ព័ត៌មានជាតិ
ខេត្តសៀមរាប ដាក់តាំងសារអប់រំសុខភាពលើតុស្តីពី តិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន
នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការដាក់តាំងសារអប់រំសុខភាពលើតុ តាមភោជនីយដ្ឋាន និងហាងលក់អាហារ ដែលរៀបចំឡើងដោយអង្គការ RACHA សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប។

លោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ RACHA បានលើកឡើងពីគោលបំណងលើការផ្សព្វផ្សាយនេះ ដើមី្បបង្កើនការយល់ដឹងអំពីអាហារសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និង ផលប៉ះពាល់នៃការបរិភោគអំបិល ខ្លាញ់ ស្ករ ច្រើន និងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជន និងប្រជាជន អ្នកធ្វើម្ហូបអាហារតាមភោជនីយដ្ឋាន និង អាហារដ្ឋាន និងធ្វើឲ្យអាហារដែលមានសុខភាព ។ កត្តានេះហើយ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាអាទិភាព ដល់ការងារអប់រំសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការ ដាក់ចេញនូវសារ និង សម្ភារៈអប់រំសុខភាពជាច្រើនប្រភេទ និងធ្វើការផ្សព្វ ផ្សាយតាមមធ្យោបាយនានា ត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ដោយក្រសួងសុខាភិបាលបានបង្កើតនូវ សម្ភារៈអប់រំសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ សម្រាប់ដាក់តាំងនៅលើតុអាហារ ។

ជាមួយគ្នានេះ លោក នាក់ ណេរ៉ុន ក៏បានលើកឡើងថា សារអប់រំសុខភាពនេះ មានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។ ដើមី្បឲ្យសារអប់រំនេះមានប្រសិទ្ធភាព គ្រប់គ្នាត្រូវចូលរួមក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ប្រើប្រាស់ ឬ បរិភោគ តិចអំបិល តិចខ្លាញ់ តិចស្ករ ព្រមទាំងត្រូវគោរពនូវសារ អប់រំសុខភាពដែលបានដាក់តាំងនៅលើតុ តាមភោជនីយដ្ឋាន អាហារដ្ឋាន នោះសុខភាពរបស់យើងពិតជាមានភាពប្រសើរ ឡើងវិញក្នុងការលើកកម្ពស់សុខភាព ។ លោកអភិបាលរងខេត្តក៏បាន បញ្ជាក់ឲ្យដឹងផងដែរ សារអប់រំនេះ ស្របពេលខេត្តសៀមរាប នឹងធ្វើការរៀបចំ ជាខេត្តទេសចរណ៍សុខភាព សំដៅលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋទៀតផង ។

ក្នុងនោះដែរលោក នាក់ ណេរ៉ុន ក៏បានលើកនូវបទ ពិសោធន៍ និងអនុសាសន៍មួយចំនួន ក្នុងការប្រើប្រាស់ ( តិចអំបិល តិចខ្លាញ់ តិចស្ករ ! ដើម្បីសុខភាពបេះដូងល្អ អាយុយឺនយូរ )និង បានកាត់បន្ថយការទទួលទានសារជាតិប្រៃ ដូចជាអំបិល ទឹកស៊ីអុីវ ទឹកត្រី ប៊ីចេង និងម្សៅស៊ុប និង កាត់បន្ថយ ការទទួលទានខ្លាញ់សត្វ ខ្លាញ់កែច្នៃ អាហារបំពង ចៀន កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារដែលមានជាតិស្ករខ្ពស់។ លោកក៏បានធ្វើការផ្តាំផ្ញើ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន មេត្តាផ្សព្វផ្សាយបន្ត និងចូលរួមគាំទ្រអនុវត្តនូវសារអប់រំខាងលើ ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក និង សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន បានយល់ដឹងបន្ថែមអំពីការប្រើប្រាស់ និងការទទួលទានហួសកម្រិត ដែលបណ្តាលឲ្យប៉ះពាល់សុខភាព និង កុំឲ្យកើតមានជម្ងឺមិនឆ្លង នៅក្នុងមូលដ្ឋានខ្លួន ៕


អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


