Connect with us

KPT+

មិនទទួលបានថ្លៃឈ្នួលមែន តែការងារស្ម័គ្រចិត្តមានគុណសម្បត្តិច្រើនយ៉ាងណាស់

បានផុស

នៅ

“ការងារស្ម័គ្រចិត្ត” គឺជាការងារមួយដែលមិនទទួលបានថ្លៃឈ្នួលការងារ ឬទទួលបានដោយមិនសមាមាត្រជាមូយនឹងសមត្ថភាព ឬកម្លាំងពលកម្មដែលមាន។ ទោះបីវាជាការងារមួយដែលមិនទទួលបានថ្លៃឈ្នួលការងារ ឬទទួលបានមិនសមាមាត្រនឹងកម្លាំងក្ដី ក៏វាជាការងារមួយដែលមានគុណសម្បត្តិ ៥ យ៉ាងដែលអ្នកគួរដឹង៖

១. ចេញពីអណ្ដូង ឬស៊ុម

Best Local Volunteer Opportunities for Teens | Habitat for Humanity
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគ្រប់គ្នាកំពុងតែទំនេរ អត់អ្វីធ្វើ ឬកំពុងរៀនមានពេលទំនេរដែរ ការចូលរួមការងារស្ម័គ្រចិត្ត ដូចបានបោះមួយជំហ៊ានទៅកាន់ចំណុចថ្មីមួយទៀតអីចឹង។ មានន័យថា អ្នកនឹងទទួលបានព័ត៌មានថ្មីមួយ ទីកន្លែងថ្មីមួយ មនុស្សថ្មីម្នាក់ និងសកម្មភាពថ្មីមួយ។

២. ចំណេះដឹងថ្មី

ការងារស្ម័គ្រចិត្តនីមួយៗសុទ្ធតែរៀបចំឡើង ដោយមានការបណ្ដុះបណ្ដាលណែនាំ និងចំណេះដឹងពាក់ព័ន្ធ ហើយអ្នកអាចរៀនអំពីវា។

៣. ទំនាក់ទំនង និងឱកាសការងារ

High school volunteering: As some struggle to secure hours, others raise  bar | CBC News

អ្នកទាំងអស់គ្នានឹងស្គាល់មនុស្សថ្មីៗ មកពីកន្លែងផ្សេងៗគ្នា ជំនាញផ្សេងគ្នា ចំណូលចិត្តខុសៗគ្នា វាជាបណ្ដាញនៃទំនាក់ទំនង។ “មិត្តម្នាក់ផ្លូវមួយខ្សែ” វាជាសុភាសិតចិន ខ្មែរយើងក៏មានឃ្លាកាព្យពីសម្ដេចសង្ឃរាជដែរដូចមានពោល “គប់ពាលរែងរាទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងរកត្រូវ គប់មិត្តអបល័ក្ខណ៍រែងអាសូ្រវ ខុសត្រូវមានព្រោះការសេពគប់”។ នៅកន្លែងការងារស្ម័គ្រចិត្ត គឺពោពេញដោយយុវជនមានការច្នៃបង្កើត មានគំនិតល្អៗ កម្រិតការយល់ឃើញ និងសកម្ម ដែលឱ្យអ្នកទាំងអស់គ្នាមានទំនាក់ទំនងល្អ នាំមានការផ្លាស់ប្ដូរវិជ្ជមាន រកឃើញខ្លួនឯង ទទួលដឹងព័ត៌មានផ្សេងៗមានប្រយោជន៍ និងជាផ្លូវទៅកាន់ឱកាសការងារផងដែរ។

៤. បទពិសោធន៍

រៀនពូកែគ្មានបទពិសោធន៍ការងារជារឿងមួយ រៀនមិនពូកែហើយគ្មានបទពិសោធន៍ការងារទៀត ស្មើរនឹងចប់។ ចុះបើធ្វើការងារស្ម័គ្រចិត្តខុសជំនាញ? ជាធម្មតាការជ្រើសបានត្រូវជំនាញ គឺល្អបំផុតហើយ ប៉ុន្តែក្នុងករណីដែលយើងមានឱកាសតែការចូលរួមនោះខុសជំនាញ ហោចណាស់ក៏អ្នករៀនបានជំនាញទន់ រួមរបៀបធ្វើការជាក្រុម របៀបនៃទំនាក់ទំនង និងរបៀបដោះស្រាយបញ្ហាជាដើម ហើយទាំងនោះ CV បាន។

៥. ជាចំណែកអភិវឌ្ឈខ្លួន និងសង្គម

How to incorporate charity/volunteer work into your marketing strategy

វាគួរណាស់សម្រាប់ការរួមចំណែកសង្គម នៅក្នុងនាមជាយុវជនមួយរូប។ រៀនស្រឡាញ់ រៀនដឹងគុណ រៀនចែករំលែក។ បើគិតងាយៗវិញការចែករំលែកនិងធ្វើរឿងល្អៗមានប្រយោជន៍ អ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងមិនឥតប្រយោជន៍ពេក ហើយសុខព្រោះសេចក្ដីល្អដែលបានធ្វើ ហើយនេះជារបៀបមួយនៃការអភិវឌ្ឈខ្លួនឯង និងសង្គម៕

អត្ថបទ៖ ស្នង នេត្រា

ចុចអាន៖ មិនចេះតែធ្វើទេ! មុនចូលរួមការងារស្ម័គ្រចិត្ត គប្បីពិនិត្យលើ ៤ ចំណុចនេះសិន

ចុចអាន៖ ៥ ចំណុចនាំឱ្យបាក់ទឹកចិត្ត ធ្វើអ្វីក៏មិនសម្រេចលទ្ធផលល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម