វប្បធម៌ ជំនឿ
ពិធីបុណ្យប្រពៃណី Charak នៅ ឥណ្ឌា អ្នកចូលរួមត្រូវទម្លុះខ្លួនជាមួយវត្ថុមុតស្រួច
Charak គឺជាពិធីបុណ្យប្រពៃណីសាសនាហិណ្ឌូ ដែលប្រារព្ធឡើងដើម្បីគោរពដល់ព្រះសិវៈ។ វាពេញនិយមនៅតំបន់ជនបទនៃរដ្ឋ West Bengal នៅភាគខាងកើតឥណ្ឌា និងផ្នែកខ្លះនៃប្រទេសបង់ក្លាដេស។

ពិធីបុណ្យនេះគឺជាផ្នែកមួយនៃពិធីបុណ្យ Gajan ហើយត្រូវបានប្រារព្ធនៅថ្ងៃចុងក្រោយនៃខែ Chaitra ហិណ្ឌូ។ ផ្អែកតាមរឿងព្រេង វាត្រូវបានគេជឿថា ការថ្វាយបង្គំព្រះសិវៈនឹងលាងជម្រះនូវទុក្ខសោក និងទុក្ខលំបាកទាំងឡាយនៃឆ្នាំដែលកន្លងផុតទៅ ហើយនឹងនាំមកនូវភាពរុងរឿងក្នុងឆ្នាំថ្មី។
ការរៀបចំជាធម្មតាចាប់ផ្តើមមួយខែជាមុន។ ប្រជាពលរដ្ឋដែលទទួលខុសត្រូវក្នុងការរៀបចំពិធីបុណ្យនេះ ចេញពីភូមិមួយទៅភូមិមួយ ដើម្បីរកទិញគ្រឿងផ្សំចាំបាច់ដូចជា ស្រូវ ប្រេង ស្ករ អំបិល ទឹកឃ្មុំ និងរបស់របរផ្សេងៗទៀតដែលត្រូវការក្នុងពិធី។ នៅពាក់កណ្តាលអធ្រាត្រនៃពិធី អ្នកថ្វាយបង្គំបានប្រមូលផ្តុំគ្នាដើម្បីថ្វាយបង្គំព្រះសិវៈ និងព្រះឥន្ទ្រាធិរាជ ដើម្បីទទួលបានជោគជ័យ។ បន្ទាប់មកមានភោជនាហារ ប្រទីប (វត្ថុដែលប្រទានពរដោយអាទិទេព) ត្រូវបានគេចែកចាយ។

ក្នុងពិធីបុណ្យប្រពៃណីមួយនេះមនុស្សស្លៀកពាក់ជាព្រះ ទេពធីតា អារក្ស និងតួអង្គទេវកថាផ្សេងទៀត ហើយចូលរួមក្នុងក្បួនដង្ហែដោយកាន់អាវុធប្រពៃណីនៅតាមផ្លូវនៃ Cossimbazar នៃស្រុក Murshidabad ។ ក្បួនដង្ហែចាប់ផ្តើមនៅប៉ុន្មានម៉ោងពីកន្លែងបូជាសព Khagraghat ហើយបញ្ចប់នៅប្រាសាទ និងកន្លែងតាំងពិពណ៌ក្នុងស្រុក ដែលគ្របដណ្តប់លើប្រវែងប្រហែល ៩គីឡូម៉ែត្រ។
ពិធី Charak ពាក់ព័ន្ធនឹងការថ្វាយបង្គំដើមឈើ Charak ឬ gajari ហើយអ្នកកាន់សាសនាបានទម្លុះខ្លួនពួកគេដោយវត្ថុមុតស្រួចដូចជាទំពក់ឬម្ជុលវែងជាអំពើនៃអំពើបាប។ក្នុងរបបអាណានិគម ទង្វើត្រូវបានគេមើលឃើញថាជាមធ្យោបាយសម្រាប់កសិករទទួលបានការគោរពនិងការពេញចិត្តពីម្ចាស់ដី៕








ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុជនជាតិជប៉ុនសម័យមុន និយមធ្មេញខ្មៅស្ទើរតែគ្រប់គ្នា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


