សុខភាព
ការព្រួយបារម្ភរបស់ស្ត្រីមានផ្ទៃពោះថា តើត្រូវសម្រាលកូនដោយធម្មជាតិ ឬក៏វះកាត់?
បើយោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាបច្ចុប្បន្ន ចំនួននៃការសម្រាលកូនដោយការវះកាត់បានកើនឡើងនៅលើពិភពលោកយើងនេះ។ នៅសហរដ្ឋអាមេរិក ចំនួននៃការសម្រាលកូនដោយការវះកាត់មានពី ២០,៦% ទៅ៣១,១% នៅចន្លោះឆ្នាំ ១៩៩៦ – ២០០៦។ នៅប្រទេសអង់គ្លេស ចំនួននៃការសម្រាលកូនដោយការវះកាត់មានចំនួន ៩%នៅឆ្នាំ១៩៨០ ហើយចំនួននោះបានកើនឡើងដល់ ២៤,៨% នៅឆ្នាំ២០១០។ នៅប្រទេសបារាំង ចំនួននៃការសម្រាលដោយការវះកាត់មានចំនួនពី ២០%-២១% នៅឆ្នាំ ២០០៣។
ចំណែកនៅប្រទេសកម្ពុជា ការសម្រាលដោយការវះកាត់ មានចំនួន ១០% នៅឆ្នាំ ២០០៣ ហើយបានកើនឡើងដល់ ២៩% នៅឆ្នាំ ២០១៣។ ការសម្រាលដោយការវះកាត់ ត្រូវបានអនុវត្តឡើង លុះត្រាតែការសម្រាលកូនបែបធម្មជាតិមិនអាចប្រព្រឹត្តទៅរួច។ ហើយរាល់ការសម្រាលដោយការវះកាត់ទាំងអស់ត្រូវសម្រេច និងវិនិច្ឆ័យដោយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី។ ការសម្រាលដោយការវះកាត់ គឺជាប្រភេទនៃការវះកាត់មួយដើម្បីយកកូនចេញ ដោយវះតាមពោះ និងវះលើស្បូន។
ក) កាតព្វកិច្ចចាំបាច់ ដែលគ្រប់ស្ត្រីមានផ្ទៃពោះត្រូវធ្វើគឺ ៖
– ការពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី ឲ្យបានទៀងទាត់ និងត្រឹមត្រូវទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។
– គ្រប់ស្ត្រីមានផ្ទៃពោះត្រូវជួបពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ នៅខែទី ៨នៃការពពោះ ឬមុននេះតាមភាពចាំបាច់របស់ស្ត្រីមានផ្ទៃពោះ។
ខ) ហេតុអ្វីបានជាគ្រប់ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ?
– គោលបំណង៖
• សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលសម្រាលតាមផ្លូវធម្មជាតិ និងប្រកបដោយគ្មានការឈឺចាប់ (epidural anesthesia)
• សម្រាប់ស្ត្រីមានផ្ទៃពោះដែលប្រឈមមុខ និងការវះកាត់ (សណ្តំដោយស្ពឹកមួយកំណាត់ក្រោម (Spinal anesthesia) ឬក៏សណ្តំដោយសន្លប់ទាំងស្រុង (General anesthesia) ។
• ដើម្បីរៀបចំ និងត្រៀមខ្លួនជាស្រេចរបស់អ្នកជំងឺ ចំពោះផលវិបាក ដែលអាចកើតមានអំឡុងពេលនៃការវះកាត់(ផលវិបាកដែលទាក់ទងនិងអ្នកជំងឺ ផលវិបាកទាក់ទងនិងការវះកាត់)។
– ការពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំគឺ ៖
• ពិនិត្យលើសុខភាព បេះដូង សួត ថ្លើម និងខួរក្បាល របស់អ្នកជំងឺមុនការវះកាត់។
• ពិនិត្យមើលបម្រែបម្រួលនៃលទ្ធផលឈាម។
• ពិនិត្យពីប្រវត្តផ្សេងៗ ដែលជាប់ពាក់ព័ន្ធរវាងអ្នកជំងឺ និងការវះកាត់។



គ) បច្ចេកទេសនៃការសណ្តំចំពោះការវះកាត់យកកូនលើស្ត្រីមានផ្ទៃពោះ ៖
– ការសណ្តំដោយអេពីដៀរ៉ល (epidural anesthesia):
• សម្រាប់ការសម្រាលតាមធម្មជាតិដែលគ្មានការឈឺចាប់
• សម្រាប់ការសម្រាលដោយការវះកាត់
– ការសណ្តំដោយ ស្ពឹកពាក់កណ្តាលចុះក្រោម (Spinal anesthesia):
• សម្រាប់ការសម្រាលដោយការវះកាត់
– ការសណ្តំដោយសន្លប់ទាំងស្រុង (General anesthesia):
• សម្រាប់ការសម្រាលដោយការវះកាត់។

រាល់ការសម្រាលកូនដោយការវះកាត់ដែលប្រកបដោយស្តង់ដារ និងមានសុវត្ថភាពខ្ពស់ គឺស្តែងចេញពីកិច្ចសហការគ្នាល្អ រវាងវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី និងវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ-ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ ព្រមទាំងមានការចូលរួមពី វេជ្ជបណ្ឌិតឯកទេសផ្នែកទារកផងដែរ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ