ព័ត៌មានជាតិ
ខួប៦៥ឆ្នាំ កម្ពុជា-នូវែលហ្សេឡង់ គ្រោងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី នៅនូវែលហ្សេឡង់
កម្ពុជា និងនូវែលហ្សេឡង់ គ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ជាលើកទី៣ នៅប្រទេសនូវែលហ្សេឡង់។ កិច្ចប្រជុំពិគ្រោះយោបល់ ដែលនឹងរៀបចំឡើងក្នុងឆ្នាំ២០២៤នេះ គឺស្របពេលខួបទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលហ្សេឡង់។

គម្រោងនេះ ត្រូវបានបញ្ជាក់ឱ្យដឹងដោយប្រមុខការទូតនៃប្រទេសទាំងពីរ កម្ពុជា និងនូវែលហ្សេឡង់ នៅក្នុងជំនួបទ្វេភាគីតាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយលោក Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់។
លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ សមភាគីទាំងពីរ បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ គឺជាខួប ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលសេឡង់ ដែលបានបង្កើតតាំងពីឆ្នាំ១៩៥៩ ខណៈក្នុងឆ្នាំនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងរៀបចំកិច្ចពិគ្រោះយោបល់ លើកទី៣ ក្នុងពេលវេលាសមស្របណាមួយ នៅប្រទេសនូវែលសេឡង់។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលនូវែលសេឡង់ក្នុងការរួមចំណែកដល់ដំណើរការសន្ដិភាព និងការផ្ដល់ជំនួយអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោសសម្អាតមីន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់ បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពប្រមាណ ១០០នាក់ មកកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាង ៩ ០០០នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅក្រៅប្រទេស។
មុននឹងកិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានអញ្ជើញលោក Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលវេលាសមស្របណាមួយផងដែរ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥៤ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣២ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


