ព័ត៌មានអន្ដរជាតិ
អត្រាអ្នកកើតទឹកនោមផ្អែម កើនឡើងទ្វេដងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ
ការសិក្សាមួយ បានរកឃើញថា ភាគរយនៃមនុស្សពេញវ័យដែលកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក បានកើនឡើងទ្វេដងក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ ហើយភាគច្រើនកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

ស្ថានភាពសុខភាពធ្ងន់ធ្ងរនេះ បានប៉ះពាល់ប្រហែល ១៤% នៃមនុស្សពេញវ័យទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ ធៀបនឹង ៧% ក្នុងឆ្នាំ១៩៩០។ នេះបើយោងតាមការវិភាគថ្មីនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវអង់គ្លេស The Lancet។
ក្រុមអ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថា មនុស្សជាង ៨០០លាននាក់ ឥឡូវនេះមានជំងឺទឹកនោមផ្អែម បើធៀបនឹងឆ្នាំ១៩៩០ មានតិចជាង ២០០លាននាក់ប៉ុណ្ណោះ។
តួលេខទាំងនេះ រួមបញ្ចូលទាំងជំងឺទឹកនោមផ្អែមប្រភេទ១ ដែលប៉ះពាល់ដល់អ្នកជំងឺតាំងពីកុមារភាព ហើយពិបាកព្យាបាលព្រោះវាបណ្តាលមកពីកង្វះខាតអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទ២ ដែលកើតឡើងជាចម្បងទៅលើមនុស្សវ័យកណ្តាល ឬវ័យចំណាស់ ដែលបាត់បង់ភាពប្រែប្រួលរបស់ពួកគេចំពោះអាំងស៊ុយលីន។
យ៉ាងណាមិញ ការសិក្សាដដែលនេះ បានឲ្យដឹងថា អត្រានៃជំងឺទឹកនោមផ្អែមអាចនៅដដែល ឬសូម្បីតែធ្លាក់ចុះនៅក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជា ជប៉ុន កាណាដា ឬអឺរ៉ុបខាងលិចដូចជា បារាំង និងដាណឺម៉ាក។
គម្លាតរវាងវិធីព្យាបាលជំងឺទឹកនោមផ្អែមក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសក្រីក្រក៏ខុសគ្នាច្រើនផងដែរ។
អ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថា ៣ក្នុងចំណោមមនុស្ស៥នាក់ ដែលមានអាយុលើសពី៣០ឆ្នាំ ហើយមានជំងឺទឹកនោមផ្អែម ឬស្មើនឹង ៤៤៥លាននាក់ មិនបានទទួលការព្យាបាលជំងឺទឹកនោមផ្អែមនោះទេក្នុងឆ្នាំ២០២២។ មួយភាគបីនៃតួលេខទាំងនោះ ស្ថិតនៅក្នុងប្រទេសឥណ្ឌា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


