ព័ត៌មានអន្ដរជាតិ
ខេត្តថៃ១០ ចាប់ពីភាគកណ្តាលដល់ភាគខាងជើង ប្រឈមនឹងទឹកជំនន់ភ្លាមៗនិងបំណាក់ដី
នាយកដ្ឋានធនធានរ៉ែបានចេញការព្រមានជាបន្ទាន់មួយសម្រាប់ខេត្តចំនួន១០នៅភាគកណ្តាល និងភាគខាងជើងប្រទេសថៃ ដើម្បីត្រៀមខ្លួនប្រឈមនឹងបំណាក់ដីដែលអាចកើតឡើង និងទឹកជំនន់ភ្លាមៗនៅចន្លោះថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ០១ឧសភា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៣០ខែមេសានេះ។

ខេត្តដែលមានហានិភ័យខ្ពស់រួមមាន Chiang Mai, Chiang Rai, Phayao, Phrae, Uttaradit, Nan, Mae Hong Son, Lamphun, Phitsanulok, និង Uthai Thani.។
នាយកដ្ឋានឧតុនិយមថៃបានណែនាំ អ្នកស្រុកនៅក្នុងខេត្តដែលរងផលប៉ះពាល់គួរតែប្រុងប្រយ័ត្នចំពោះហានិភ័យនៃការបាក់ដី និងទឹកជំនន់ភ្លាមៗរហូតដល់ថ្ងៃព្រហស្បតិ៍ រួមទាំងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ។ នាយកដ្ឋានបានស្នើឱ្យអ្នកស្ម័គ្រចិត្ដនៅតំបន់ទាំងនេះតាមដានយ៉ាងសកម្មនូវស្ថានភាព និងវាស់វែងជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ដើម្បីផ្តល់ការព្រមានជាមុនដល់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលនឹងបន្តតាមដានទឹកភ្លៀង និងស្ថានភាពដី ដើម្បីវាយតម្លៃហានិភ័យ និងផ្តល់ព័ត៌មានទាន់ពេលដល់អាជ្ញាធរពាក់ព័ន្ធ និងសាធារណជន។
ប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ត្រូវបានណែនាំឱ្យជៀសវាងសកម្មភាពនៅខាងក្រៅអំឡុងពេលមានព្យុះ និងនៅឱ្យឆ្ងាយពីដើមឈើធំៗ និងផ្ទាំងប៉ាណូដែលមិនមានសុវត្ថិភាព។ កសិករត្រូវត្រៀមដើម្បីការពារដំណាំ និងសត្វចិញ្ចឹមផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


