Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ ច្រាន​ចោល​របាយការណ៍​ដែល​ថា ​កូរ៉េ​ខាងជើង​បញ្ជូន​ទ័ព​ ៣០ ០០០​នាក់​ទៅ​រុស្ស៊ី

បានផុស

នៅ

ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បាន​ច្រាន​ចោល​​របាយការណ៍​ដែលអះអាងថា កូរ៉េខាងជើងគ្រោងនឹងបញ្ជូនទាហាន​បន្ថែមរហូតដល់ ៣០ ០០០​នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្រ្គាម​ប្រឆាំងនឹងអ៊ុយក្រែន។

លោក គីម ជុងអ៊ុន និង​លោក Sergey Lavrov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បដិសេធ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​​​ការ​ចុះផ្សាយ​​របស់​សារព័ត៌មាន CNN កាល​ពី​ដើម​ខែ​កក្កដា ដែល​បាន​ដក​ស្រង់​ប្រភព​ពី​​ចារកម្ម​អ៊ុយក្រែន និង​មន្ត្រី​លោក​ខាង​លិច។ ផ្ទុយទៅវិញ ចារកម្ម​អ៊ុយក្រែនបានបំភ្លឺថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំបញ្ជូន​បុគ្គលិកប្រហែល​តែ ៦ ០០០​នាក់​ប៉ុណ្ណោះ ដែលមានបំណងជាចម្បងសម្រាប់​ការងារសាងសង់ឡើងវិញ ហើយ​​​ការ​ដាក់ពង្រាយ​នឹង​ត្រូវ​ចែក​ចេញ​ជាក្រុមតូចៗ​ ម្ដង​ប្រហែល ១ ៥០០ ទៅ ៣ ០០០​នាក់ នា​អំឡុង​ខែ​កក្កដា និង​ខែ​សីហា​ឆ្នាំ​នេះ។

ទន្ទឹម​នឹង​ការ​បក​ស្រាយ​ពី​ចារកម្ម​អ៊ុយក្រែន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាល​ពី​អាទិត្យ​ទី​១៣​ខែ​កក្កដា​បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដោយប្រកាសពី«ការគាំទ្រដោយគ្មានលក្ខខណ្ឌ» របស់ទីក្រុងព្យុងយ៉ាង សម្រាប់សកម្មភាព​របស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

ជា​ការ​កត់​សម្គាល់ ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ីជាច្រើន​រូប បាន​​ទៅ​​​ជួប​ជាមួយ​លោក គីម ជាញឹក​ញាប់។ តួ​យ៉ាង​ដូចជា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu គ្រាន់​តែ​ក្នុង​រយៈពេល​៣​ខែ​កន្លង​ទៅ បាន​​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ដល់​ទៅ​៣​លើក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម