Connect with us

សុខភាព

កុំ​លេង​សើច​ឲ្យ​សោះ! ផ្សិត​ម្ជុល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ​ ​អាច​បង្ក​ឲ្យ​មាន​មេរោគ​​នេះ​​​​ក្នុង​ខ្លួន​ភ្លាមៗ

បានផុស

នៅ

ផ្សិត Enoki ឬ​ខ្មែរ​យើង​តែង​ចំណាំ​ហៅ​ថា​ផ្សិត​ម្ជុល ​ភាគច្រើន​គឺ​ដាំ​នៅ​ប្រទេស​កូរ៉េ ​ចិន​ ហើយ​បាន​ចែកចាយ​ពាសពេញ​ពិភពលោក ​រួម​ទាំង​ទ្វីប​អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ​នេះ​មន្ទីរ​សុខាភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​រក​ឃើញ​វត្តមាន​មេរោគ​ម៉្យាង​ឈ្មោះ​ថា Listeria ដែល​មាន​នៅ​ក្នុង​ផ្សិត​ទាំង​នេះ។ បើ​សិន​អ្នក​ចម្អិន​វា​មិន​បាន​ឆ្អិន​ល្អ​ក្នុង​រយៈពេល ៣​ ទៅ ១០ នាទី​នៅ​សីតុណ្ហភាព ៧០ អង្សា​សេ​ទេ​ វា​អាច​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា ​រាគរូស ​ប្រកាច់ ក្ដៅ​ខ្លួន​ ឈឺក្បាល ​ក្អួតចង្អោរ​ បាត់បង់​តុល្យភាព​និង​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួនភ្លាមៗ។

រោគ​សញ្ញា​ទាំង​នេះ​ អាច​ចាប់ផ្ដើម​ពី​មួយ​ថ្ងៃ​ទៅ​បួន​សប្ដាហ៍ ​បន្ទាប់ពី​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កខ្វក់​ទាំង​នេះ​រួច​មក។

បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC ) ក៏​បាន​និយាយ​ដែរ​ថា ​នៅ​ពេល​អ្នក​មាន​រោគ​សញ្ញា​នេះ​កើត​ឡើង​ បន្ទាប់​ពី​បរិភោគ​ផ្សិត​ម្ជុល ​អ្នក​​អាច​ព្យាបាល​ដោយ​ថ្នាំ​អង់ទីប៊ីយ៉ូទីក។ ប៉ុន្តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ​រោគ​សញ្ញា​ដូចជា​ជំងឺ​ផ្ដាសាយ​អាច​វិវឌ្ឍ​ ហើយ​នាំ​ឲ្យ​រលូតកូន​ឬ​សម្រាល​កូន​មិន​គ្រប់​ខែ ​ជា​ពិសេស​ទារក​អាច​គ្មាន​សុខភាព​ល្អ​ថែម​ទៀត​​ផង។

ដូច្នេះ​មុន​ទទួលទាន​ផ្សិត​ម្ជុល ​សូម​លាង​សំអាត​ឲ្យ​បាន​ស្អាត ​ហើយ​ចម្អិន​វា​តាម​គោលការណ៍​នៃ​ការ​ណែនាំ។ បើ​ពុំ​នោះ​ទេ ​អ្នក​អាច​មាន​គ្រោះថ្នាក់​ដោយសារ​អាហារ​ទាំង​​នោះ​មិន​ខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រុង​ប្រយ័ត្ន! ស្ត្រេស​ការងារ​ខ្លាំង​ពេក​អាច​កើត​ជំងឺ​បេះដូង ពិបាក​តែ​ខ្លួនឯង

ចុចអាន៖វេជ្ជបណ្ឌិត​ប្រាប់​គន្លឹះ ៥ យ៉ាង ​​​ជួយ​ឲ្យ​​គេង​លក់​ស្រួល​ពេញ​មួយ​យប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៩ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម