ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ៧ចំណុច ពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងភាគីពាក់ព័ន្ធដើម្បីកុំឱ្យសិស្សានុសិស្សយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬថ្ងៃណាត់ជួបគូស្នេហ៍ ដែលធ្វើឱ្យប្រាសចាក និងប្រព្រឹត្តខុសពីវប្បធម៌របស់ខ្មែរ។ នេះបើតាមផេកក្រសួង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់ ថ្ងៃទី ១៤ កុម្ភៈ ខាងមុខ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីកើតឡើងអំឡុងពេលនោះ ក្រសួងអប់រំ បានចេញសេចក្តីណែនាំចំនួន ៧ចំណុច ដើម្បីបន្តអនុវត្ត ពង្រឹងបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ដូចជា ចំណុចទី១ ក្រសួងអប់រំ ស្នើឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយទាំងអស់ អំពីអត្ថន័យទិវានៃសេចក្តីស្រឡាញ់ ដល់សិស្សានុសិស្ស ចៀសវាងមានការយល់ច្រឡំ ប្រព្រឹត្តខុសនូវសីលធម៌ វប្បធម៌ប្រពៃណីខ្មែរ។
ទី២ ត្រូវពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់ និងតាមដានវត្តមានសិស្សជាប់ជាប្រចាំ, ទី៣ ត្រូវបញ្រ្ជាបការអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ។ ចំណុចទី៤ ត្រូវជំរុញដំណើរការក្រុមប្រឹក្សាយុវជន ក្រុមប្រឹិក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត។ ទី៥ ត្រូវមានទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីងាយស្រួលក្នុងការផ្តល់ដំណឹង នៅពេលមានបញ្ហាមិនប្រត្រតីកើតឡើង។ ទី៦ ត្រូវរួមគ្នាសហការ ទប់ស្កាត់ អប់រំ ណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។ ចំណុចទី៧ គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាំីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។
សូមជម្រាបថា ការណែនាំវិធានការការពារអំឡុងទិវានៃសេចក្តីស្រឡាញ់របស់ក្រសួងអប់រំនេះ ធ្វើឡើងស្របពេលដែល ក្រសួងសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាបុណ្យសង្សារ ឬការណាត់ជាមួយគូស្នេហ៍ជាដើម។ ក្រសួងបញ្ជាក់ថា ទិវានេះមិនមែនជាទិវារបស់ជាតិខ្មែរឡើយ ហើយក៏មានយុវជនមួយតូចបានភ្លើតភ្លើនទិវានេះ ភ្លេចការរៀនសូត្រ ប្រាសចាកពីវប្បធម៌ខ្មែរ បាត់បង់សេចក្តីថ្លៃថ្នូរ សម្រាប់ខ្លួន និងគ្រួសារផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


