Connect with us

សុខភាព

វេជ្ជបណ្ឌិត​ប្រាប់​គន្លឹះ ៥ យ៉ាង ​​​ជួយ​ឲ្យ​​គេង​លក់​ស្រួល​ពេញ​មួយ​យប់​

បានផុស

នៅ

វេជ្ជបណ្ឌិត Lim Li Ling មក​ពី​មជ្ឈមណ្ឌល​សរសៃ​ប្រសាទ Gleneagles និយាយ​ថា ​នៅ​ពេល​យើង​កាន់​តែ​ចាស់​ យើង​កាន់​តែ​ងាយ​នឹង​មាន​ការ​រំខាន​ដល់​ដំណេក។ នេះ​ក៏​ព្រោះ​តែ​មាន​ការ​ថយ​ចុះ​នៃ​គុណភាព​ដំណេក​តាម​អាយុ​ ក៏​ដូចជា​ថ្នាំ​ដែល​រំខាន​ដល់​ដំណេក​របស់​យើង។

ប្រញាប់​អនុវត្ត​វិធី​ខាងក្រោម​នេះ ​អ្នក​នឹង​បាន​គេង​លក់​ស្រួល​មិនខាន៖

១ មុន​គេង​ស្ដាប់​បទ​ណា​ធ្វើ​ឲ្យ​គេង​លក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ផ្ដើម​កំណត់​បទ​ចម្រៀង​សុទិដ្ឋិនិយម​ដែល​អ្នក​ចូលចិត្ត​ កុំ​ដាក់​បទ​ណា​នាំ​ឲ្យ​អារម្មណ៍​សៅហ្មង​។ លោក Orfeu Buxton សាស្ត្រាចារ្យ​នៅ​សាលា​វេជ្ជសាស្ត្រ​ហាវ៉ាដ​មាន​ប្រសាសន៍​ថា ការ​គេង​មិន​លក់​មិន​មែន​ជា​បញ្ហា​ តែ​វា​ការ​ស្ដាប់​បទ​ចម្រៀង​នាំ​ឲ្យ​អ្នក​គេង​មិន​លក់​ទៅ​វិញ​ទេ។

២ ងូត​ទឹក​ត្រជាក់

ងូត​ទឹក​ត្រជាក់​ដើម្បី​ឲ្យ​ឈាម​ហូរ​និង​បង្កើន​ការ​ប្រុងប្រយ័ត្ន ។ ពេល​​​ងូត​ទឹក​សូម្បី​តែ​អ្នក​ប៉ះ​រាងកាយ​​​រយៈពេល ៣០ វិនាទី​ ក៏​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​និង​ជំរុញ​ចលនា​ឈាម​រត់​ស្រួល​​បាន​ដែរ។

៣ ឃ្លាន​ល្មមត្រូវញ៉ាំ​អាហារ ​កុំ​រង់ចាំ​ទាល់​តែ​ឃ្លាន​ខ្លាំង

នៅ​ពេល​អ្នក​នឿយហត់​រាងកាយ​នឹង​​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​ស្វ័យ​ប្រវត្តិ ហើយ​វា​នឹង​​បញ្ចេញ cortisol និង adrenaline ដើម្បី​ទូទាត់​សង​កង្វះ​ថាមពល។ ការ​រង់ចាំ​ញ៉ាំ​អាហារ​យូរ​ពេក​ កម្លាំង​ក្នុង​រាងកាយ​នឹង​បង្ខំ​ឲ្យ​អ័រម៉ូន​ធ្វើការ​ខ្លាំង​ ហើយ​អាច​បណ្ដាល​ឲ្យ​ឃ្លាន​កាបូអ៊ីដ្រាត​អារម្មណ៍​មិន​ល្អ​និង​គាំង​ថាមពល​ធ្វើ​ឲ្យ​គេង​មិន​លក់។

៤ កំណត់​អារម្មណ៍​ស្រ្តេស

កុំ​យក​បញ្ហា​ពី​ថ្ងៃ​មក​ដាក់​សំពាធ​ពេល​យប់​ឲ្យ​សោះ! ចង់​គេង​លក់​ស្រួល​អ្នក​ត្រូវ​ធ្វើ​អារម្មណ៍​ដូច​កូន​ក្មេង​មួយ​ខណៈ​ ហើយ​ចាប់ផ្ដើម​សំងំ​ឲ្យ​លក់​​ ដោយ​គ្មាន​ទុក្ខ​កង្វល់​សល់​ពី​ក្បាលល្ងាច។

ចំណុច​នេះ​វា​អាច​ថា​លំបាក​ ប៉ុន្តែ​សូម​ចាប់ផ្ដើម​ម្ដង​បន្តិចៗ​កុំ​បង្ខំ​ឲ្យ​សោះ។

៥ បិទ​រាល់​អំពូល​ភ្លើង​ដែល​រំខាន​ដំណេក

អំពូល​ភ្លើង​ក៏​ជា​បញ្ហា​ធំ​មួយ​នៃ​ការ​រំខាន​ដំណេក​ដែរ​ ប្រសិន​បើ​អ្នក​ភ្លេច ​ចន្លោះ​តូច​មួយ​អាច​នឹង​កាន់​តែ​ស្រ្តេស​ជាង​មុន​មិន​ខាន។ បើ​អាច​សូម​បន្ថែម​តែ​អំពូល​ពណ៌​ពង​មាន់​តូច​មួយ ​នៅ​លើ​ក្បាល​ដំណេក​ទៅ​បាន​ហើយ។ ពន្លឺ​តិចៗ​អាច​ធ្វើ​អ្នក​គេង​លក់​ស្រួល​ដោយ​មិន​ចាំង​ភ្នែក​ពី​អំពូល​ផ្សេងៗ​ទៀត៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ

ចុចអាន៖៣វិធីងាយៗ បញ្ឈប់​ការ​ទទួលទាន​អាហារ​ពេល​យប់ ដែល​នាំឲ្យខូចសុខភាព​

ចុចអាន៖ទទួលទាន​ផ្លែ​ឈើរី​រាល់ថ្ងៃ​ ដូច​បន្ថែម​អាហារ​បំប៉ន​សុខភាព​ដល់​រាងកាយជាប្រចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម