ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីនឹងហាមប្រាមការប្រើថង់ប្លាស្ទិកនៅតាមឧទ្យាន និងហាងទំនិញទូទាំងប្រទេស
ប្រទេសម៉ាឡេស៊ីប្រកាសហាមប្រាមការប្រើប្រាស់តថង់ប្លាស្ទិកប្រើតែមួយដង (single use) នៅសួនឧទ្យាន តំបន់ការពារធម្មជាតិ និងកន្លែងលក់រាយ នៅក្នុងការជំរុញប្រទេសប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២១ខែមេសានេះ។

យោងតាមរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថាន លោក Nik Nazmi Nik Ahmad ការហាមឃាត់នេះនឹងចូលជាធរមាននៅតំបន់ព្រៃធម្មជាតិ ឧទ្យានជាតិនិងរដ្ឋ ឧទ្យានសមុទ្រ និងតំបន់បេតិកភណ្ឌភូមិសាស្ត្រ។ ការហាមប្រាមនេះ ក៏នឹងពង្រីកដល់កន្លែងពាណិជ្ជកម្មអចិន្ត្រៃយ៍ផ្សេងទៀត ដូចជាផ្សារទំនើប ហាងលក់ទំនិញ ស្ថានីយប្រេងឥន្ធនៈ ភោជនីយដ្ឋានអាហារសម្រាន់ និងឱសថស្ថាន។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីលោក Nik Nazmi ធ្វើជាប្រធានកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំនេះជាមួយរដ្ឋមន្ត្រីបរិស្ថាន និងក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ។ លោកសង្កត់ធ្ងន់ថា ការអនុវត្តការហាមប្រាមនេះនឹងមានភាពខុសគ្នានៅទូទាំងរដ្ឋអាស្រ័យលើការត្រៀមខ្លួននិងសមត្ថភាពរបស់ពួកគេ ដោយភាពបត់បែនគឺជាគន្លឹះដើម្បីធានាឱ្យមានការអនុវត្តដោយរលូន។
លោកក៏បានសន្យាថានឹងមានការសម្របសម្រួលកាន់តែជិតស្និទ្ធរវាងអាជ្ញាធរសហព័ន្ធ និងរដ្ឋដើម្បីបង្ក្រាបប្រតិបត្តិការកែច្នៃសំណល់អេឡិកត្រូនិកខុសច្បាប់ ដែលនៅតែបន្តបង្កការគំរាមកំហែងដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថាថង់ប្លាស្ទិកមានផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើបរិស្ថាន។ ពួកវាត្រូវចំណាយពេលរាប់រយឆ្នាំដើម្បីបំបែកឬរលាយ ហើយការផលិតប្លាស្ទិករួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ពួកវាបំពុលដី ផ្លូវទឹក និងជម្រកសត្វព្រៃ ដែលបង្កគ្រោះថ្នាក់ដល់ទាំងប្រព័ន្ធអេកូឡូស៊ី និងសត្វព្រៃ។ ប្រទេសជាច្រើនជាច្រើននៅលើពិភពលោក ក៏កំពុងប្រឈមនិងការកើនឡើងនៃសំណល់ប្លាស្ទិកនេះផងដែរ ដោយប្រទេសនីមួយៗចាត់វិធានការកាត់បន្ថយការប្រើប្រាស់ថង់បំពុលបរិស្ថាននេះរៀងខ្លួនៗ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


