ព័ត៌មានអន្ដរជាតិ
ព្យុះព្រះអាទិត្យជះឥទ្ធិពលមកផែនដី, ទ្វីបអាហ្វ្រិក រងគ្រោះខ្លាំងជាងគេ
ព្យុះកម្តៅនៅលើផ្ទៃព្រះអាទិត្យមិនទាន់ថមថយឡើយ ដោយវានឹងផ្ទុះចេញអណ្តាតភ្លើង «Solar Flare» ក្នុងកម្រិតខ្លាំងបំផុតឬគេហៅថា X-class ជះឥទ្ធិពលមកផែនដី ខណៈតំបន់អាហ្វ្រិកភាគខាងត្បូង ក្លាយជាកន្លែងដែលរងគ្រោះខ្លាំងជាងគេ។

តាមការចុះផ្សាយរបស់ Daily Mail, ព្យុះព្រះអាទិត្យបានជះឥទ្ធិពលមកផែនដីនៅថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ ដោយកាត់ផ្តាច់ចរន្តវិទ្យុទាក់ទងនៅទ្វីបអាហ្វ្រិក អូសបន្លាយដល់ថ្ងៃព្រហស្បតិ៍។
តាមពិតទៅព្យុះនេះកកើតឡើងតាំងតែពីថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែកម្លាំងរបស់វា បានឈានដល់កម្រិតកំពូលនៅថ្ងៃពុធ ព្រោះគេឃើញដែនពណ៌ខ្មៅឈ្មោះ 3912 កំពុងកញ្ជ្រោលខ្លាំងលើផ្ទៃព្រះអាទិត្យ ហើយបញ្ចេញជាតិវិទ្យុសកម្ម ម៉ាញេទិចនិងប្លាស្មា មកកាន់ភពផែនដី។
ជាតិវិទ្យុសកម្មចេញពីអណ្តាតភ្លើងព្រះអាទិត្យ បានបោះពួយមកដល់ផែនដីក្នុងល្បឿននៃពន្លឺ ធ្វើឲ្យបុកនិងបង្កផលប៉ះពាល់ខ្លាំងដល់ស្រទាប់ខាងលើនៃបរិយាកាស កាត់ផ្តាច់ចរន្តវិទ្យុទាក់ទង។

មិនត្រឹមប៉ុណ្ណឹង ព្យុះព្រះអាទិត្យ ក៏បណ្តាលឲ្យមានឲ្យពន្លឺពណ៌បៃតង «Northern Light» បង្ហាញខ្លួននៅភាគខាងជើង Montana, North Dakota និង Minnesota នៃសហរដ្ឋអាមេរិក ផងដែរ។
បាតុភូតថ្មីនេះ ធ្វើឲ្យគេនឹកឃើញដល់កាលពីខែមិថុនា ដែលអ្នកជំនាញខាងតារាសាស្រ្តនៅសាកលវិទ្យាល័យ Harvard លោកសាស្រ្តាចារ្យ Jonathan McDowell ព្រមានថា នៅឆ្នាំក្រោយ វដ្តព្រះអាទិត្យនឹងឈានដល់ចំណុចកំពូល ហើយជះកម្តៅក្នុងកម្រិតខ្លាំងបំផុត បង្កជាព្យុះភូមិសាស្រ្តម៉ាញេទិច ឬគេអាចហៅបានថាជាព្យុះព្រះអាទិត្យ មកវាយប្រហារភពផែនដី ជាមួយកម្លាំងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសោះ នារយៈពេល១៦៥ឆ្នាំមកនេះ។
ត្បិតឆ្នាំ២០២៤ ព្យុះព្រះអាទិត្យបានវាយប្រហារភពផែនដី ជាច្រើនលើកច្រើនសារួចហើយក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ឥទ្ធិពលរបស់វានឹងមិនខ្លាំងដូចនៅឆ្នាំក្រោយទេ ហើយថែមទាំងបញ្ជាក់ពេលវេលាច្បាស់ៗទៀតផងថា គឺវានឹងកើតឡើងក្នុងខែកក្កដា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


