សុខភាព
ហូបប៉ះគីង្គក់ពុល ត្រូវដឹងពីរោគសញ្ញា និងវិធីសាស្ត្រជួយសង្រ្គោះអ្នកជំងឺទាន់ពេលវេលា
ការស្លាប់ដោយហូបសាច់គីង្គក់ ត្រូវបានគេរាយការណ៍ជាញឹកញាប់ រៀងរាល់ឆ្នាំ។ ដោយសារតែគីង្គក់ ជាសត្វឆាប់បញ្ចេញក្រពេញទឹករំអិល ជាពិសេស នៅលើស្បែករបស់វា។
គ្រោះថ្នាក់នៃជាតិពុលពីសត្វគីង្គក់
វេជ្ជបណ្ឌិត Suthimon Thamtecho មកពីមន្ទីរពេទ្យ Chulalongkorn បាននិយាយថា គីង្គក់មានផ្ទុកជាតិពុល digitaloids ដែលមានឥទ្ធិពលខ្លាំងលើដំណើរការនៃបេះដូង និងប្រព័ន្ធប្រសាទ។ ខណៈពេលដែលមនុស្សបរិភោគសាច់គីង្គក់ ស្បែក និងពងរបស់វា។
អ្នកជំងឺភាគច្រើន ទទួលរងការពុលដោយការបរិភោគស្បែក ឈាម សាច់សត្វ ឬពងគីង្គក់ ។ ដោយសារជាតិពុលមានភាពធន់នឹងកម្ដៅ ដែលមិនងាយចេញពីស្បែកឡើយ។
រោគសញ្ញាប្រសិនបើពុលគីង្គក់
រោគសញ្ញានៃការពុលគីង្គក់ ជាធម្មតាកើតឡើងក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីការទទួលទាន ភាពធ្ងន់ធ្ងររបស់វាអាស្រ័យទៅលើបរិមាណជាតិពុលដែលទទួលបានដូចជា ៖
-ចេញទឹកមាត់ច្រើនខុសពីធម្មតា
-ក្អួតចង្អោរខ្លាំង វិលមុខធីងធោងពិបាកក្នុងខ្លួន
-ឈឺពោះ រាគស្ទើរខ្សោះខ្លួនជាដើម។
ប្រសិនបើរោគសញ្ញាមានសភាពធ្ងន់ធ្ងរខ្លាំង នោះអ្នកជំងឺនឹងមានរោគសញ្ញាប្រព័ន្ធប្រសាទដូចជា ច្របូកច្របល់ ភ្លេចភ្លាំង ប្រកាច់ឬបាត់បង់ស្មារតី ជាពិសេសថែមទាំងមានរោគសញ្ញានៃប្រព័ន្ធឈាមរត់ដូចជា arrhythmia ដែលអាចបណ្តាលឲ្យបរាជ័យ នៃប្រព័ន្ធឈាមរត់ក្នុងខ្លួនមិនខាន។
ការព្យាបាលអ្នកជំងឺដែលមានជាតិពុលពីគីង្គក់
សាស្ត្រាចារ្យ Satriya Trakulsrichai នៃនាយកដ្ឋានវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Ramathibodi បាននិយាយថា ប្រសិនបើអ្នកជំងឺបានហូបសាច់គីង្គក់ដោយចៃដន្យ ហើយមានរោគសញ្ញាមិនប្រក្រតី។ សូមប្រញាប់រុះរាន់ទៅជួបគ្រូពេទ្យ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ដើម្បីឆាប់ទទួលការព្យាបាលដ៏ត្រឹមត្រូវ ចៀសវាងព្យាបាលខ្លួនឯង នាំមានគ្រោះថ្នាក់ធ្ងន់ដល់សុខភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គីមឈី មានប្រយោជន៍មែនពិត តែក៏មានគុណវិបត្តិធ្ងន់ បើហូបលើសកម្រិតខ្លាំង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ