សុខភាព
ទម្លាប់ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ
ដោយសារតែការមមាញឹកខ្លាំងជាមួយនឹងការងារ ឬការសិក្សា ទើបធ្វើឲ្យអ្នកខ្លះខំទប់នោមមិនហ៊ានទៅបន្ទប់ទឹក។ មួយវិញទៀត សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ក៏តែងតែជួបប្រទះនូវការទ្រាំទប់នោម រហូតដល់ដល់កន្លែងដែលមានបន្ទប់ទឹកសមរម្យផងដែរ។

ពិតណាស់ បើយើងទប់នោមម្ដងម្កាល វាមិនសូវចោទជាបញ្ហាប៉ុន្មានទេ ប៉ុន្តែបើយើងធ្វើរឿងនេះឲ្យក្លាយជាទម្លាប់ យើងនឹងប្រឈមមុខផលវិបាកជាច្រើន ដែលនឹងកើតមាននៅពេលក្រោយ។
ទោះបីជាមិនមានការកំណត់ជាក់លាក់ ថាមនុស្សយើងអាចទប់នោមបានប៉ុន្មានម៉ោងក៏ពិតមែន តែប្រសិនបើយើងនៅតែបន្តទប់នោមក្នុងរយៈពេលយូរ យើងអាចនឹងជួបប្រទះផលវិបាកដូចខាងក្រោមនេះ។
១. ការឈឺចាប់
អ្នកដែលទម្លាប់ទប់នោម អាចមានអារម្មណ៍ឈឺចាប់នៅប្លោកនោម និងតម្រងនោម។ អាការៈនេះកើតឡើងដោយសារតែសាច់ដុំផ្នែកខ្លះនៅរមូលចូលគ្នា នៅពេលដែលយើងនោម ដែលអាចបណ្ដាលឲ្យកើតមាននូវអាការៈរមួលក្រពើផងដែរ។
២. ការបង្ករោគផ្លូវទឹកនោម
ក្នុងករណីខ្លះ ការទប់នោមយូរម៉ោងអាចបង្កឲ្យមានបាក់តេរីកាន់តែច្រើនឡើង ដែលនាំឲ្យកើតមានការបង្ករោគនៅផ្លូវទឹកនោម ។ ម្យ៉ាងវិញទៀត ចំពោះអ្នកដែលញ៉ាំទឹកមិនគ្រប់គ្រាន់ ក៏អាចកើតមានបញ្ហានេះដែរ ពីព្រោះប្លោកនោមមិនបានបញ្ជូនសញ្ញាដល់រាងកាយឲ្យនោមនៅក្នុងកម្រិតមួយសមស្រប។ ចំណុចនេះហើយ វាធ្វើឲ្យបាក់តេរីសាយភាយនៅប្រព័ន្ធទឹកនោម ដែលបណ្ដាលឲ្យក្លាយទៅជាការបង្ករោគ។
រោគសញ្ញានៃការបង្ករោគផ្លូវទឹកនោមមាន៖
- ក្រហាយ ឬមានអារម្មណ៍ផ្សានៅពេលនោម
- មានអារម្មណ៍ឈឺចាប់នៅឆ្អឹងអាងត្រគាក ឬពោះខាងក្រោម
- ឈឺនោមញឹកញាប់
- នោមមានក្លិនខ្លាំង មានពពុះ និងគ្មានពណ៌
- នោមឈាម

៣. ខូចសាច់ដុំអាងត្រគាក
នៅពេលដែលយើងទប់នោមជាញឹកញាប់ វាអាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំអាងត្រគាក។ ដោយឡែក សាច់ដុំមួយក្នុងចំណោមសាច់ដុំទាំងនោះ គឺសាច់ដុំខ្ជឹបនៅបង្ហួរនោម ដែលទប់ទឹកនោមមិនឲ្យចេញក្រៅ។ ការខូចខាតត្រង់សាច់ដុំនេះ នឹងបណ្ដាលឲ្យយើងស្ទះនោម។
៤. រីកប្លោកនោម
ការទប់នោមជាប្រចាំ រយៈពេលយូរនឹងបណ្ដាលឲ្យប្លោកនោមរីកមាឌ។ កត្តានេះ នឹងធ្វើឲ្យប្លោកនោមមានការលំបាក និងមិនអាចបញ្ចេញទឹកនោមតាមធម្មតាបាន។ ក្នុងករណីរីកប្លោកនោមនេះ ក៏តម្រូវឲ្យមានការចាប់វិធានការបន្ថែម ដូចជាការបំពាក់នូវបំពង់កាតេទែផងដែរ បើសិនជាចាំបាច់។
៥. គ្រួសក្នុងតម្រងនោម
លើសពីនេះ ការទប់នោមអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោមថែមទៀតផង សម្រាប់មនុស្សដែលធ្លាប់មានប្រវត្តិកើតជំងឺនេះ ឬអ្នកដែលមានបរិមាណជាតិរ៉ែខ្ពស់នៅក្នុងទឹកនោម។ ជាទូទៅ ទឹកនោមមានផ្ទុកនូវជាតិរ៉ែ ដូចជាអាស៊ីដអ៊ុយរិក និងកាល់ស្យូមអុកសាលេត ផងដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ញ៉ាំទឹកដូងតែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ
សូមចុចអាន៖ តើអ្នកធ្លាប់ឮអំពីជំងឺពុកឆ្អឹងដែរឬទេ? តើវាមានផលវិបាកអ្វីខ្លះ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ