ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឲ្យត្រៀមទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ (មានវីដេអូ)
រដូវខ្យល់មូសុងឦសានដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យរដ្ឋចំនួនប្រាំមួយរបស់ម៉ាឡេស៊ីមានភ្លៀងធ្លាក់ខ្លាំងក្លា ហើយរដ្ឋាភិបាល កំពុងរៀបចំការត្រៀមលក្ខណៈជាមុន ដើម្បីទប់ស្កាត់បញ្ហាធំណាមួយ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក ត្រូវបានណែនាំឲ្យត្រៀមលក្ខណៈជាបន្ទាន់ ខណៈថវិកាចំនួន ៨លានរីងហ្គីត (១ ៧៧៥ ២១៤ដុល្លារ) ត្រូវបានបែងចែកទៅឲ្យ ១៦០ ស្រុកសម្រាប់ធ្វើប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បាននិយាយថា រដ្ឋាភិបាលក៏បានបែងចែកទឹកប្រាក់ ៤.៨លានរីងហ្គីត ដើម្បីផ្តល់ទូកល្បឿនលឿនចំនួន ៣២០គ្រឿង សម្រាប់ស្រុកផ្សេងៗផងដែរ។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ (PPS) ចំនួន ៦០១០ កន្លែងនៅទូទាំងប្រទេស ដែលអាចផ្តល់ជម្រកដល់ជនរងគ្រោះដោយទឹកជំនន់ចំនួន ១ ៦២០ ៨៥៥នាក់ ត្រូវបាននាយកដ្ឋានសុខុមាលភាព រៀបចំរួចរាល់។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានព្យាករថា ខ្យល់មូសុងឦសាននឹងវាយប្រហាររដ្ឋចំនួនប្រាំមួយ ចាប់ពីខែវិច្ឆិកា ឆ្នាំនេះ ដល់ខែមីនា ឆ្នាំក្រោយ។
Kelantan, Terengganu និង Pahang ត្រូវបានគេរំពឹងថា នឹងជួបភ្លៀងធ្លាក់ខ្លាំងចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ខណៈ Johor, Sabah និង Sarawak នឹងប្រឈមមុខដូចគ្នា ចាប់ពីខែធ្នូដល់ខែមករា។

ក្រសួងអប់រំ ក៏បានប្រាប់ឲ្យបើកអន្តេវាសិកដ្ឋានផងដែរ ជាពិសេសសម្រាប់ឲ្យមនុស្សចាស់ កុមារ និងស្ត្រីស្នាក់នៅ។
មន្ត្រី សមាជិកទីភ្នាក់ងារសន្តិសុខ និងអ្នកជួយសង្គ្រោះគ្រប់លំដាប់ថ្នាក់សរុប ៧៩ ៥៤៩ នាក់ កំពុងឈរជើងពេញលេញផងដែរ។ អ្នកដែលរស់នៅតំបន់ទំនាប ត្រូវបានស្នើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយ ហើយត្រូវជម្លៀសមនុស្សចេញជាបន្ទាន់ ប្រសិនបើមានការណែនាំពីអាជ្ញាធរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ រដ្ឋមន្ត្រីមហាផ្ទៃថៃ ចេញមុខបញ្ជាក់ ខណៈមានក្តីបារម្ភថា ទឹកជំនន់នឹងលិចក្រុង បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


