Connect with us

KPT+

រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ

បានផុស

នៅ

ប៉ាវចិន ( Bao Zheng ) ថាជាចៅក្រមដែលមានសុទិដ្ឋិនិយមខ្លាំង និងត្រូវបានប្រជាជន​ចាត់ទុក​ថា​ ជានិមិត្តរូប​នៃ​យុត្តិធម៌ ។ គាត់គឺជា​ឥស្សរជន​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​បំផុត​ ក្នុង​រាជវង្ស​សុង និងជារូបតំណាងរបស់ជនជាតិចិនទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងព្រេង​របស់​ប៉ាវចិន ​បាន​បំផុស​គំនិត​ដល់​ការងារ​ទូរទស្សន៍ ភាពយន្ត និង​អក្សរសាស្ត្រ។ ក្នុង​ចំណោម​រឿង​ទាំង​នោះ រឿង​ឆ្នាំ ១៩៩៣ គឺ​ល្បី​ជាង​គេ។ រឿង​នេះ​ផ្ដោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​តួអង្គ​ប៉ាចិន ក្នុង​ការ​ស៊ើបអង្កេត​ករណី​អាថ៌កំបាំង​មួយ​ចំនួន ដោយ​មាន​ជំនួយ​ពី ចាន់ចាវ (Zhan Zhao) ជំនិត​ប៉ាវ​ចិន​និង គង់ស៊ុន (Gongsun Ce )ជា​លេខា​កត់ត្រា។

ទទួល​មរណភាព​នៅ​អាយុ​៦៤​ឆ្នាំ កាល​ពី​ខែ​កក្កដា ឆ្នាំ​១០៦២ លោក​ម្ចាស់ប៉ាវ ត្រូវ​​គ្រួសារ​យក​ទៅ​បញ្ចុះ​នៅ​ឯ​​ស្រុក Daxingji។ ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា បាន​និយាយ​ថា គាត់​ត្រូវ​គេ​បំពុល​ឲ្យ​ស្លាប់ ព្រោះ​តែ​​គាត់​ជា​មន្ត្រី​កាត់​ក្ដី​​​ស្មោះត្រង់ ដែល​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​រជ្ជកាល ហើយ​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត។ ក្រោយមក​គ្រួសារ​គាត់​បាន​លាក់​អដ្ឋិធាតុ​របស់​គាត់​នៅ​ក្នុង​មឈូស​ចំនួន ២១ផ្សេងៗគ្នាទូទាំងប្រទេស ដើម្បី​កុំ​ឲ្យ​សត្រូវ​មក​ឈ្លានពាន​ឬ​ជីកកាយ​រក​ឃើញ។

ជាអកុសល ដោយមានការ​លុកលុយ​របស់​ពួក ម៉ានជូរ (Jurchen )នៅដើម​ទសវត្សរ៍​ឆ្នាំ ១១០០ ផ្នូរ​របស់ប៉ាវចិន ត្រូវ​បាន​គេ​រក​ឃើញ ហើយ​រុះរើ​យក​ឆ្អឹង​និង​លួច​វត្ថុ​មាន​តម្លៃ។ ដើម្បី​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​បន្ថែម​ទៀត ​នៃ​អដ្ឋិធាតុ​របស់​​ប៉ាវចិន ក្រុម​គ្រួសារ​របស់​គាត់ ​បាន​ផ្លាស់ប្ដូរ​ផ្នូរ​របស់​គាត់​ទៅ​ចម្ងាយ ១០ ម៉ែត្រ។ ប៉ុន្តែ​នៅ​ទីបំផុត​ក្រុម​ចោរប្លន់​នៅតែ​រក​ឃើញ​ផ្នូរ​ ហើយ​បំផ្លាញ​បំណែក​ឆ្អឹង​របស់​គាត់បាន​ដដែល។

លុះចំណេរតមក​ នៃ​បដិវត្តន៍​វប្បធម៌​នៅចិនដីគោក រដ្ឋាភិបាលបានរុះរើផ្នូរជាច្រើន ដើម្បីទុក​កន្លែង​សាងសង់​​​រោង​ម៉ាស៊ីន​ដែក​បន្ថែម​ទៀត។ ក្នុងនោះដែរ ក៏មានផ្នូររបស់ប៉ាវចិន ដែលគេជីកចំ ហើយក្រុមការងារបណ្ដោះអាសន្នមួយត្រូវបានបង្កើតឡើង​ ដោយមជ្ឈមណ្ឌលវប្បធម៌របស់ Hefei និងបាន​ជីកកកាយ ​សម្អាតផ្នូររបស់ប៉ាវចិន។ ក្នុងអំឡុងពេលនោះ នៅពេលដែល​កំពុងជីកកកាយ​ ពួកគេ​បានរកឃើញវត្ថុបុរាណ ដែលឧទ្ទិសដល់ប៉ាវចិន និងភរិយារបស់គាត់គឺ Lady Dong ។

យ៉ាងណាមិញ​ មឈូសចំនួន ១១ ត្រូវបានបញ្ជូន​ទៅ Dabaocun ដែលជាស្រុក​កំណើត​របស់ប៉ាវចិន ប៉ុន្តែរដ្ឋាភិបាលក្នុង​តំបន់​ មិន​អនុញ្ញាត​ឲ្យ​បញ្ចុះ​សព​នៅ​ក្រោម​ដី​នោះ​ទេ។

ក្រោយមកនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ គេមានបំណងចង់សាងសង់ផ្នូររបស់ប៉ាវចិនឡើងវិញ ប៉ុន្តែរកឃើញថាឆ្អឹងនៅក្នុងមឈូស បានបាត់បង់ខ្លះៗ ហើយសល់ត្រឹមតែដីភក់ប៉ុណ្ណោះ។ គេ​សន្និដ្ឋាន​ថា កូនចៅ​របស់ប៉ាវចិន បាន​យក​អដ្ឋិធាតុ​ទៅ​បញ្ចុះ​នៅ​កន្លែង​ផ្សេង និងមិន​ដឹង​ទីតាំង​ច្បាស់​លាស់​ទេ។

សព្វថ្ងៃ មាន​ការ​រក​ឃើញ​​​បំណែក​ឆ្អឹង​ចំនួន​តែ​ ៣៤​ ប៉ុណ្ណោះ ​របស់​ប៉ាវ​ចិន ​រួម​ទាំង​សមាជិក​គ្រួសារ​របស់​គាត់​មួយ​ចំនួន​ត្រូវបានបញ្ជូន​ទៅទីក្រុងប៉េកាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ធ្វើ​កោសល្យវិច័យ​បន្ថែម ហើយក្រោយមក បានត្រឡប់ទៅកន្លែងបញ្ចុះសព ដែលត្រូវបាន​សាងសង់​ឡើងវិញ។ បំណែក​ឆ្អឹង​ទាំង​នោះ ត្រូវ​បាន​​រក្សា​ទុក​នៅ​ឈាបនដ្ឋាន​សាងសង់​ថ្មី នៅ​ក្នុង​ស្រុក Hefei ខេត្ត Anhui។ ចំណែក​ទីកន្លែង​ដែល​បញ្ចុះ​​បំណែក​ឆ្អឹង​​​សេសសល់ ​ត្រូវ​ក្រុម​គ្រួសារ​គាត់រក្សា​ទុក ​ជា​ការ​សម្ងាត់ ​ពី​​សាធារណជនទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សារមន្ទីរនៅ ចិន ជាសំណង់អច្ឆរិយ នៃស្ថាបត្យកម្មអស្ចារ្យខ្លាំង ផ្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ចាក់ស្រេះម៉ឺនឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម