ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត៖ ឆ្នាំក្រោយព្យុះព្រះអាទិត្យដ៏ខ្លាំងមួយទៀត អាចជះឥទ្ធិពលដល់ផែនដី
រៀងរាល់១១ឆ្នាំម្តង ព្រះអាទិត្យ ត្រូវឆ្លងកាត់នូវអ្វីដែលគេហៅថា “អតិបរមានៃព្រះអាទិត្យ” ពេលចំណុចងងឹតដ៏ចម្លែកជាច្រើន បានលេចឡើងនៅលើផ្ទៃរបស់ខ្លួន។

ចំណុចព្រះអាទិត្យទាំងនេះ មើលទៅដូចជាប្រជុំកោះ។ វាបាញ់ចេញនូវថាមពលផ្ទុះដ៏ខ្លាំងក្លាសំដៅមកផែនដី ដែលបណ្តាលឲ្យមាន “ព្យុះព្រះអាទិត្យ” អាចបំផ្លាញផ្កាយរណប និងរំខានដល់ប្រព័ន្ធអ៊ីនធឺណិតរាប់សប្តាហ៍។
យ៉ាងណាក្តី ការសិក្សាថ្មីមួយបានបង្ហាញថា ព្យុះព្រះអាទិត្យនេះ នឹងកើតឡើងលឿនជាងការរំពឹងទុក ពោលគឺទំនងជាកើតឡើងនៅដើមឆ្នាំ២០២៤។
ការព្យាករថ្មីនេះ គឺបានមកពីក្រុមអ្នកស្រាវជ្រាវឥណ្ឌា ហើយផ្ទុយទៅនឹងការព្យាករចុងក្រោយបង្អស់របស់អង្គការណាសា ដែលថា ព្យុះព្រះអាទិត្យនឹងវាយប្រហារនៅចុងឆ្នាំ២០២៥។

ការសិក្សាថ្មីនេះ ត្រូវបានដឹកនាំដោយសាស្ត្រាចារ្យ Dibyendu Nandi ដែលជារូបវិទូ មកពីមជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្ត្រអវកាស IISER Kolkata ក្នុងប្រទេសឥណ្ឌា។
លោកនិយាយថា យើងមិនអាចទស្សន៍ទាយពីកម្រិតខ្លាំង និងផលវិបាកនៃព្យុះព្រះអាទិត្យនៅដើមឆ្នាំនេះទេ ប៉ុន្តែយើងគួរសិក្សាបន្ថែមទៀត ខណៈឆ្នាំថ្មីកាន់តែខិតចូលមកដល់។
លោកបានប្រាប់ MailOnline ថា “ជួនកាលព្យុះខ្លាំងបំផុត អាចបង្កជាគ្រោះមហន្តរាយដល់គន្លងគោចរនៃផ្កាយរណបជុំវិញផែនដី និងរំខានដល់សេវាកម្មដែលមានមូលដ្ឋានលើផ្កាយរណប ដូចជាទំនាក់ទំនង និងបណ្តាញរុករកជាដើម។ វាក៏អាចបង្កការរំខានខ្លាំង ដល់បណ្តាញអគ្គិសនីផងដែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត! ព្យុះព្រះអាទិត្យ វាយប្រហារភព៣ ក្នុងពេលតែមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


