Connect with us

KPT+

អាកប្បកិរិយាងាយសម្គាល់នៃមនុស្សដែលញៀននឹងរឿងភេទសម្ព័ន្ធ

បានផុស

នៅ

ការញៀនរួមភេទ គឺជា​អាកប្បកិរិយាដែលទាក់ទងនឹងការស្វែងរកការរួមភេទមិនរើសមុខ មិនរើស​ពេលវេលា និង​ដែលមិនចាំបាច់​មានភាពជិតស្និទ្ធ ឬស្គាល់គ្នា​អ្វីទំាងអស់។

គំនិត​និងភាពស្រមើស្រមៃ អាសអាភាស ទាក់ទងការរួមភេទក្លាយជា​រឿង ធម្មតារបស់​មនុស្ស​ដែលកំពុងញៀននេះ។

2021 - Sex: So often happy couples end up in bed
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកប្បកិរិយាងាយសម្គាល់នៃ អ្នកដែលមានបញ្ហាបែបនេះគឺតែង​តែទម្លាប់និយាយអំពីរឿង​ភេទដោយមិនដឹងខ្លួន និងគិតថាវាជារឿងធម្មតា។ ពួកគេ​មាន​ភាពច្របូកច្របល់ខាងអារម្មណ៍ មាន​បញ្ហាសុខភាពចិត្ត​និងរាងកាយ មាន​បញ្ហាអាជីពនិងច្រើនទៀត ដោយសារ​តែគិតពីរឿង​នេះ គ្រប់ពេលវេលា​គ្រប់ទីកន្លែង មិនថានៅទីធ្វើការ កំពុង​ប្រជុំ កំពុង​បញ្ជាយានជំនិះលើផ្លូវ ឬកំពុង​នៅក្នុងវត្ត។

សរុបមក ការញៀនផ្លូវភេទគឺជាលំនាំដែលជំរុញការស្រមើស្រមៃនិងបង្កើត​អាកប្បកិរិយាដែលបង្កជា​បញ្ហានៅក្នុងសេចក្តី​ថ្លៃថ្នូរ​របស់មនុស្ស​។ ​វាកើតមានឡើងទំាង​ចំពោះមនុស្សស្រីនិងប្រុសដែលនាំទៅដល់ ការ​បង្ខំចិត្តដោយសម្រេចកាមដោយខ្លួនឯង (ពួកគេ​តែង​យល់ថា មនុស្ស​គ្រប់គ្នាធ្វើបែបនេះ​ជារឿងធម្មតា)។

Hot couple kissing passionately in bed, focus on their joined hands - Stock  Video Footage - Dissolve

គេតែងស្វែងរក រូបថត​វីដេអូ ឬសកម្មភាព​ជាក់ស្តែង ឧបករណ៍ផ្លូវភេទ។ ល។ ឬ​តាមប្រមាញ់ស្វែង​រក​វិធី​សម្រាប់សកម្មភាពផ្លូវភេទ។ គេចូលរួម​ក្នុងឧស្សាហកម្ម​ពេស្យាចារ ឬម៉ាស្សាបែប​ត្រេកត្រអាល ហើយ​មិនដែលភ័យព្រួយក្នុងការ​រួមភេទជាមួយមនុស្សដែលបានជួបគ្នា តាមអ៊ិនធរណេត ឬដោយផ្ទាល់​មិនថា​ អ្នកនោះជាអ្នកណា មកពីណា​អាយុប៉ុនណា​នាំមកនូវបញ្ហា​ដែរទេ?

ចុះនេះជាសិទ្ធិផ្ទាល់ខ្លួន​របស់ពួកគេដែរទេ?

រឿង​ដែលគ្រោះថ្នាក់ គឺ ៨៣% នៃពួកគេ (សន្ទស្សន៍នៅជប៉ុន) គឺ​​រួមភេទដោយមិនបានការពារអ្វី​ សូម្បី​តែ​នៅកន្លែងគ្រោះថ្នាក់។ ពួកគេ​ស្វែងរកបទពិសោធន៍ផ្លូវភេទបន្ថែមហើយបន្ថែមទៀត ដោយមិនគិតពីផលវិបាក ដែលអាចកើតមានភ្លាមៗឬយូរអង្វែងឡើយ។

លំនាំនៃការប្រព្រឹត្តិបទល្មើសផ្លូវភេទតូចតាច ដូចជាការចាប់បង្ខំ ការ​ស្នើសុំ និង​ភាពគ្មានសីលធម៌ បានកើតឡើង​ដោយងាយ ដើម្បី​គេចផុតពីភាពតានតឹងនិងអារម្មណ៍ឈឺចាប់ ធ្លាក់ទឹកចិត្ត ការថប់បារម្ភ ដែល​ប៉ះទង្គិចនៅពេលមិនបានទទួលការរួមភេទ ឬហោចណាស់ សម្រេចកាមដោយខ្លួនឯង។

Portrait Of Beautiful Woman Lay In Bed by Ani Dimi

វាជាជំងឺផ្លូវចិត្ត​ ឬសុខភាពបន្តពូជ ឬ អ្វីផ្សេងទៀត?

ដូច្នេះការញៀនផ្លូវភេទមិនមែនទាក់ទង​និង​ការសប្បាយនោះទេ គឺអំពីសមត្ថភាពនៃការមិនអាចគ្រប់គ្រងអារម្មណ៍។

សម្រាប់អ្នកញៀនសិច​ សកម្មសកម្មភាពញៀនផ្លូវភេទកើតឡើង មិនថាបញ្ហាអ្វីក៏ដោយ ដោយមិនគិតពីភាពជោគជ័យនៃដៃគូ ភាពវៃឆ្លាត ភាពទាក់ទាញខាងរាងកាយ ទំនាក់ទំនងជិតស្និទ្ធឬអ្វីៗផ្សេងទៀតទំាងអស់។

ទោះបីជាយ៉ាងណា​ជារឿយៗអ្នកញៀននឹងការរួមភេទ មានអារម្មណ៍ខ្មាស់អៀននិងភ័យខ្លាចក្នុងការ​ស្វែងរកការព្យាបាល។ ពេលខ្លះ វិចារណញាណ និងចំណេះដឹង បានបណ្តាលឱ្យពួកគេប្រាប់ខ្លួនឯងថា នេះជាលើកចុងក្រោយហើយ តែពួកគេត្រូវបានបង្ខំ ឱ្យវិលត្រឡប់ទៅរកស្ថានភាពផ្លូវភេទដដែល។

យូរៗទៅពេលមិនមានជំនួយ​ពីអ្នកជំនាញត្រឹមត្រូវ អ្នកញៀនផ្លូវភេទអាចនឹង​បង្វែរជីវិតទាំងមូលរបស់ពួកគេ រាល់វិនាទី ទៅ​ធ្វើការស្រមើស្រមៃខាងផ្លូវភេទ និងនិយាយ ឬ​ធ្វើអាកប្បកិរិយាដែលទាក់ទង​ចូលសកម្មភាពផ្លូវភេទ ដើម្បីសម្រាលអារម្មណ៍។

ផលវិបាកវាចំពោះ​កូនៗ ឬប្តីប្រពន្ធ​គង់តែមានចៀសមិនរួច ។ ជាញឹកញាប់អាកប្បកិរិយារបស់អ្នកញៀនផ្លូវភេទកើនឡើងដល់ចំណុចដែលពួកគេជាន់ឈ្លីក្រមសីលធម៌ ធម្មតារបស់មនុស្ស និងធ្វើឱ្យគ្រួសារ​កាន់តែ​អាម៉ាស់មុខខ្លាំងឡើង៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែ

ចុចអាន៖ ៣យ៉ាង​ធំៗ បង្ហាញថា ​បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម