ព័ត៌មានអន្ដរជាតិ
ផ្សែងពុលចេញពីភ្លើងឆេះរោងចក្រគ្រឿងសង្ហារឹមនៅបាងកកជំរុញឱ្យមានការជម្លៀសជាបន្ទាន់
ផ្សែងពុលចេញពីអគ្គិភ័យឆាបឆេះរោងចក្រគ្រឿងសង្ហារឹមក្នុងទីក្រុងបាងកក ជំរុញឱ្យមានការជម្លៀសជាបន្ទាន់ដោយសារភ័យខ្លាចប៉ះពាល់ដល់សុខភាព ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៣ខែឧសភានេះ។

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសថៃ លោក Chalermchai Sri-on បានបញ្ជាឱ្យនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន (PCD) ជម្លៀសសហគមន៍ជុំវិញរោងចក្រគ្រឿងសង្ហារឹមមួយកន្លែងឈ្មោះថា King Kitchen ក្នុងខណ្ឌ Lat Krabang ទីក្រុងបាងកក បន្ទាប់ពីរកឃើញថា មានការបំពុលបរិយាកាសកម្រិតខ្ពស់ដែលបង្កឡើងដោយភ្លើងដែលកំពុងបន្តឆេះនៅទីតាំងនោះ។ បទបញ្ជានេះរួមបញ្ចូលទាំងការជម្លៀសជាបន្ទាន់សម្រាប់អ្នករស់នៅក្នុងតំបន់ក្បែរនោះ។
គួររម្លឹកថា អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រមាណ៤រសៀល កាលពីថ្ងៃអាទិត្យ ដោយដំបូងឆេះនៅក្នុងឃ្លាំងរបស់រោងចក្រមុននឹងរាលដាលទៅឃ្លាំងមួយទៀតនិងបន្ទប់ក្រោមដី។ គ្រោះអគ្គិភ័យនេះបានបង្កជាផ្សែងខ្មៅក្រាស់ ដែលភាគច្រើនដោយសារសារធាតុគីមី និងសម្ភារៈប្លាស្ទិកដែលប្រើក្នុងការផលិតគ្រឿងសង្ហារឹម។

ទោះបីជាភ្លើងធំត្រូវបានគ្រប់គ្រងក៏ដោយ ភ្លើងនៅតែឆេះក្នុងបន្ទប់ក្រោមដី ដែលជាកន្លែងមានប្លាស្ទិកប្រមាណ ៣០០តោន។ ជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ PCD បានបញ្ជូនក្រុមទៅធ្វើតេស្តគុណភាពខ្យល់ក្នុងរង្វង់ពី ១ ទៅ ៥ គីឡូម៉ែត្រជុំវិញទីតាំង។ លើសពីនេះក៏មានការវាស់ស្ទង់កម្រិតបំពុលបរិយាកាសជុំវិញ និងប្រមូលសំណាកទឹកពីប្រឡាយ និងអាងស្តុកទឹកដែលនៅជិតៗ ដើម្បីវិភាគការបំពុលសារធាតុគីមីដែលអាចកើតមាន។
ដោយសារតែការឆេះនេះនាំឲ្យមានការស៊ើបអង្កេតលើការអនុលោមតាមច្បាប់ និងអាជ្ញាប័ណ្ណរបស់រោងចក្រដែលឆេះផងដែរ ដោយក្រសួងឧស្សាហកម្មនឹងសម្របសម្រួលជាមួយមន្ត្រីនគរបាល និងមន្ត្រី រដ្ឋបាលក្រុងបាងកកBMA ដើម្បីស៊ើបអង្កេតមូលហេតុនៃការឆេះ និងកំណត់ថាតើម្ចាស់រោងចក្រ Siam House and Home Co Ltd បានបំពានច្បាប់ណាមួយ ឬមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពរោងចក្រ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


