KPT+
តារាល្បីម្នាក់ចំណាយប្រាក់ជិត ២០ម៉ឺនដុល្លារ ដេញថ្លៃបន្តោងខ្សែកព្រះនាង Diana
“ឈើឆ្កាងអាតតាឡា” ដែលជាបន្តោងធ្លាប់ពាក់ដោយព្រះនាង Diana ធ្វើពីអាមេទីសកាត់រាងការ៉េរុំព័ទ្ធដោយពេជ្យជារង្វង់លក់ចេញហើយក្រោមតម្លៃ ១៩៧,៤៥៣ដុល្លារ នៅទីក្រុងឡុងដ៍ក្នុងកម្មវិធីដេញថ្លៃថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ ។ អ្នកឈ្នះក្នុងការដេញថ្លៃលើកនេះគឺតារាល្បី Kim Kardashian ។

លោក Kristian Sfforth ប្រធានផ្នែកគ្រឿងអលង្ការរបស់ Sotheby’s London មានសេចក្តីសោមនស្សជាខ្លាំងចំពោះការដេញថ្លៃវត្ថុមានតម្លៃដោយអ្នកស្រី Kim ព្រោះនាងជាបុគ្គលល្បី និងសាកសមស្នងតំណែងជាម្ចាស់ជំនួសព្រះនាង Diana ឥតទាស់ ។ និយាយពីបន្តោងខ្សែកព្រះនាងវិញ វាបានធ្វើឡើងក្នុងឆ្នាំ ១៩២០ ដោយ Garrard និងជាវដោយលោក Naim Attallah ត្រូវជាមិត្តភក្តិព្រះនាង Diana ក្នុងឆ្នាំ ១៩៨០ ។ ព្រះនាងបានពាក់វាក្នុងឆ្នាំ ១៩៨៧ ខែតុលា ជាមួយរូប Catherine Walker ដើម្បីចូលរួមកម្មវិធីសប្បុរសធម៌ Birthright ក្នុងទីក្រុងឡុងដ៍ ។

ជាចុងក្រោយលោក Ramsay Attalah កូនប្រុសលោក Naim Attalah បានឲ្យដឹងថា ព្រះនាង Diana ជាមនុស្សតែម្នាក់គត់ដែលបានពាក់ខ្សែកនេះពីមុនមក ហើយលោក Ramsay មិនដែរឃើញនរណាផ្សេងក្រៅពីព្រះនាងពាក់វាឡើយសូម្បីម្ដង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ រ៉ូបដែលព្រះនាង Diana សព្វព្រះរាជហឫទ័យ ជិតដល់ថ្ងៃដេញថ្លៃហើយ
ចុចអាន ៖ ជនអនាមិកដេញថ្លៃខ្ពស់បំផុតលើរថយន្ត Ford Escort ដែលព្រះនាង Diana សព្វព្រះរាជហឫទ័យជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


