Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត! ព្យុះព្រះអាទិត្យ វាយប្រហារភព៣ ក្នុងពេលតែមួយ

បានផុស

នៅ

ព្យុះព្រះអាទិត្យ បានវាយប្រហារភពផែនដី ព្រះចន្ទ និងភពព្រះអង្គារ ក្នុងពេលដំណាលគ្នា ដោយនេះជាការវាយប្រហាររបស់ព្យុះព្រះអាទិត្យ លើភពចំនួន៣ក្នុងពេលតែមួយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យានអវកាសអន្តរជាតិ បានរាយការណ៍អំពីបន្ទុះនេះ បន្ទាប់ពីរកឃើញថា ភាគល្អិតដែលមានថាមពលគ្រប់គ្រាន់ ហោះកាត់ដែនម៉ាញេទិចរបស់ផែនដី ដែលជាដែនការពារភពផែនដីរបស់យើងពីព្រឹត្តិការណ៍បែបនេះ ហើយក្រុមតារាវិទូបារម្ភថា វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ ។

ការសិក្សាដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនបានបង្ហាញថា “យើងនៅតែប្រឈមមុខនឹងឧបសគ្គធំមួយ នោះគឺវិទ្យុសកម្មអវកាស ដែលជាហានិភ័យដ៏សំខាន់ និងមិនអាចចៀសបានសម្រាប់សុខភាពអាកាសយានិក ជាពិសេសសម្រាប់ការស្នាក់នៅរយៈពេលយូរនៅស្ថានីយ៍តាមភពចន្ទ ឬភពអង្គារនាពេលអនាគត”។

គួរបញ្ជាក់ថា ព្យុះព្រះអាទិត្យនេះ ត្រូវបានរកឃើញតាំងតែពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ ទើបតែទម្លាយការរកឃើញរបស់ពួកគេកាលពីចុងសប្តាហ៍កន្លងទៅប៉ុណ្ណោះ ។

ទន្ទឹមនោះ ព្រឹត្តិការណ៍នេះត្រូវបានថតដោយ ផ្កាយរណប ExoMars Trace Gas Orbiter (TGO) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប, រ៉ូប៉ូត Curiosity Mars rover របស់អង្គការណាសា, យានចុះចតឋានព្រះចន្ទរបស់រដ្ឋបាលអវកាសជាតិចិន, ផ្កាយរណបសង្កេតឋានព្រះចន្ទរបស់អង្គការណាសា និងផ្កាយរណប Eu:CROPIS របស់មជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ព្យុះព្រះអាទិត្យ នឹងជះឥទ្ធិពលមកភពផែនដី លឿនជាងការរំពឹងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម