Connect with us

KPT+

ទាល់តែមានលុយច្រើន ទើបហៅថា «ជោគជ័យ» ?

បានផុស

នៅ

គ្រប់ពេលវេលា មនុស្ស​នៅតែ​ចែកមិនដាច់រវាងជោគជ័យនិងមានទ្រព្យ ជាពិសេសនៅលើវេទិកាជជែកធំៗ មនុស្ស​ជាច្រើនបានអួតពីឋា​នៈនិងលុយ​ឬក្រុមហ៊ុន ហើយចង់បង្រៀនយុវវ័យ​ពីរបៀបទទួលបានជោគជ័យក្នុងជីវិត​ទាំងពេលខ្លះគេខ្លួនឯងមិនយល់អ្វីហៅថាជោគជ័យផងក៏មាន​។

Premium Photo | Beauty bloggers, beautiful asian women are trying to  understand and sell cosmetics. via online streaming by using a camera and  laptop with a happy smiling face, a new normal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើនគេគិត​ថា ជោគជ័យ ទាក់ទងនឹងផ្លូវដែលមនុស្ស​អាចរកលុយបានច្រើន មិនថា​លក់ទ្រព្យឪពុកម្តាយ ឬលក់ដូរអ្វី។ ក្រោយមកមានជំងឺម្យ៉ាងដែលមា​នឈ្មោះថា Depression និងវិបត្តិអស់សង្ឃឹមដទៃទៀត រាប់ចាប់ពីការធ្វើអត្តឃាត រហូតដល់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ លែងអនុវត្តអ្វីៗបានតាមលំនាំប្រក្រតី លើសពីអារម្មណ៍ស្ត្រេសនឹងការងារអ្នករងគ្រោះ​ជាច្រើន បានបង្ហាញ​ឧទាហរណ៍ទៅរក​មូលហេតុដែលតាមពិត​មានវិបត្តិជាច្រើន​កំពុង​ត្រូវបាន​បង្កឡើងដោយពាក្យថា «ជោគជ័យ»។

Premium Photo | Asian woman using laptop writing on package box working at  home office for online marketing small business owner

មនុស្ស ដែល​គិតថា​ខ្លួនទទួលបានជោគជ័យខ្លាំងណាស់អាចថា​មើលទៅទាស់ភ្នែក តែពួកគេ​មិនគ្រោះថ្នាក់ទេ ប្រសិន​បើធៀបនឹងមនុស្ស​ដែលគិតថាខ្លួនឯងកំពុងបរាជ័យ។

តាមពិត​មនុស្ស​ជាច្រើន​មិនបានដឹងទេថា ទោះមិនមែនជាមនុស្សពូកែ ក៏​គេអាចជោគជ័យបានដែរ។ ប្រសិន​បើគេ​អាច​ប្រើជំនាញនិង​ទេពកោសល្យដើម្បីធ្វើការងារល្អបំផុតតាមដែលអាចធ្វើទៅបាន គេជោគជ័យហើយ ​កុំឱ្យតែទម្រន់ខ្ចិល​ហើយ​ដេករង់ចាំដើរតាមបុគ្គលជោគជ័យ។

How to Make an Extra $1,000 This Month | Saving and Budgeting | US News

អំពីលុយ តាមពិតលុយ​គឺជាកត្តាជំរុញដ៏ធំមួយសម្រាប់អ្វីៗជាច្រើនក្នុងជីវិត​បានជាមនុស្ស​តែងតែយកចិត្ត​ទុកដាក់ជាមួយចំណូលនិងទ្រព្យ​។ ដោយសារតែ​លុយ​ចាំបាច់សម្រាប់សេដ្ឋកិច្ច ហើយក៏ជាឧបករណ៍វាស់ថាតើអាជីវកម្មនីមួយៗ ទទួលបានជោគជ័យឬអត់ អាជីព​នោះកម្រិតកំពូលដែរឬអត់? ដូច្នេះមនុស្សគ្រប់គ្នាតែង​កំណត់ថា​អ្នកណាម្នាក់ជោគជ័យ​ដោយសារ លុយ​ចំណូលនិងទំហំ​ប្រាក់ខែ​។

Young Asian male online merchant blogger using camera to live video to  review and sell glasses. Social media, Influencer, and online shopping  concept. | Stock Images Page | Everypixel

ភាពពិតជាក់ស្តែងចំណុចសំខាន់គឺមិនចាំបាច់រកលុយបានច្រើនដើម្បីទទួលបានជោគជ័យទេ។ មនុស្ស​ខ្លះ អាចស្ថិតនៅធម្មតា ហើយចាត់ទុកខ្លួនឯងថាទទួលបានជោគជ័យប្រសិន គេមិនបាន​​ធ្លាក់ទឹកចិត្តឬ បានឈ្នះការធ្លាក់ទឹកចិត្ត និងរស់ក្នុងសុភមង្គលជាមួយអ្វីដែលគេមាន ។

ចំណែកមនុស្ស​ជោគជ័យដែលងាយ​ស្រួលរកបំផុត​ គឺអ្នកដែលចេះបង្រៀន មានចិត្ត​ចង់បរិច្ចាគ ហ៊ានចែករំលែក​ផលប្រយោជន័ ហ៊ានបណ្តុះបណ្តាល និងហ៊ាន​ជ្រោមជ្រែងអ្នកដទៃ ឬ​ចូលជាកម្លាំងស្មគ្រ័របស់អង្គការសហប្រជាតិដើម្បីសង្គ្រោះផែនដី។

Premium Photo | Beautiful asian women sell products online.

វិធីចុងក្រោយដើម្បីមើលខ្លួនឯងថាជោគជ័យ​ឬមិនមែន គឺមើលមនុស្សដែលនៅជិតយើង។ ថាយើង​ត្រូវបានទទួលស្គាល់ដោយសង្គមសុំជំនួយ​គេគាំទ្រយើង ព្រោះយើងចែកទាន ឬគេពិតជាគោរពបុគ្គលិកលក្ខណៈរបស់យើង? ក្នុងកាលៈទេសៈខ្លះ យើងអាចមាន​ឥទ្ធិពលលើមនុស្សផ្សេងទៀតដោយសារ​បណ្តោះអាសន្ន​ដែលយើងជាមេគ្រប់គ្រងគេ​ ឬគេកំពុងចង់បានអ្វីមួយពីយើង។ តែប្រសិន​បើយើង​មានការគោរពទាំងមិនបានផ្តល់អ្វី​ដល់ពួកគេ នោះទើបជាមនុស្សខ្លាំងពិតមែនជាមួយនឹងសមិទ្ធិផលយើងផ្ទាល់ ឬការចែករំលែកឱកាសដើម្បីអ្នកផ្សេងអាចនឹង​ទទួលបានជោគជ័យដែរ ក្នុងបរិបទផ្ទាល់ខ្លួន អាចធ្វើអ្វីមួយដែលមនុស្សជាច្រើនមិនអាចធ្វើបាន៕

អត្ថបទ៖ ចម្រើន​តារា

ចុចអាន៖ ជឿអត់ថាមនុស្ស​ឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង១២នេះ?

ចុចអាន៖ មិនទទួលបានថ្លៃឈ្នួលមែន តែការងារស្ម័គ្រចិត្តមានគុណសម្បត្តិច្រើនយ៉ាងណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម