ព័ត៌មានអន្ដរជាតិ
ថៃបញ្ចប់ការបោសសម្អាតទីតាំងអគារបាក់ដោយរញ្ជួយដី ខណៈតួលេខអ្នកស្លាប់នៅតែមិនទាន់ត្រូវគ្នា
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី១១ខែឧសភា ក្រោយបញ្ចប់ការបោសសម្អាត នៅទីតាំងអគារការិយាល័យសវនកម្មរដ្ឋ (SAO) ដែលបានដួលរលំដោយសាររញ្ជួយដីក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៨ខែមីនា មិនមានសាកសពត្រូវបានរកឃើញទៀតទេ។

លោក Suriyachai Rawiwan ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា គ្មានសាកសពត្រូវបានរកឃើញទៀតទេ ក្រោយបញ្ចប់ការបោសសម្អាតកំទេចកំទីនៅអគារការិយាល័យសវនកម្មរដ្ឋ (SAO) កាលពីថ្ងៃអាទិត្យ។
គិតត្រឹមព្រឹកថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់កើនដល់ ៨៩នាក់ របួស៩នាក់ និង៧នាក់ទៀតបាត់ខ្លួន។ ថ្មីៗនេះ អាជ្ញាធរក៏បានរកឃើញកម្មករ៤នាក់ ដែលបានបាត់ខ្លួន មិនបាននៅក្នុងអគារ ក្នុងអំឡុងពេលរញ្ជួយដីទេ។ កម្ទេចកម្ទីកំពុងត្រូវបានសម្អាត និងបន្តស្វែងរកសាកសពមនុស្ស រួមទាំងបំណែកឆ្អឹង និងជាលិកា ដែលនឹងត្រូវប្រគល់ទៅវិទ្យាស្ថាន Forensic សម្រាប់ធ្វើកោសល្យវិច័យ និងពិសោធន៍ DNA។ ទោះយ៉ាងណាគិតត្រឹមថ្ងៃអាទិត្យមិនមានសាកសពត្រូវបានរកឃើញទេ ខណៈមកដល់ពេលនេះមិនទាន់មានព័ត៌មានដែលបញ្ជាក់ចំនួនអ្នកស្លាប់សរុប ចេញជាផ្លូវការនៅឡើយនោះទេ ។

នៅថ្ងៃចន្ទនេះអង្គភាពឆ្កែស្វែងរក K-9 និងអ្នកស្ម័គ្រចិត្តនឹងបន្តត្រួតពិនិត្យគំនរកម្ទេចកម្ទី បន្ទាប់មកអង្គភាពទាំងអស់នឹងត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។ ការផ្លាស់ទីឧបករណ៍សម្ភារៈទាំងអស់ពីកន្លែងបោសសម្អាតនឹងចំណាយពេលប្រហែលបីថ្ងៃ។
ជាមួយគ្នានានេះពិធីសូត្រមន្តក៏នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទនេះដែរ ដោយមានការចូលរួមពីព្រះសង្ឃចំនួន ១០៩អង្គ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីគោរពវិញ្ញាណក្ខន្ធសព និងជំរុញស្មារតីក្រុមឆ្លើយតប មុនពេលពួកគេដកខ្លួនចេញពីទីតាំង៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


