KPT+
ដឹងស្ដង់ដារស្រីស្អាតប្លែកពីគេរបស់ប្រទេសម៉ូរីតានី អ្នកអាចនឹងភ្ញាក់ផ្អើល
នៅប្រទេសម៉ូរីតានី (Mauritania) ដែលជាប្រទេសមួយស្ថិតនៅអាហ្វ្រិកខាងលិច ចន្លោះវាលខ្សាច់សាហារ៉ាខាងលិច និងប្រទេសសេណេហ្គាល់ មានប្រពៃណីប្លែកពីគេមួយ ដោយឪពុកម្ដាយតែងតែបង្ខំកូនស្រីឱ្យញ៉ាំអាហារឱ្យបានច្រើនបំផុត ដើម្បីឱ្យពួកនាងក្លាយជាស្តី្រមានមាឌធាត់។

ប្រជាជនម៉ូរីតានីទម្លាប់ធ្វើបែបនេះដោយសារតែស្ត្រីមានរាងស្គម ឬតូចស្រឡូន ជាស្ត្រីដែលមិនត្រូវស្ដង់ដារស្រីស្អាតនោះទេ។ ម្យ៉ាងវិញទៀតស្ត្រីណាដែលស្គមៗ ត្រូវគេចាត់ទុកជាមនុស្សមកពីគ្រួសារក្រីក្រដែលគ្មានលទ្ធភាពទិញអាហារហូបចុក ហើយបុរសៗនឹងមិនដណ្ដឹងពួកនាងរៀបការឡើយ។

ប្រពៃណីបង្ខំកូនស្រីឱ្យញ៉ាំអាហារដ៏ច្រើនលើសលុបមួយនេះ ត្រូវបានអនុវត្តរាប់រយឆ្នាំមកហើយ ចាប់តាំងពីកូនៗនៅតូច រហូតដល់ពួកនាងពេញវ័យ ព្រោះណាស្ត្រីដែលអាចឡើងទម្ងន់កាន់តែធាត់នោះនាងកាន់តែស្អាត ហើយវាក៏ជាសញ្ញាបង្ហាញពីទ្រព្យសម្បត្តិគ្រួសាររបស់នាងផងដែរ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពបានឱ្យដឹងថា ម៉ូរីតានី ជាប្រទេសរាំងស្ងួត ប្រជាជនគ្មានជម្រកសមរម្យ ហើយមួយភាគបួននៃស្ត្រី ១.៥លាននាក់នៅក្នុងប្រទេស គឺជាស្ត្រីធាត់លើសទម្ងន់ ខណៈនៅក្នុងស្រុក គ្មានហាងអាហាររហ័ស (Fast Food ) សូម្បីតែមួយ។

ត្បិតថា ម៉ូរីតានី ជាប្រទេសក្រីក្រ មិនសូវជឿនលឿន និងគ្មានហាងអាហារទំនើបៗ ប៉ុន្តែឪពុកម្ដាយភាគច្រើនបានព្យាយាមឱ្យកូនស្រីរបស់ខ្លួនផឹកទឹកដោះអូដ្ឋរាប់លីត្រក្នុងមួយថ្ងៃ ញ៉ាំប្រេងអូលីវ និងសាច់ពពែយ៉ាងច្រើនលើសលុប រហូតធ្វើកូនស្រីៗទាំងនោះកើតជំងឺជាច្រើនមុខ។ WHO បានឱ្យដឹងថា ស្ត្រីជិត ៤០ភាគរយ កើតជំងឺធាត់លើសទម្ងន់ ព្រមទាំងកើតជំងឺផ្សេងទៀតដូចជា ជំងឺបេះដូង និងលើសឈាមជាដើម។

ទោះបីជាបានដឹងនូវហានិភ័យសុខភាពពីការធាត់បែបណាក្ដី ប៉ុន្តែប្រជាជន ម៉ូរីតានី មួយចំនួននៅតែបន្តអនុវត្តប្រពៃណីបង្ខំកូនឱ្យញ៉ាំច្រើនរហូតដល់បច្ចុប្បន្ន ព្រោះពួកគេខ្លាចកូនស្រីមិនស្អាត និងអាចនៅព្រៅ គ្មានបុរសដណ្ដឹងជាភរិយា។
សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាចំពោះប្រពៃណីមួយនេះ? សូមចែករំលែកជាមួយ កម្ពុជាថ្មីផ្លឹស !
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្មេញច្រពើស ជាស្ដង់ដារស្រីស្អាតរបស់នារីជប៉ុន
ចុចអាន៖ កុលសម្ព័ន្ធចម្លែក! ប្រុសៗត្រូវកាត់ម្រាមដៃជាថ្លៃបណ្ណាការជូនកូនក្រមុំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


