KPT+
ធ្វើម៉េចអាចកម្ចាត់ស្នាមមុនឲ្យបាត់ ១០០% បាន?
គួរឲ្យពិបាកចិត្តប៉ុនណា ក្រោយពីមុនពេញមុខ ហើយមានស្នាមទៀត។ គ្នាយើងទាំងអស់សុទ្ធតែធ្លាប់កើតមុន ញេច កេះ ធ្វើឲ្យមានស្នាម។ ស្នាមទាំងនោះអាចបាត់ ១០០% ទេ? ចម្លើយគឺ អាច។
១- ក្រែម និងផលិតផលជំនួយ

– សម្លាកថ្មីៗ៖ មានពណ៌ក្រហមហើមប៉ោង ដោយសាររលាក។ ក្រែម គ័រទីហ្សូន អាចជួយបន្ថយការរលាក និងធ្វើឲ្យស្ថានភាពស្បែកល្អវិញបាន។ គ្នាយើងអាចទិញក្រែម គ័រទីហ្សូន ដោយមិនចាំបាច់វេជ្ជបញ្ជា។
– សម្លាកក្រមៅ៖ ស្លាកស្នាមពណ៌ក្រមៅ ផលិតផលត្រូវប្រើ មានអាស៊ីដកូហ្ស៊ិច (Kojic acid) វីតាមីន C និងអាប៊ុយទីន (arbutin) ដើម្បីជួយបំបាត់ចំណុចក្រមៅលើមុខ។ គួរប្រយ័ត្នចំពោះការរើសផលិតផលមកប្រើ (លាប) ព្រោះសាច់មុខអាចមិនត្រូវ ពេលខ្លះវាអាចធ្វើឲ្យស្បែករោល ឬបង្កជាមហារីកបាន។
២- បាញ់កាំរស្មី និងចាក់ថ្នាំបន្តឹង

– បាញ់កាំរស្មី៖ សម្លាកមុនធ្ងន់ធ្ងរ គួរពិគ្រោះ និងព្យាបាលជាមួយពេទ្យសើស្បែក ដើម្បីស្វែងយល់ពីវិធី ឬជម្រើសព្យាបាល ដូចជា បាញ់កាំរស្មីឡាសែ៊រ។ គេបាញ់ដើម្បីបំបែកស្នាមលើមុខ ធ្វើឲ្យស្បែករលោង បង្កើនការផលិតជាតិខូលេជែន មកបំពេញសម្លាកមុនឲ្យជិតវិញ។
– ចាក់ថ្នាំបន្ដឹង ឬបំពេញ៖ សម្រាប់អ្នកមានសម្លាកមុនខូងជ្រៅៗ ត្រូវចាក់ថ្នាំបំពេញបន្តឹងស្បែក និងព្យាបាលឲ្យទៀងទាត់ ឬរៀងរាល់ ៤-៦ ខែម្តង ព្រោះស្បែកត្រូវការស្រូបជាតិថ្នាំចាក់ទៅបំពេញស្នាមជ្រៅៗ។
៣- របៀបបង្ការ និងបន្ថយឥទ្ធិពលមុន

– កុំប៉ះពន្លឺថ្ងៃ៖ កម្ដៅថ្ងៃធ្វើឲ្យស្នាមកាន់តែឡើងពណ៌ក្រមៅខ្លាំងឡើងៗ ព្រោះកាំរស្មីយូវី (UV) ក្នុងពន្លឺព្រះអាទិត្យ ភ្ញោចកោសិកាផលិតជាតិពណ៌ត្នោត បណ្តាលឲ្យមានការប្រែប្រួលសម្បុរស្បែកខុសធម្មតា។ ពន្លឺ និងកម្ដៅព្រះអាទិត្យក្ដៅខ្លាំង អាក្រក់បំផុតលើស្បែកចន្លោះពីម៉ោង ១០ ព្រឹកដល់ ២ រសៀល។
– កុំកេះសម្លាក៖ សម្លាកកើតដោយសារបាត់បង់ជាតិខូលេជែន កាន់តែកេះ កាន់តែធ្ងន់ធ្ងរ។ កេះ និងញេច មិនអាចជួយឲ្យស្លាកស្នាមប្រសើរឡើង ឬជាទេ អ៊ីចឹងកុំរពឹសដៃ សូម្បីប៉ះ ឬអង្អែល។ ញេចមុនធ្វើឲ្យខ្ទុះ និងបាក់តេរីចូលទៅកាន់តែជ្រៅក្នុងស្រទាប់ស្បែក បណ្តាលឲ្យមានការខូចខាតកាន់តែច្រើនឡើងៗ រហូតបង្កជាស្នាម។
– កុំប្រើវីតាមីន E លើសម្លាក៖ ផ្ទុយពីជំនឿដែលថាវីតាមីន E ជួយពន្លឿនល្បឿននៃការជាសះ តែតាមពិតវាវីតាមីននេះបែរជាពន្យឺតទៅវិញ ហើយថែមទាំងអាចធ្វើឲ្យស្បែករមាស់រោលទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រូបមន្តខាត់ស្បែកធម្មជាតិ ជួយឲ្យស្បែកភ្លឺថ្លា មិនចាំបាច់ប្រើឡេគីមី
ចុចអាន៖ កំពូលតិចនិកទាំង៥ ព្យាបាលមុនឲ្យឆាប់ជា បន្ទាប់ពីញេចរួច

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ