Connect with us

KPT+

វិធីថែរក្សាសម្រស់ដ៏ចម្លែករបស់ស្រ្តីកុលសម្ព័ន្ធនៅ មីយ៉ាន់ម៉ា

បានផុស

នៅ

ស្ត្រី​ក្នុង​កុលសម្ព័ន្ធ កាយ៉ាន (Kayan) មក​ពី​ប្រទេស​មីយ៉ាន់ម៉ា មាន​វិធី​ថែរក្សា​សម្រស់​ដ៏​ចម្លែក​មួយ ដោយតម្រូវឱ្យស្រីៗពាក់កងលង្ហិន​ជាច្រើន​ជុំវិញ ​ក ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញ។ កុលសម្ព័ន្ធនេះជឿថា ចំនួនកង-ក កាន់តែធំ និងច្រើនកាលណា ពួកនាងកាន់តែស្រស់ស្អាតកាលណោះ។ ពិភពលោកបានដាក់រហ័ស្សនាមពួកនាងថា “ស្ត្រីកវែង” (the giraffe women)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនៀមទម្លាប់ដ៏ចំណាស់មួយនេះ ត្រូវបានអនុវត្តតាំងពីយូរយារមកហើយ ដោយ​ក្មេងស្រីៗដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ នឹងតម្រូវឱ្យពាក់កងនៅនឹង ក ពួកនាង។

ទាក់ទងនឹងប្រវត្តិនៃការពាក់កងនេះដែរ ពុំមានមូលហេតុច្បាស់លាស់ឱ្យប្រាកដនោះទេ ដោយមានការអះអាងខុសៗជាច្រើន។ សូម្បី​ស្ត្រី​ជនជាតិ​កាយ៉ាន​ខ្លួនឯង​ ក៏​មិន​មាន​ចម្លើយ​ឱ្យជាក់លាក់ដែរ។​ ពួកនាងនិយាយថា ការពាក់កង-ក បែបនេះ ជួយស្ត្រីឱ្យមើលទៅស្រដៀងនឹងនាគ ដែលជាតួអង្គសំខាន់នៅក្នុងរឿងព្រេងរបស់កុលសម្ព័ន្ធកាយ៉ាន។

អ្នក​ខ្លះ​និយាយ​ថា កង-ក អាចជួយ​ការពារ​ពី​ការ​វាយប្រហារ​របស់​សត្វ​ខ្លា ដែល​ជា​ញឹក​ញាប់សត្វសាហាវមួយនេះ​តែងតែខាំ​ត្រង់ ​ក​ ពេលវាសង្គ្រប់មនុស្ស។ ចំណែកអ្នក​ខ្លះ​ទៀត​ថា វា​នឹង​ការពារ​ការ​ចាប់​ពង្រត់​ស្ត្រីពី​កុលសម្ព័ន្ធផ្សេងៗ។

យ៉ាងណាមិញ ប្រភពជាច្រើនបានឱ្យដឹងថា ក វែងត្រូវបានកុលសម្ព័ន្ធកាយ៉ានចាត់ទុកជានិមិត្តរូបនៃសុខុមាលភាព និងសម្រស់ស្រស់ស្អាតរបស់ស្ត្រី។ នោះហើយជាមូលហេតុដែលក្មេងស្រីក្នុងតំបន់នេះ ពាក់កងស្ពាន់នៅនឹង ក ចាប់ពីអាយុ ៥ ឆ្នាំឡើងទៅ។ ដំបូងពួកនាងដាក់កងចំនួន ៦កង នៅជុំវិញ ក ហើយចំនួននោះនឹងកើនឡើង ១កង ជារៀងរាល់ឆ្នាំ។ ពួកនាងនឹងបញ្ឈប់ពាក់វា បន្ទាប់ពីរៀបការរួច។

ចំពោះការអនុវត្តប្រពៃណីមួយនេះ បានបង្កគុណវិបត្តិមួយចំនួនចំពោះស្ត្រី។ ដោយសារកងចេះតែកើនឡើងជារៀងរាល់ឆ្នាំ វាអាចមានទម្ងន់រហូតដល់ ២០គីឡូក្រាម ទម្រាំពួកនាងរៀបការ។ មូលហេតុនេះធ្វើឱ្យស្ត្រីពិបាកបំពេញការងារក្នុងជីវភាពប្រចាំថ្ងៃ ខូចសុខភាពឆ្អឹង និងថែមទាំងមានការឈឺចាប់ខ្លាំង​​ ព្រោះសូម្បីយប់ឡើងក៏ត្រូវពាក់គេងដែរ។

ជាលទ្ធផលនៃការពាក់កងទាំងនោះ ក របស់ស្ត្រីអាចលូតដល់ ៤០សង់ទីម៉ែត្រ។ ទោះជាវាពិបាកសម្រាប់ក្មេងស្រីៗ សូម្បីតែងាកឬងក់ក្បាលក៏ដោយ ក៏ពួកនាងមិនដែលត្អូញត្អែរដែរ ព្រោះគេមានទស្សនៈថា ភាពស្រស់ស្អាតតម្រូវឱ្យមានការលះបង់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ត្រីកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម