KPT+
គោលការណ៍ ៥ យ៉ាងនេះ ធានាថានឹងផ្លាស់ប្ដូរជីវិតឈានទៅរកគោលដៅជោគជ័យលឿ ន
នៅពេលជួបការលំបាក យើងតែងចង់ធ្វើការប្ដេជ្ញាថានឹងធ្វើការផ្លាស់ប្ដូរ ប៉ុន្តែប្រាកដជាមានអ្វីមួយមករារាំងនៃដំណើរការនេះ។ ឧបសគ្គកើតឡើង មកពីយើងមិនដឹងយើងពីរបៀបធ្វើយ៉ាងម៉េចឲ្យល្អ។
គន្លឹះ ៥ យ៉ាងនេះ មិនត្រឹមតែបង្កើតការផ្លាស់ប្ដូរដែលយើងចង់ធ្វើប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យការផ្លាស់ប្ដូរនោះមាននិរន្តរភាពនិងយូរអង្វែងផងដែរ។
១ លើកកម្ពស់ស្តង់ដារខ្លួនឯង

ការលើកស្ទួយស្តង់ដាររបស់ខ្លួនឯង មានន័យថាយើងកំពុងបង្វែរទិសដៅឲ្យទៅជាទៅជាកត្តាចាំបាច់។ មនុស្សគ្រប់រូបគួរតែមានបញ្ជីដែលត្រូវធ្វើ ដោយចំណាយពេលធ្វើអ្វីដែលគួរធ្វើ ហើយត្រូវជឿជាក់ថាពិតជាអាចផ្លាស់ប្ដូរបាន។ ត្រូវចងចាំថា អ្នកផ្សេងគេលំបាកជាងយើងគេរស់បានមិនមែនគេមិនចេះហត់ទេ តែដោយសារនោះជាកត្តាចាំបាច់និងការកំណត់អត្តសញ្ញាណជាមួយនឹងស្តង់ដាររបស់ពួកគេ។
២ ផ្លាស់ប្តូរជំនឿដែលយើងបានកំណត់
មានគោលដៅប៉ុន្តែមិនធ្វើសកម្មភាពឬដកថយ ធ្វើបាបខ្លួនឯង នោះមានហេតុផលមួយគឺយើង មានជម្លោះពីខាងក្នុង។ យើងអាចទន់ខ្សោយបង្ហាញភាពភ័យខ្លាចនិងសង្ស័យ ហើយកំណត់ជំនឿនៅក្នុងទម្រង់នៃការខ្លបខ្លាច។ រាល់ការផ្លាស់ប្ដូរជំនឿដែលយើងបានកំណត់ ទើបធ្វើឲ្យយើងជោគជ័យ បើយើងគ្មានភាពរឹងមាំគ្រប់គ្រាន់ រឿងអស់នោះវាកើតឡើងបានទេ។
៣ យុទ្ធសាស្រ្តគំរូពីអ្នកដទៃ

សូមចាំថាភាពជោគជ័យបន្សល់ទុកនូវតម្រុយ។ មានមាគ៌ាឆ្ពោះទៅរកថាមពល និង វិធីដើម្បីសម្រេចនូវអ្វីដែលយើងចង់បានក្នុងរយៈពេលខ្លី។ ហើយវិធីដើម្បីរកវាគឺដើរតាមគំរូអ្នកធ្លាប់ឆ្លងកាត់។ មនុស្សជោគជ័យមិនមែនមកពីពួកគេមានទំនាក់ទំនងល្អ ឬខ្លាំងក្នុងអាជីវកម្ម ឬថាមពលខ្លាំងក្លាឡើយ។ ពួកគេមានសំណុំយុទ្ធសាស្ត្រដែលពួកគេអនុវត្ត ហើយយុទ្ធសាស្ត្រទាំងនោះគឺការរៀនពីគ្នា។
៤ រៀនបង្កើនអារម្មណ៍រឹងមាំ
ជៀសមិនរួចដែលជីវិតនឹងជះឥទ្ធិពលមកលើយើង ដូចជាការវាយលុកពីមនុស្សអាក្រក់មិនថាឈឺ អាជីវកម្មមានបញ្ហា ឬមានជម្លោះនៅក្នុងគ្រួសារ។ ប៉ុន្តែនេះគឺជាពេលវេលាដ៏សំខាន់ បើយើងត្រូវប្រឈមមុខដោយផ្ទាល់នឹងផ្ដល់នូវកម្លាំងចិត្តឲ្យជីវិត ។ កម្លាំងពីផ្លូវចិត្ត ជាអំណោយពីព្រះហើយយើងជាអ្នករកវិធីដើម្បីប្រើវា។
៥ ផ្ដល់ឲ្យច្រើនជាងអ្វីដែលអ្នករំពឹងថានឹងទទួលបាន

រឿងដែលយើងបង្កើតអត្ថន័យនៃជីវិត មិនមែនជាអ្វីដែលយើងទទួលបាននោះទេ ប៉ុន្តែជាអ្វីដែលយើងផ្ដល់ឲ្យ។ ប្រសិនបើអ្នកអាចធ្វើឲ្យក្លាយជាគោលដៅក្នុងមួយថ្ងៃ អ្នកអាចរកវិធីដើម្បីបន្ថែមតម្លៃដល់ជីវិតមនុស្សច្រើនជាងអ្នកដទៃ ហើយអ្នកមិនចាំបាច់ព្រួយបារម្ភអំពីជោគជ័យនោះទេ។ កុំផ្ដល់ឲ្យហើយរំពឹងចង់បានផលពីគេនោះ វាមិនមែនហៅថាការផ្ដល់ទេ នេះជាការអាត្មានិយមទៅវិញ។
សូមចាំថា អាថ៌កំបាំងក្នុងការរស់នៅគឺផ្ដល់ឲ្យ។ យើងអាចទទួលបានជោគជ័យ ប្រសិនបើរាល់ថ្ងៃយើងមានអារម្មណ៍ថាខ្លួនឯងបានផ្ដល់អ្វីដែលមានតម្លៃចំពោះអ្នកដែលនៅជុំវិញ នោះគឺជាជ័យជំនះចុងក្រោយនៃជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
ចុចអាន៖សួរសំណួរចំពោះខ្លួនឯង ៥ នេះសិន មុនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


