KPT+
មនុស្សប្រុសមានរបៀបលង់ស្រលាញ់ខុសពីមនុស្សស្រីនៅត្រង់….
និយាយដោយស្មោះត្រង់ មានពេលខ្លះទំនាក់ទំនងស្នេហាបង្កប់ក្នុងចិត្តខាងស្រីនិងប្រុសខុសគ្នាមេឃនឹងដី ជាហេតុបង្កើតការសង្ស័យប្រចណ្ឌគ្នាមិនស្រាកស្រាន្ត។
អារម្មណ៍ថា មិត្តប្រុសមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់តែងធ្វើឱ្យខាងស្រីប្រៀបធៀបនិងនៅសុខៗ មកមានទុក្ខព្រួយបានធ្វើ់ឱ្យមនុស្សប្រុសឈឺក្បាលគិតមិនចេញ។
មានភាពខុសគ្នាច្រើនណាស់ នៃការបង្ហាញស្នេហាក្នុងចិត្តមនុស្សប្រុសចេញមកក្រៅ ដែលនាងគួរយោគយល់៖
គេក៏អាចមានអារម្មណ៍ថាខាងស្រីព្រងើយកន្តើយដែរ តែគេមិនប្រតិកម្ម

បុរសមិនងាយបញ្ចេញប្រាប់នាងពីអ្វីដែលកំពុងកើតឡើងនិងអារម្មណ៍របស់គេទេទាំងដែលការពិតគេសែនត្រូវការការយកចិត្តទុកដាក់ពីដៃគូ តែគេមិនចង់ឱ្យនាងធុញទ្រាន់ ក៏មិនចង់មានចរិតទាមទារសាំដូចស្រី។ ពេលខ្លះ គេអាចច្របូកច្របល់ ហើយគិតថាទំនាក់ទំនងកំពុងមានគ្មានការប្តេជ្ញាចិត្តពីភាគីទាំងសងដែរ ហើយដើម្បីវិនិយោគយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងនោះគេមិនដឹងធ្វើម៉េចទេខាងស្រីអាចថា ម៉ត់ចត់ជាង។ នាងគួរនាំគេនិយាយអំពីអនាគតនិងការងារអាជីព មុខរបរឬតម្លៃក្នុងសង្គមរបស់គេ ជាជាងអាងតែលើការរួមភេទ ធ្វើបែបនេះគេនឹងដឹងថា គេជាអ្នកណា និងមានអារម្មណ៍ថា កំពុងមានស្នេហាដែលគួរឱ្យទុកចិត្តមួយទៅអនាគត។
មនុស្សប្រុសទាក់ភ្នែកនឹងសម្រស់ តែការគោរពទាក់បេះដូង

ហេតុអ្វីក្មេងៗស្រលាញ់ម្តាយទាំងមិនខ្វល់ខ្វាយអ្វីអំពីសម្រស់នាង ។ មនុស្សប្រុសដូចជាក្មេងដែរ គេត្រូវការភាពកក់ក្តៅនិងទំនុកចិត្ត។ គេចូលចិត្តនៅជាមួយអ្នកណាដែលមិនរាយមាយ ហើយអាចនិយាយចេញមកបានទាំំងអស់ មិនថាការងារឬវិបត្តិផ្លូវចិត្ត។ នាងគួរតែមានសមត្ថភាពស្មើគ្នា មិនថាកម្រិតនៃការគិត និងការពិភាក្សា ព្រមទាំងជួយរក្សាការសម្ងាត់បានល្អផង។ បើនាងមិនមានរបស់ទាំងនេះ គឺគេស្រលាញ់ត្រឹមសម្រស់ ដែលថ្ងៃណាមួយនឹងមានអ្នកជំនួសថ្មីបាន។
ភាពជាម្តាយនិងស្មោះត្រង់

ប្រសិនបើនាងមានភាពស្មោះត្រង់ជាមួយគេ ហើយនិយាយត្រង់ទៅត្រង់មកជានិច្ច បុរសពិបាកចាកចេញណាស់។ បុរសងាយចាប់មនុស្សកុហកបានបំផុត គ្រាន់តែគេមិននិយាយឬជាន់កែងនាង។ ការកុហកតូចៗនាំមកនូវមរណភាពទំនាក់ទំនង។ គេតែងគិតអំពីអ្នកណាដែលសមជាម្តាយផ្តល់កំណើតលើកូនរបស់គេ ដូច្នេះបើគេបន្លាយពេលយូរមិននិយាយរឿងកសាងគ្រួសារ គឺគេរកម្តាយនោះមិនទាន់ឃើញនៅឡើយ។ ការយល់ខុសរបស់មនុស្សស្រី គឺគិតថារាងស្លីម និងការសរសើរក្នុងចំណោមមិត្តភក្តិគេអំពីសម្រស់នាងជាជោគជ័យ តាមពិត ត្រឹមជាជោគជ័យឡើងគ្រែជាមួយគ្នាដែលអ្នកនឹងស្តាយក្រោយ។
កាយវិការសប្បុរស

មិនថាគេអ្នកលេង ជាមនុស្សអាក្រក់យ៉ាងណា ចិត្តមនុស្សប្រុសទោរទន់នឹងក្តីសប្បុរស។ ចំនួនការយកចិត្តទុកដាក់ដែលខាងស្រីបរិច្ចាគឱ្យគេ តែងតែទទួលផ្ទុកជ្រៅឡើងៗក្នុងបេះដូងគេ ហើយកសាងភាពស្អាតរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ដែលមនុស្សប្រុសគ្រប់គ្នារមែងចុះចាញ់៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ អំពីការរៀបអាពាហ៍ពិពាហ៍លើកទី ២ ក្រោយលែងលះម្ដងហើយ
ចុចអាន៖ អាកប្បកិរិយាងាយសម្គាល់នៃមនុស្សដែលញៀននឹងរឿងភេទសម្ព័ន្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ