Connect with us

កីឡា

ខ្សែជីវិត ស្រួង ភាវី ពីនារីចំណាកស្រុក រហូតក្លាយជាកីឡាការិនីកម្រិតពិភពលោកនៅកូរ៉េខាងត្បូង

បានផុស

នៅ

ស្រួង ភាវី ជាកីឡាការនី​ស្នូកឃ័រកូរ៉េដើមកំណើតខ្មែរ ហើយ​បានមកចំណាកស្រុក​ប្រហែល១០ឆ្នាំមុន ​ដើម្បីរៀបការជាមួយ​ប្ដី​របស់​នាងដែល​រស់នៅ Cheongju ភាគ​ខាងជើង​ខេត្ត Chungcheong រយៈ​មេខ្យល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាវី បានធំឡើងនៅក្នុងភូមិជនបទ​នៃ​ខេត្តត្បូងឃ្មុំ ។ នាងត្រូវឈប់រៀន​តាំងពី​វ័យក្មេង ​ដើម្បី​ជួយធ្វើស្រែចំការដំឡូង​របស់គ្រួសារ។ ជីវិតស្រ្តីខ្មែររូបនេះ​ត្រូវ​រស់នៅ​កូរ៉េ​ដោយ​ពិបាក​ គ្មាន​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​នៅ​ទីនេះ​ ហើយ​មានតែ​ការយល់ដឹងអំពីភាសានិងវប្បធម៌​ក្នុងស្រុកប៉ុណ្ណោះ។ អ្វីដែលនាងអាចធ្វើបានគឺ ជួយស្វាមី​បើកអាជីវកម្មបោះពុម្ពឬ​ដោះស្រាយ​ការងារ​ក្នុង​ផ្ទះ។

នៅក្នុងឆ្នាំ ២០១១ ភាវី​បានជួបប្រទះការ​ផ្លាស់ប្ដូរ​ជីវិត

ភាវី បានអមដំណើរ​ប្តី​ក្នុងដំណើរ​ទស្សនកិច្ច​ប្រចាំថ្ងៃ​របស់​គាត់ទៅក្លឹប​ស្នូកឃ័រ ទីនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​ចាប់កាន់​ដង​ប៊ីយែរ​ជាលើកដំបូង។ភាវីបានប្រាប់កាសែត The ​Korea Herald ថា“ ខ្ញុំពូកែធ្វើវាណាស់ បុរស​ទាំង​អស់​នៅ​ក្នុង​បន្ទប់​បាន​ឡោម​ព័ទ្ធ​តុ​ហើយ​មើល​មក​ខ្ញុំ​ដោយ​ស្ញប់ស្ញែង។ ប្រជាជនកូរ៉េបានសួរខ្ញុំថា ​តើនេះជាការលេងលើកដំបូងរបស់ខ្ញុំរឺអត់។ ខ្ញុំ​ថាពិតមែន​! ព្រោះខ្ញុំមិនដែល​លេង​កីឡា​បែបនេះ​នៅ​កម្ពុជា​ឡើយ ” ។

ភ្លាមៗនោះ Kim ដែលជាស្វាមី បានទទួលស្គាល់នូវទេពកោសល្យពិសេស​ដែលភាវីមាន​ ហើយ​និយាយ​ប្រាប់ថា គាត់នឹងមើលថែផ្ទះវិញ ហើយឲ្យប្រពន្ធគាត់ គួរតែរៀនលេងស្នូកឃ័រ។

នៅក្នុងការប្រកួតស្ម័គ្រចិត្តក្នុងឆ្នាំ ២០១៣ នាងបានទទួលចំណាត់ថ្នាក់លេខ ២ ដែល​ជា​សមិទ្ធិផល​ដ៏អស្ចារ្យក្នុងនាមជាមនុស្សមាន​បទពិសោធតិច​ជាងពីរឆ្នាំ។ តាម​រយៈ​ព្រឹត្តិការណ៍​នេះនាងត្រូវបាន Billkinz កូរ៉េ ជាអ្នកផ្គត់ផ្គង់យីហោ billiard ផ្ដល់​ការ​គាំទ្រ​ដល់​នាងក្នុង​ការបន្ត​កីឡា​នេះ​ជាអាជីព។

ភាវីបានចាប់អាជីពជាអ្នកជំនាញ​នៅខែ​ មករា ឆ្នាំ ២០១៧ ហើយមុនពេលជិតចូលឆ្នាំ​ នាងបានឈរនៅ​ចំណាត់​ថ្នាក់​កំពូល​អ្នកលេង​នៅ​កូរ៉េ។ ប៉ុន្តែនាងមិនអាចចូលរួមប្រកួតប្រជែង​ជាសកលបានទេ​ ពីព្រោះភាវីជាជនជាតិកម្ពុជា ​ហើយប្រទេសកំណើតរបស់នាង​មិនមាន​សហព័ន្ធ​សម្រាប់​កីឡា​នេះ​ទេ ​ដែល​ធ្វើ​ឲ្យ​នាង​មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​លីគ​អន្តរជាតិ។

នៅពេលកេរ្តិ៍ឈ្មោះរបស់ភាវីកាន់តែកើនឡើង កម្ពុជា​បានចាប់អារម្មណ៍កាន់តែខ្លាំង​និង​បានបង្កើត​សហព័ន្ធ​មួយ​នៅខែមិថុនា ​ឆ្នាំ ២០១៨ ។ នៅខែ ​កញ្ញា ឆ្នាំនោះ ភាវីបាន​ដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសទួរគី។ ជាមួយនឹងភាពជោគជ័យ ភាវីបានទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ សម្រាប់ប្រជាជនកម្ពុជានាងបានក្លាយជា​លេងកីឡាតំណាងជាតិ ដូចអ្នក​កីឡាការិនី​ជិះ​ស្គី​លើ​ទឹកកក Kim Yu-na ចំពោះ​ជនជាតិកូរ៉េដូចគ្នា។

ក្នុងនាមជាស្ត្រីចំណាកស្រុក ​នាងដឹងអំពីការលំបាកដែលប្រឈម និងជាភរិយាជនបរទេស​នៅទីនេះ។ ក្នុងឆ្នាំ ២០១១ នាងក៏មិនប្រាកដក្នុងចិត្តថា នឹងចំណាយពេល ៥ ម៉ោងក្នងយន្តហោះ ​ដើម្បីរៀបការជាមួយបុរសជនជាតិ​កូរ៉េម្នាក់ដែលនាងមិន​ធ្លាប់ស្គាល់។ ជា​ការ​ពិត ​ខ្ញុំ​ចង់​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់។ ប៉ុន្តែ​ខ្ញុំបានទទួលយកជោគវាសនារបស់ខ្ញុំ។ ជីតា​របស់​ខ្ញុំ​បាន​ប្រាប់​ថា “អ្នក​នឹង​ជួប​មនុស្ស​ល្អ​ ព្រោះ​អ្នក​គឺ​ជា​មនុស្ស​ល្អ” ។ នេះ​ពិតជា​លើកទឹកចិត្តខ្ញុំ​ណាស់។

មកដល់ពេលនេះ ​ភាវីនៅតែអរគុណ​ទៅ​កាន់​ប្ដី​របស់​នាង​ដែល​នាំ​នាង​មក​កាន់​ទីនេះ! ” ​មិនមាននរណា​ម្នាក់ខ្លាំងដូចប្តីរបស់ខ្ញុំទេ។ ខ្ញុំជួបមនុស្សជាច្រើននៅថ្ងៃនេះ។ ទោះបីជា​ពួកគេ​មើល​ទៅ​ស្រស់​ស្អាត​ពី​ដំបូង ​តែ​យ៉ាង​ណាប្ដីខ្ញុំនៅតែអស្ចារ្យ។ ខ្ញុំទៅជួបមនុស្សនិងទទួល​បានបទពិសោធន៍ថ្មីៗ ​ដែលខ្ញុំ​មិន​ដែល​នឹក​ស្មានដល់។ សម្រាប់ខ្ញុំ កូរ៉េគឺជាទឹកដី​នៃ​ឱកាស។ ប្រសិនបើខ្ញុំព្យាយាម​ឲ្យ​បានគ្រប់គ្រាន់ ការ​ខិតខំ​របស់ខ្ញុំ​នឹង​ត្រូវ​បញ្ចប់” ។

សូម​បញ្ជាក់​ថា ​កីឡាការិនី​រូបនេះ ទើប​តែ​បាន​ឈ្នះ​​ជើង​ឯក​ក្នុង​ ​ការ​ប្រកួត​ស្នូកឃ័រ ​(ការ៉ុម)​ ដណ្ដើម​ពាន​រង្វាន់​ Blue One Resort LPBA Championship (ផ្នែកនារី)​ នៅ​សាធារណរដ្ឋកូ​រ៉េ​ បន្ទាប់ពី​វាយ​បក​យក​ឈ្នះ​កីឡា​កា​រិនីម្ចាស់​ផ្ទះ​ Kim Gayoung ដោយ​លទ្ធផល​ ៣-១​សិត​ នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ កាល​ពី​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ២០២១។ ការ​ប្រកួត​នេះ​ មាន​កីឡាការិនី​ចូល​រួមសរុប ​៦៤ នាក់ ​សុទ្ធ​សឹង​ជាជើងខ្លាំង​កម្រិត​ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖koreaherald

ចុចអាន៖អបអរសាទរ​ នារី​ខ្មែរ​ ស្រួង​ ភាវី ​ឈ្នះ​ជើង​ឯក​ LPBA​​ កម្រិតពិភពលោកនៅកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ផ្លូវកាត់​ថ្មី​តភ្ជាប់ពី​ខេត្ត​បាត់ដំបង ​មក​សមុទ្រ​ខេត្ត​កោះកុង​សម្រេចបានជាង​ ៨០%

សន្តិសុខសង្គម៦ ថ្ងៃ មុន

ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុម​ចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ

ចរាចរណ៍៦ ម៉ោង មុន

បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់​របួសធ្ងន់ស្រាលជាង១០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម