ព័ត៌មានជាតិ
កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឱ្យរីកចម្រើន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន និងអ្នកជំនាញចម្រុះវិស័យ មកចូលរួមជាមួយគ្នា ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានការរីកចម្រើន និងបម្រើដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) របស់កម្ពុជា នៅថ្ងៃទី១២ ខែឧសភា លោក ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃការកៀរគរអ្នកវិទ្យាសាស្ត្រ។
លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន ហើយកិច្ចប្រជុំនេះបានប្រមូលផ្ដុំអ្នកជំនាញចម្រុះវិស័យ មកចូលរួមជាមួយគ្នា ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានការរីកចម្រើន និងបម្រើដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើង»។
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសមាជិកជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រចំនួន ២៣ រូប ដែលមានចំណេះដឹងខ្ពស់ក្នុងវិស័យផ្សេងៗ ដូចជាវេជ្ជសាស្ត្រ អប់រំ សេដ្ឋកិច្ច និងព័ត៌មានវិទ្យាអនុវត្តជាដើម។
គណៈប្រឹក្សាយោបល់នេះដើរតួនាទីសំខាន់ ក្នុងការផ្តល់ប្រឹក្សាជូនដល់ក្រុមប្រឹក្សា ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំគោលនយោបាយវិស័យ វ.ប.ន. និងការអភិវឌ្ឍស្ថាប័ន។

ដោយផ្តោតលើតម្រូវការនៃធនធានមនុស្ស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកសាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី បានលើកឡើងថា ដើម្បីរៀបចំវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យើងត្រូវការធនធានមនុស្ស ហើយការអប់រំគួរតែដើរតួនាទីស្នូល។
ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាគួររៀបចំកម្មវិធីសិក្សាឱ្យសមស្រប ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នានៃការវិវត្តក្នុងឧស្សាហកម្ម។
លោកសាស្ត្រាចារ្យ បានស្នើឱ្យមានការបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាជាតិមួយ ដើម្បីសម្រួលដល់កិច្ចសហការរវាងវិស័យសិក្សាស្រាវជ្រាវ និងឧស្សាហកម្មផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


