Connect with us

សុខភាព

ឆ្លងរោគផ្សិតក្រោយមករដូវរួច បណ្ដាលមកពីអ្វី?

បានផុស

នៅ

ការ​ឆ្លង​មេរោគ​ផ្សិត​បន្ទាប់​ពី​មក​រដូវ​រួច អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ និង​​កត្តា​ជាក់លាក់​មួយ​ចំនួន​ទៀត​។ ពិត​ណាស់​ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​ ជា​ជំងឺ​ទូទៅ​មួយ​ដែល​បណ្ដាល​មក​ពី​ការ​រីក​ធំធាត់​នៃ​មេរោគ​Candida ​ជា​ផ្សិត​ដែល​មាន​នៅ​ក្នុង​ទ្វារ​មាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ បន្ទាប់​ពី​មក​រដូវ​?

ការ​ឆ្លង​មេរោគ​ផ្សិត​បន្ទាប់​ពី​មក​រដូវ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​​ដែល​ប៉ះពាល់​ដល់​តុល្យភាព​នៃ​ផ្សិត​ និង​បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​។ នៅ​ពេល​អ័រម៉ូន​ចាប់ផ្ដើម​​កើន​ឡើង​ និង​ធ្លាក់​ចុះ ជា​ពិសេស​គឺ​អ័រម៉ូន​estrogen វា​អាច​សម្លាប់​បាក់តេរី​ដែល​រស់នៅ​ក្នុង​ទ្វារ​មាស ហើយ​ប្រសិនបើ​មិន​មាន​បាក់តេរី​ប្រឆាំង​នឹង​ការ​លូតលាស់​នៃ​ផ្សិត​ទេ​នោះ ​យើង​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​​ទ្វារ​មាស​​។

កត្តា​ហានិភ័យ​

ស្រី​ៗ​មួយ​ចំនួន​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សិត​ បន្ទាប់​ពី​មក​រដូវ​រួច ប្រសិនបើ​៖

  • ការប្រើប្រាស់​ថ្នាំ​ផ្សះ៖ ថ្នាំ​ផ្សះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្ចាត់​បាក់តេរី ​ដែល​បណ្ដាល​ឲ្យ​យើង​ឈឺ​។ ប៉ុន្តែ​ វា​ក៏​សម្លាប់​បាក់តេរី​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ​​នាំ​​ឲ្យ​មេរោគ​ផ្សិត​​Candida​លូតលាស់​ និង​បង្ក​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​។
  • ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​៖ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ណា​មួយ​។ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ តែងតែ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដែល​អាច​បណ្ដាល​ឲ្យ​អតុល្យភាព​នៃ​បាក់តេរី និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​។
  • ជំងឺ​ទឹក​នោម​ផ្អែម​៖ ប្រសិនបើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​មិន​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន​ល្អ​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅ​ពេល​ដែល​​ជាតិ​​គ្លុយកូស​ក្នុង​ឈាម​ខ្ពស់ ផ្សិត​ក៏​អាច​លូតលាស់​បាន​ ពីព្រោះ​វា​បឺត​ជាតិ​ស្ករ​ ដែល​អាច​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ខ្ពស់​​។
  • កម្រិត​ស្រ្តេស​ខ្ពស់​៖ កម្រិត​ស្រ្តេស​ខ្ពស់​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ទាំងមូល​របស់​យើង​ដូច​គ្នា ជា​ពិសេស​មុខងារ​ភាព​ស៊ាំ​។ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយ​ស្រ្តេស ហានិភ័យ​នៃ​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត​​Candida​នឹង​កើន​ឡើង​។
  • ការ​ឆ្លង​មេរោគ​ផ្សិត​ម្ដង​ទៀត​៖ ​អ្នក​ដែល​ធ្លាប់​​ឆ្លង​មេរោគ​ផ្សិត​​ អាច​នឹង​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ម្ដង​ទៀត​ បន្ទាប់​ពី​មក​រដូវ​។ នេះ​អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​អនាម័យ​មិន​បាន​ល្អ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។

រោគសញ្ញា​

​​​​​​​មិន​មែន​អ្នក​ដែល​ឆ្លង​មេរោគ​ផ្សិត​សុទ្ធ​តែ​មាន​រោគសញ្ញា​ឡើយ​។ យ៉ាង​ណា​មិញ រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​រួម​មាន​៖

  • រមាស់​ក្នុង​ទ្វារ​មាស
  • ទឹក​រម្អិល​ពណ៌​ស​ខាប់​
  • ហើម​ និង​ក្រហម​ទ្វារ​មាស​
  • នោម​ក្រហាយ​
  • ស្នាម​រលាត់​ ឬ​ប្រេះ​នៅ​ស្បែក​ស្ដើង​​នៃ​ទ្វារ​មាស​

រោគសញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ គឺ​​ធ្លាក់​ឈាម​តិចតួច​ ហើយ​វា​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​ថា​តើ​ជា​ការ​ធ្លាក់​ឈាម​នៅ​​ពេល​​អស់​រដូវ ឬ​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​។ ហេតុ​នេះ​ហើយ​ ប្រសិនបើ​ស្រី​ៗ​យើង​មាន​ធ្លាក់​ឈាម​តិចតួច​ និង​មាន​រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ​។

តិចនិក​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សិត​

  • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​​ឲ្យ​បាន​ញឹកញាប់​
  • ប្រើប្រាស់​ខោ​ក្នុង​​ដែល​​មាន​ខ្យល់​ចេញ​ចូល​​ល្អ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ចុចអាន៖អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម