្នកបើកតាក់ស៊ីនមួយរូប បានមកស្រែកឡ៉ាំប៉ាមុខប៉ុស្តិ៍ប៉ូលិសក្រុងប៉ាតាយ៉ា បន្ទាប់ពីត្រូវអ្នកទេសចរបរទេសម្នាក់ ធ្វើស៊ីមិនឲ្យលុយថ្លៃធ្វើដំណើរ តែបែរជាបោះកញ្ឆាជំនួសវិញ។ រឿងរ៉ាងនេះបានកើតឡើងកាលពីថ្ងៃទី១៤ កក្កដា ដោយយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន.one31។

បុរសដែលអះអាងថា ខ្លួនជនរងគ្រោះមានឈ្មោះថា Prachuap អាយុ ៥៤ ឆ្នាំ បានមកដាក់ពាក្យបណ្តឹងទៅលោកអនុសេនីយ៍ឯក Chanan Kesobua អធិការរង (ស៊ើបអង្កេត) ថា ដំបូងឡើយ ខ្លួនបានដឹកអ្នកដំណើរបរទេសចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ គោលដៅគឺសណ្ឋាគារមួយនៅក្រុងប៉ាតាយ៉ា ខណៈដែលតម្លៃសំបុត្របានព្រមព្រៀងគ្នាក្នុងតំលៃ ២,០០០បាត ហើយអ្នកដំណើរបាននិយាយថា គាត់មានប្រពន្ធកូនដែលកំពុងរង់ចាំគាត់នៅប៉ាតាយ៉ា ហើយនឹងបង់លុយពេលទៅដល់ទីតាំង។ ប៉ុន្តែពេលទៅដល់គោលដៅ ជនបរទេសនោះមានលុយតែ៩០០បាតប៉ុណ្ណោះ ។ ចំណែកឯស្ត្រីដែលអះអាងថាជាប្រពន្ធគាត់ ក៏មានលុយត្រឹមតែ៥០បាតដែរ។
ភ្លាមៗនោះ បុរសដែលជាបើកឡានតាក់ស៊ីបានព្យាយាមចរចារសុំប្រាក់ចំនួនជាង១ពាន់បាត ប៉ុន្តែបុរសបរទេសរូបនេះបានបន្តគេចដោយអះអាងថាគាត់គ្មានលុយទេ មុនពេលដកកញ្ឆាមួយថង់ធំមកដាក់ជូនជំនួសឲ្យលុយវិញ រូបគេបានបដិសេធ ហើយបានគំរាមថា នឹងរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស។
ទោះបីជាយ៉ាងណាក៏ដោយ បុរសបរទេសរូបនេះក៏បានសម្ដែងការមិនពេញចិត្តដូចគ្នា មុននឹងគាត់ដើរទៅសណ្ឋាគារ ឈរធ្វើព្រងើយ ដោយមិនខ្វល់ពីថ្លៃឈ្នួលចំពោះឡានតាក់ស៊ីដែលខ្លួនជិះមកឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិតបុរសវាយទាហាន កម្ពុជា គឺជាពួកជ្រុលនិយមក្នុងប្រទេសថៃ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


