Connect with us

KPT+

មកទស្សនាបណ្ដុំសំលៀកបំពាក់ Meghan តែងប្រើប្រាស់ស្ទីលស្រដៀងព្រះនាង Diana ដែលជាមាតាក្មេក

បានផុស

នៅ

ចាប់តាំងពី Meghan Markle ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅចុងឆ្នាំ ២០១៦ ជម្រើសនៃស្ទីលស្លៀកពាក់របស់នាងត្រូវបានគេមើលយ៉ាងច្បាស់ថា ស្រដៀងនឹងព្រះនាង Diana ដែលជាមាតាក្មេក។

កាសែត The Times បានយកឈុតដែល Meghan Markle ស្លៀកពាក់ មកបង្ហាញពីភាពស្រដៀងគ្នានេះថា​​ តើ​កូនប្រសារស្រីនៃខ្សែរាជវង្សនេះ ពិតជាគ្រងឈុតដូចមាតាក្មេកមែនឬអត់។

រ៉ូបរាត្រី Roland Mouret មានពន្លឺចែងចាំង ស្លៀកដោយ Meghan នៅឯការសម្តែងរបស់ Totem របស់ Cirque du Soleil គឺត្រូវបានគេចងចាំពីសំលៀកបំពាក់ Catherine Walker ដែលព្រះនាង Diana បានគ្រងនៅឆ្នាំ ១៩៩០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ​នៅឆ្នាំ ១៩៨៧ ព្រះនាង Diana បានគ្រងសម្លៀកបំពាក់ tartan នៅឯ Bute Highland Games ក្នុងប្រទេសស្កុតលែន។ ២ទស្សវត្សក្រោយមកទៀត Meghan បានពាក់អាវ Burberry tartan coat សម្រាប់ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសស្កុតឡែន ក្នុងកំឡុងពេលភ្ជាប់ពាក្យ។

មើលទៅហាក់ដូចជារាជវង្សទាំងពីរ គឺជាអ្នកគាំទ្រនៃការផ្គូផ្គងពណ៌ក្រហមនិងស្វាយ។ ម្ចាស់ក្សត្រី Diana បានគ្រងឈុតនេះ​ក្នុង​ដំណើរទស្សនកិច្ចទៅហុងកុង នៅខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ខណៈដែល Meghan បានស្លៀកវា​នៅលើដំណើរទស្សនកិច្ចទៅកាន់ Birkenhead នៅខែ មករា ឆ្នាំ ២០១៩ ។

៤ ទាំង Meghan និងព្រះនាង Diana បានជ្រើសរើសយក​ពណ៌សដូចគ្នាប៉ុន្តែខុសត្រង់ Meghan យកពណ៌សលាតគ្មានឆ្នូត​ សម្រាប់ដំណើរ​កម្សាន្ត​ទៅ​កាន់ Royal Ascot ដូចគ្នា ។

រ៉ូប Carolina Herrera ពណ៌ផ្កាឈូកដែលបញ្ចេញស្មាដែល Meghan ស្លៀក​ គឺ​មាន​ពណ៌​ស្រដៀងទៅនឹងសម្លៀកបំពាក់​របស់ព្រះនាង Diana ដែលគ្រងឈុតនេះ​នៅព្រះបរមរាជវាំង​ ប្រទេសអាល្លឺម៉ង់ ​ក្នុងឆ្នាំ ១៩៨៧ ។

អ្នកទាំងពីរបានស្លៀកឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូករឹប។ ម្ចាស់ក្សត្រី Diana ស្លៀកសម្លៀកបំពាក់អាវធំ Versace ក្នុងឆ្នាំ ១៩៩៥ នៅពេលទស្សនាទស្សនាពិព័រណ៍ Nelson Mandela នៅមជ្ឈមណ្ឌល Southbank នៅកណ្តាល​ទីក្រុងឡុងដ៏។

ក្នុងឆ្នាំ ១៩៩២ មានការដាក់បញ្ចាំងរឿង Just Like a Woman ព្រះនាង Diana គ្រងឈុតពណ៌ក្រហមដោយ Victor Edelstein ចំណែក Meghan ក៏បាន​ស្លៀក​ឈុត​នោះ​ស្រដៀង​ព្រះនាង​នៅលើកម្មវិធី​​ដូចគ្នា។

រ៉ូបអាពាហ៍ពិពាហ៍លើកទី ២ របស់ Meghan (រចនា Stella McCartney) ស្រដៀងនឹងសម្លៀកបំពាក់ពេលល្ងាចដែលមានកខ្ពស់គ្រងដោយព្រះនាង Diana ក្នុងពិធីទទួលភ្ញៀវនៅឯ Spencer House ក្នុងទីក្រុងឡុង។

នៅទិវា Commonwealth Day ក្នុងខែមីនាឆ្នាំ ២០១៩ Meghan បាន​ពាក់​អាវ​ពណ៌បៃតងខ្ចី​របស់ Erden coat ដែលមិនមានអ្វីប្លែក​ នៅស្ទីលដូចគ្នា​ចំពោះ​សំលៀកបំពាក់​ដែល​គ្រង​ដោយ​ព្រះនាង Diana នៅឆ្នាំ ១៩៨២ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ closer

ចុចអាន៖ខ្សែជីវិត ស្រួង ភាវី ពីនារីចំណាកស្រុក រហូតក្លាយជាកីឡាការិនីកម្រិតពិភពលោកនៅកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រៀបចំជួសជុលផ្លូវចូលបន្ថែម ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ័

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានសហគមន៍លើកទឹកចិត្តកសិករឱ្យបង្កើនការដាំបន្លែរួមផ្សំវិលជុំចងក្រងជាបណ្តុំ ដើម្បីឱ្យមានទីផ្សារល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

អំណោយ​របស់​សម្ដេចធិបតី ត្រូវ​បាន​ផ្តល់​ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​-ថៃអនុញ្ញាតឱ្យពលរដ្ឋ​ឆ្លង​ព្រំដែនប៉ោយបែត​មុនបិទ​ទាំង​ស្រុង​ចាប់​ពី​ម៉ោង៨យប់​នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម