ព័ត៌មានអន្ដរជាតិ
ប្រវត្តិទិវានៃក្ដីស្រឡាញ់ Valentine’s Day
ទិវានៃក្ដីស្រឡាញ់ (Valentine’s Day) ត្រូវបានប្រព្រឹត្តិឡើងចំថ្ងៃទី១៤ខែកុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។
សេចក្ដីស្រឡាញ់ មានលក្ខណៈទូលំទូលាយប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានគេយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។
នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។
តើអ្នកដឹងទេថា ទិវានេះមានប្រវត្តិបែបណា?
នៅសតវត្សរ៍ទី៣នៃ គ.ស Saint Valentine គឺជាបព្វជិតនៅក្នុងសាសនាគ្រិស្ត និកាយកាតូលិក នៃ ក្រុងទែរមី ប្រទេសអ៊ីតាលី។ ដោយប្រឆាំងជាមួយអធិរាជទីក្រុងរ៉ូម គាត់បានរៀបការឲ្យគូស្នេហ៍មួយគូរដែលគេមិនអនុញ្ញាត ដោយកាលនោះគេហាមមិនឲ្យបុរសរៀបការព្រោះទុកឲ្យបុរសមានកម្លាំងពលំមាំមួន ទៅធ្វើជាទាហានការពារទឹកដី។
ប៉ុន្តែ Saint Valentine បានរៀបការឲ្យផ្កាជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ ដែលនេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់។
ប៉ុន្ដែទង្វើរបស់បព្វជិត មិនអាចលាក់បាំងបានយូរអង្វែងឡើយ។ Valentine ត្រូវបានគេរកឃើញ ហើយចាប់ដាក់ពន្ធនាគារថែមទាំងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរផងដែរ និងប្រកាសប្រហារជីវិត ដោយកាត់ក នៅថ្ងៃទី១៤ខែកុម្ភៈ។
ក្នុងពន្ធនាគារ Valentine បានលួចស្រឡាញ់ស្ដ្រីក្មេងម្នាក់ ដែលជាកូនស្រីរបស់ឆ្មាំគុក ដោយសារតែនាងឧស្សាហ៍ចេញចូលសួរសុខទុក្ខ និងគាំទ្រទស្សនៈរបស់លោក។ មុនពេលគេនាំ Valentine ទៅប្រហារជីវិត នៅថ្ងៃទី១៤ខែកុម្ភៈ Valentine ថែមទាំងបានសរសេរសំបុត្រខ្លីមួយច្បាប់ផ្ញើជូននាងទៀតផង ដើម្បីបញ្ជាក់ពីមិត្ដភាព និងភាពស្មោះត្រង់របស់ខ្លួនចំពោះនាងដោយមានចុះហត្ថលេខាថា ពី Valentine របស់អ្នក។
ចាប់តាំងពីពេលនោះមក រៀងរាល់ថ្ងៃទី១៤ខែកុម្ភៈ គេសង្កេតឃើញមានការរៀបចំទិវានៃសេចក្ដីស្រឡាញ់នេះ ហើយថែមទាំងមានភ្ជាប់ជាមួយនូវវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក ដូចជា ផ្កាកុលាប និងស្ករគ្រាប់ជាដើម ដើម្បីបង្ហាញពីការគោរពស្រឡាញ់ រាប់អាន និងដឹងគុណដល់ Valentine៕
អត្ថបទ ៖ សុខ សុវណ្ណ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ