KPT+
មនុស្សច្រណែននឹងបញ្ចេញសកម្មភាពទាំងនេះ ទោះពូកែសំដែងយ៉ាងណាក៏ដោយ
យើងតែម្នាក់មិនអាចផ្គាប់មនុស្សច្រើនអ្នកបានទេ ហើយមិនមែនមនុស្សទាំងអស់ដែលយើងបានជួបនៅក្នុងជីវិតប្រចាំថ្ងៃ នឹងចូលចិត្តយើងគ្រប់គ្នាឡើយ។
ការច្រណែនគឺជាអារម្មណ៍មួយកើតឡើងពីចិត្តខាងក្នុងមិនដូចគេ វាអាចជំរុញឲ្យមនុស្សនោះធ្វើរឿងឆ្កួតៗជាច្រើន និងមានអារម្មណ៍មិនសមហេតុផលខុសទំនង។ ជាពិសេសពូកែសំដែងបិទមុខជាជនរងគ្រោះ បន្លំថាគេជាមនុស្សល្អ គ្រាន់ចង់ជួយយើងប៉ុណ្ណោះ! ប៉ុន្តែទោះមនុស្សច្រណែនពូកែសំដែងប៉ុណ្ណា ក៏យើងអាចមើលដឹងខ្លះៗតាមរយះសកម្មភាពរបស់ពួកគេ។
១ ចាប់ផ្តើមចម្លងស្ទីលសំលៀកបំពាក់របស់យើង

មនុស្សច្រណែនមិនខ្វះទេស្ទាយចេញមកប្លែកៗ ហើយសូម្បីតែអ្នកធ្វើអ្វីក៏គេធ្វើតាមដែរ។ អ្នកទាំងនោះមិនហត់ឡើយក្នុងការដើរតាមគន្លងរបស់យើង គេធ្វើដូចយើង គឺដើម្បីយកឈ្នះយើងដូចគ្នាដែរ។
២ ព្យាយាមដុតកម្លោចយើងតាមចិត្តគេចង់បាន
យើងកាន់តែល្អ គេកាន់តែចង់ជាន់យើងពន្លិច។ យើងកាន់តែភ្លឺត្រចង់ជាងគេ គេកាន់តែចង់ឲ្យយើងស្រអាប់ខ្មៅងងឹត។ មនុស្សច្រណែនមិនចង់ឃើញភ្លឺខ្លាំងពេកឬល្អជាងគេទេ។ ពួកគេនឹងព្យាយាមបន្ទាបឬគូសវាសលាបពណ៌ពន្លឺនោះឲ្យងងឹតតាមចិត្តពួកគេ។ បើអ្នកទន់ខ្សោយ អ្នកនឹងដួលតាមគេលេងមិនខាន។
៣ និយាយដើមយើងពីក្រោយខ្នង

ជារឿងមួយទូទៅ នៅពេលណាមនុស្សដែលមានចិត្តច្រណែនយើង ពួកគេនឹងព្យាយាមបញ្ចុះបញ្ចូលឬហៅម៉្យាងថានិយាយដើមយើងទៅប្រាប់មនុស្សផ្សេងទៀត ដូចជាយើងបែបនេះឬមើលទៅមិនស្អាតសោះ។ អ្នកទាំងនោះធ្វើបែបនេះដោយសង្ឃឹមថារាល់ការជជែកនិងសំឡេងរំខានពីខាងក្រៅ នឹងបន្ថយនូវភាពជឿជាក់ដែលយើងមានសម្រាប់ខ្លួនឯង។ បើយើងទោរទន់តាមគេយើងចាញ់គេហើយ!
៤ ពូកែនិយាយបំផ្លើសការពិត
វិធីសាស្ត្រសាមញ្ញមួយទៀតដែលពួកគេនិយមប្រើ គឺមកធ្វើល្អជាមួយយើងម្ដង ដើម្បីព្យាយាមបញ្ចុះបញ្ចូលថាពួកគេប្រសើរជាងយើងឬល្អជាង។ ជាពិសេសអ្នកពូកែច្រណែន តែងចូលចិត្តនិយាយកុហកឬបំផ្លើសពីការពិតរបស់ខ្លួន។ ទោះយ៉ាងណា អ្នកអាចមើលឃើញការភូតភរនិងការនិយាយបំផ្លើសទាំងនោះបាន តាមរយះកាយវិការឬការនិយាយស្ដីរបស់គេ។
៥ ព្យាយាមស្វែងរកកំហុសឲ្យយើងអាម៉ាស់មុខ
ភាពជឿជាក់តែងតែក្លាយជាចំណុចទាក់ទាញមួយនៃចរិតលក្ខណៈរបស់មនុស្សម្នាក់ផ្សេងទៀត។ តួយ៉ាងដូចជាយើងល្អជាងគេ ស្អាតជាងឬមានគេចូលចិត្តជាង។ មនុស្សច្រណែននឹងព្យាយាមរិះរកមធ្យោបាយមួយចំនួន ដើម្បីឲ្យអ្នកអាម៉ាស់មុខ ឬចូលមកក្បែរយើងដើម្បីបំផ្លាញទំនុកចិត្តរបស់យើងប៉ុណ្ណោះ។
៦ ពូកែចាត់ចែងសូម្បីជីវិតគេ
មនុស្សអស់នេះតែងតែព្យាយាមផ្ដល់ដំបូន្មានមិនល្អដល់អ្នក។ ជាពិសេសគឺពូកែណាស់រឿងចាត់ចែងមុខក្រោយ ធ្វើម៉េចឲ្យអ្នកធ្លាក់ចុះ គឺគេសប្បាយចិត្ត។ ពួកគេក៏ព្យាយាមដឹកនាំយើងទៅក្នុងទិសដៅផ្សេងទៀត ខុសពីអ្វីដែលយើងចង់បាន។
៧ បញ្ចេញសកម្មភាពប្រកួតប្រជែង

ការប្រកួតប្រជែងតែងតែជាបុព្វហេតុចម្បងនៃការច្រណែនឈ្នានីស។ វាសូចនាករសំខាន់តែងកើតឡើងជាញឹកញាប់។ នៅពេលណាដែលមនុស្សម្នាក់ព្យាយាមធ្វើសកម្មភាពប្រកួតប្រជែងដោយសារតែអ្នកល្អជាងគេ មានគេសរសើរឬចូលចិត្តច្រើន។
៨ ស្អប់យើងដោយគ្មានហេតុផលក្រៅពីការច្រណែន
ចុងក្រោយពួកគេនឹងស្អប់យើង ដោយគ្មានហេតុផលអ្វីក្រៅពីច្រណែន មិនបានដូចយើង ទាំងចំណេះដឹង ការនិយាយស្ដី រូបរាង ឬអ្វីផ្សេងទៀតដែលយើងមាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖relrules
ចុចអាន៖តើការច្រណែននិន្ទារាប់ជាជំងឺផ្លូវចិត្តដែរទេ?
ចុចអាន៖មនុស្សចូលចិត្តនិន្ទាគេក្រោយខ្នងមិនចេញមុខ មានចរិតលក្ខណៈយ៉ាងម៉េច?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន