វប្បធម៌ ជំនឿ
ក្រសួងកិច្ចការនារី ស្នើកុំឱ្យយកទិវានៃក្តីស្រឡាញ់ទៅធ្វើសកម្មភាពណាដែលប៉ះពាល់ដល់កិត្តិយសបុគ្គលណាម្នាក់
ក្រសួងកិច្ចការនារី បានចេញការអំពាវនាវល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់សាធារណជន សូមកុំយកទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ នេះ មកប្រើជាឱកាសដើម្បីធ្វើសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលណាម្នាក់។

តាមការសង្កេត ជារៀងរាល់ឆ្នាំ ទិវានៃសេចក្តីស្រឡាញ់នៅកម្ពុជា ត្រូវបានធ្វើឡើងតាមបុគ្គលរៀងៗខ្លួន ដែលយកឱកាសនេះបង្ហាញពីសេចក្តីស្រឡាញ់ចំពោះម្តាយឪពុក ក្រុមគ្រួសារ ប្តីប្រពន្ធ គ្រូបង្រៀន មិត្តភក្តិ ឬគូស្នេហ៍ជាដើម តាមរយៈការទិញផ្កា ឬទិញជាអំណោយដល់បុគ្គលនោះ។ ប៉ុន្តែ ក៏នៅមានបុគ្គលមួយចំនួន ជាពិសេសស្រទាប់យុវវ័យតែម្តង បានប្រើប្រាស់ថ្ងៃ ១៤កុម្ភៈ នេះ ទៅប្រព្រឹត្តទង្វើមិនល្អ ប្រាសចាកពីវប្បធម៌ខ្មែរ ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ដ៏ល្អរបស់ខ្មែរ ដែលជាក្តីមួយបារម្ភមួយក្នុងសង្គម។ ហេតុនេះ អំឡុងពេលមានទិវាបុណ្យនៃសេចក្តីស្រឡាញ់មកដល់ម្តងៗ តែងឃើញមានការណែនាំពីក្រសួងពាក់ព័ន្ធ សមត្ថកិច្ច មាតាបិតា អាណាព្យាបាលនានា ដើម្បីកុំឱ្យមានការប្រព្រឹត្តទង្វើណាមិនគប្បីប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជាតិ និងបុគ្គលផ្ទាល់ខ្លួន។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងយុវនារី តែម្តង ចូលរួមធ្វើទិវានេះដោយសេចក្តីគោរព និងរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យបានល្អ។ ក្រសួងលើកឡើងថា៖ “សូមយុវវ័យគ្រប់រូបចងចាំថា សេចក្តីស្រឡាញ់មិនដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃបុគ្គលជាទីស្រឡាញ់របស់យើងឡើយ ហើយយើងត្រូវតែមានសេចក្តីស្រឡាញ់ពិតប្រាកដ និងស្មោះត្រង់ចំពោះពួកគាត់”។

ក្រសួងក៏បានបញ្ជាក់ដែរថា ទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដែលបង្ហាញពីតម្លៃនៃការគោរព ស្រឡាញ់ និងដឹងគុណចំពោះមនុស្សដែលមានតម្លៃ ដូចជា ជីដូនជីតា ម្តាយឪពុក បងប្អូន មិត្តិភក្តិ អាណាព្យាបាល ប្តីប្រពន្ធ ជាដើម។ សេចក្តីស្រឡាញ់ អាចបង្ហាញតាមការយកចិត្តទុកដាក់ និងការឱ្យតម្លៃគ្នាប្រកបដោយព្រហ្មវិហារធម៌។ បន្ថែមពីនេះ សេចក្តីស្រឡាញ់ គឺជាកម្លាំងចិត្តនៃសេចក្តីល្អ ហេតុនេះ ក្រសួងស្នើឱ្យសេចក្តីស្រឡាញ់ មាននៅក្នុងបុគ្គលម្នាក់ៗ និងចែករំលែកសេចក្តីស្រឡាញ់ចំពោះអ្នកមានគុណ ក្រុមគ្រួសារ ដៃគូ ដើម្បីលើកស្ទួយប្រពៃណី វប្បធម៌ របស់ខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


