ព័ត៌មានអន្ដរជាតិ
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
ត្បិតតែមួយរយៈចុងក្រោយប្រទេសមួយចំនួននៅលើពិភពលោក ត្រូវរងគ្រោះដោយសារតែព្យុះនិងគ្រោះទឹកជំនន់ក៏ពិតមែន ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ព្រះអាទិត្យបានផ្ទុះចេញអណ្តាតភ្លើង (Solar Flare) ក្នុងកម្លាំង X9.05 ហើយជះកម្តៅមកភពផែនដីនៅចុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Space.com។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា លើកនេះគឺជាការផ្ទុះអណ្តាតភ្លើងចេញពីព្រះអាទិត្យដែលមានឥទ្ធិពលខ្លាំងបំផុត មិនធ្លាប់មានសោះបើគិតចាប់តាំងពីឆ្នាំ២០១៧មក។
ការព្រមាននេះកើតឡើង បន្ទាប់ពីគេឃើញដែនពណ៌ខ្មៅឈ្មោះ Sunspot AR3842 លេចចេញនៅលើផ្ទៃព្រះអាទិត្យ កាលពីល្ងាចថ្ងៃអង្គារទី១ខែតុលា ហើយគេព្យាករថា វានឹងផ្ទុះចេញអណ្តាតភ្លើង (Solar Flare) ហើយជះកម្តៅមកភពផែនដី នៅរសៀលថ្ងៃសៅរ៍ទី៥ខែតុលានេះតែម្តង ដោយទ្វីបអឺរ៉ុបនឹងជាកន្លែងដែលទទួលឥទ្ធិពលខ្លាំងជាងគេ។

តាមការបញ្ជាក់ពីរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិអាមេរិក (NOAA) ព្យុះកម្តៅនេះអាចបណ្តាលឲ្យសីតុណ្ហភាពហក់ឡើងខ្ពស់ កាត់ផ្តាច់រលកធាតុអាកាស ខូចខាតដល់បណ្តាញអគ្គិសនី និងរំខានដល់ទំនាក់ទំនងផ្កាយរណបទៀតផង។
ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងមានក្តីបារម្ភថា ព្រះអាទិត្យហាក់ប្រែប្រួលខុសពីការព្យាករ ព្រោះដំបូងឡើយគេគិតថា ការជះកម្តៅបែបនេះទំនងជាងនឹងកើតឡើងក្នុងរង្វង់ខែកក្កដាឆ្នាំ២០២៥ឯណោះទេ ប៉ុន្តែស្រាប់តែវាកើតឡើងលឿនជាងការរំពឹងទុកទៅវិញ។
ដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសស្រ្តចាប់ផ្តើមធ្វើការវាយប្រហារនិងសិក្សាជាថ្មីទៅលើព្រះអាទិត្យ ហើយវិភាគអំពីបាតុភូតនានាដែលអាចកើតឡើងនាពេលខាងមុខឲ្យកាន់តែល្អិនល្អន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


