សុខភាព
៥ យ៉ាង ស្ត្រីគ្រប់រូបគួរធ្វើរាល់ព្រឹក ល្អសម្រាប់ការរំលាយអាហារ និងរាងស្អាត
ស្រីៗ ជឿឬមិនជឿ! ទម្លាប់ពេលព្រឹក រួមចំណែកដល់ការបង្កើនល្បឿននៃការរំលាយអាហារ និងជួយសម្រកទម្ងន់។ ថ្ងៃនេះយើងខ្ញុំបានចងក្រងរឿង ៥ យ៉ាងដែលស្ត្រីត្រូវធ្វើជារៀងរាល់ព្រឹក។ វាជួយសម្រកទម្ងន់ដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ដោយសារតែទម្លាប់ទាំងនេះជួយដល់ការរំលាយអាហារបានល្អ។

១ គេងលក់ស្រួល
ការគេងលក់ស្កប់ស្កល់គឺជាខ្សែការពារដំបូងដ៏សំខាន់បំផុត។ ការគេងគ្រប់គ្រាន់ រួមចំណែកដល់ការរំលាយអាហាររបស់រាងកាយបានល្អ។ ដូច្នេះប្រសិនបើ ចង់គេងឲ្យបានគ្រប់គ្រាន់ និងយូរ ត្រូវតែរៀបចំផែនការគេងឲ្យបានល្អនៅពេលយប់ ។ យ៉ាងណាមិញ នៅពេលដែលរាងកាយគេងមិនគ្រប់គ្រាន់ នឹងរួមចំណែកដល់ការឡើងទម្ងន់ វាក៏បង្កើនអរម៉ូននៃភាពអត់ឃ្លានផងដែរ រំញោចចំណង់អាហារ និងធ្វើឲ្យខ្លាញ់កកកុញនិងធ្វើឲ្យឡើងទម្ងន់។
២ ផឹកទឹក
ពេលភ្ញាក់ពីដំណេកពេលព្រឹក សូមផឹកទឹកជាមុនសិន។ មិនថាទឹកក្តៅ ឬទឹកសីតុណ្ហភាពធម្មតា។ការផឹកទឹកមួយកែវមុនពេលញ៉ាំអាហារនឹងជំរុញដល់ប្រព័ន្ធរំលាយអាហារ ជួយសម្អាតជាតិពុលក្នុងខ្លួន និងជួយឲ្យពោះវៀនមានចលនាល្អ។ សំខាន់ជាងនេះទៅទៀត ការផឹកទឹកក៏ជួយបង្កើនសីតុណ្ហភាពរាងកាយផងដែរ។ ដែលនៅពេលសីតុណ្ហភាពរាងកាយកើនឡើង វានឹងបង្កើនអត្រាមេតាប៉ូលីស ធ្វើឲ្យរាងកាយអាចដុតកាឡូរីបានលឿន និងកាន់តែច្រើន។
៣ ផឹកតែឬកាហ្វេដោយគ្មានជាតិស្ករ
ផឹកតែឬកាហ្វេគ្មានជាតិផ្អែមនៅពេលព្រឹក ដើម្បីឲ្យរាងកាយទទួលបានជាតិកាហ្វេអ៊ីន ដែលជាតិកាហ្វេអ៊ីនរួមចំណែកដល់ការបង្កើនអត្រាមេតាប៉ូលីស ប៉ុន្តែសូមផ្តល់អនុសាសន៍ដល់ស្រីៗ ចៀសវាងការផឹកតែ ឬកាហ្វេជាមួយស្ករ ឬទឹកដោះគោបន្ថែម។ ព្រោះវាអាចបំផ្លាញសុខភាព ហើយក៏ជាលទ្ធផលក្នុងការរំលាយអាហារក្នុងខ្លួនមិនល្អដូចដែលវាគួរធ្វើ។
៤ ញ៉ាំអាហារប្រូតេអ៊ីន
អាហារប្រូតេអ៊ីនគឺជាអាហារដែលត្រូវបានណែនាំឲ្យញ៉ាំនៅពេលព្រឹក។ ព្រោះសារធាតុចិញ្ចឹមប្រភេទនេះរួមចំណែកជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងអាចជួយការពារការឃ្លានអាហារមិនល្អ។ លើសពីនេះ ប្រូតេអ៊ីនអាចជួយកាត់បន្ថយភាពឃ្លានក្នុងពេលថ្ងៃ ឬអាចកាត់បន្ថយអាហារសម្រន់ក្រោយអាហារផងដែរ។ លើសពីនេះ ប្រូតេអ៊ីនក៏រួមចំណែកដល់ការបង្កើនល្បឿននៃការរំលាយអាហារនៅក្នុងរាងកាយ ធ្វើឲ្យសម្រកទម្ងន់ផងដែរ។
៥ ប៉ះពាល់នឹងពន្លឺព្រះអាទិត្យដើម្បីទទួលបានវីតាមីន D
ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យនៅពេលព្រឹក ដើម្បីឲ្យរាងកាយទទួលបានវីតាមីន D ដែលជួយពន្លឿនការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ វីតាមីន D គឺជាវីតាមីនដែលចាំបាច់សម្រាប់រាងកាយ។ ប៉ុន្តែផ្ទុយទៅវិញវាគឺជាវីតាមីនដែលរាងកាយអាចខ្វះបានយ៉ាងងាយ។ ដូច្នេះហើយពេលព្រឹកសូមណែនាំស្រីៗឲ្យចេញទៅដើរលេងខាងក្រៅ ដើម្បីបញ្ចេញរាងកាយទៅនឹងពន្លឺព្រះអាទិត្យ និងទទួលបានវីតាមីន D ។ នេះនឹងជួយកាត់បន្ថយជាតិខ្លាញ់ និងកាត់បន្ថយការបង្កើតកោសិកាខ្លាញ់ថ្មីនៅក្នុងខ្លួនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងទេ! តែបៃតងអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព
ចុចអាន៖គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦០ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


