ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចាប់ស្ត្រីវ័យក្មេងព្រោះលក់វីដេអូសិចលើបណ្តាញសង្គម រកចំណូលជិត៣ពាន់ដុលា្លរ១ខែ
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៩ខែឧសភានេះ រក្មេងស្រីវ័យ១៩ឆ្នាំម្នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួនពីបទផលិត និងលក់ចែកចាយវីដេអូសិចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរកកម្រៃបានពី ៧០,០០០ទៅ ៩០,០០០បាត( ២១១៨ ទៅ ២៧២៤ដុល្លារ)ក្នុងមួយខែឯណោះ។

មន្ត្រីមកពីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថៃ (CCIB) បានចាប់ខ្លួនស្រ្តីរូបនេះដែលមានឈ្មោះថា Kanpharawee ក្នុងអំឡុងពេលវាយឆ្មក់នៅខេត្ត Nonthaburi ។
Kanpharawee ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសលើគនណី X (អតីត Twitter)ដែលជាម្ខាស់ ឈ្មោះគណនី «JINJIA» និង «JJ SWEETMEAT» និងបានបង្ហោះវីដេអូអាសអាភាសដូចគ្នា។
តាមការពិនិត្យវីដេអូឃ្លីបទាំងនោះបានបង្ហាញថា ម្ខាស់គណនីបានធ្វើសកម្មភាពផ្លូវភេទជាមួយបុរសជាច្រើននាក់ និងលក់វីដេអូនោះតាមរយៈក្រុមសម្ងាត់។
ក្នុងអំឡុងពេលសាកសួរ ស្ត្រីនោះបានសារភាពថា បានផលិត និងបង្ហោះឃ្លីបអាសអាភាសតាមអ៊ីនធឺណិត និងដំណើរការគណនី X ជាច្រើន។
ក្មេងជំទង់រូបនេះបានអះអាងថា វីដេអូសិចរបស់នាងបានទាក់ទាញអ្នកតាមដានជាច្រើន ហើយត្រូវបានលក់តាមរយៈក្រុមសម្ងាត់របស់នាង។ ជារឿយៗនាងបានលក់គណនីរបស់នាង ដែលនីមួយៗមានអ្នកតាមដាន ៣០០,០០០ នាក់ ក្នុងតម្លៃពីរទៅបីពាន់បាត មុនពេលបង្កើតគណនីថ្មី។ តាមសម្ដីនាងរៀបរាប់ នាងបានផលិតនិងចែករំលែកវីដេអូទាំងនេះអស់រយៈពេលជាងបួនឆ្នាំមកហើយ ដោយរកចំណូលបានពី ៧០,០០០ ទៅ ៩០,០០០ បាតក្នុងមួយខែពីការលក់៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


