KPT+
ស្ត្រីកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់
ស្ត្រីនៃកុលសម្ព័ន្ធមួយនៅប្រទេសអេត្យូពី ពាក់ចានបបូរមាត់បានកាន់តែធំកាលណា នឹងទទួលបានថ្លៃបណ្ណាការកាន់តែច្រើនកាលណោះ។

ប្រជាជន Surma នៃកុលសម្ព័ន្ធ Suri ត្រូវបានគេដឹងថា មានប្រពៃណីបង្គាប់បណ្ណាការប្លែកមួយ ដោយតម្រូវឱ្យកូនក្រមុំពាក់ចានលើបបូរមាត់ ហើយកាលណាចានកាន់តែរីកធំៗ នោះតម្លៃទឹកដោះនឹងបានកាន់តែខ្ពស់។

កុលសម្ព័ន្ធនេះ ជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធចំនួន ៨ ដែលមានប្រជាជនសរុបប្រមាណ ២០ ម៉ឺននាក់ រស់នៅតំបន់ Kibish ស្ថិតនៅជ្រលង OMo ប្រទេសអេត្យូពី ក្នុងទ្វីបអាហ្វ្រិក។

ក្នុងទំនៀមទម្លាប់នៃកុលសម្ព័ន្ធ Suri នៅពេលស្ត្រីពេញវ័យ អាចបង្កើតកូនបាន គេនឹងដកធ្មេញក្រោមខាងមុខចំនួន ២ ចេញ ហើយចោះរន្ធត្រង់បបូរមាត់ខាងក្រោមរបស់នាង។ បន្ទាប់មកពួកគេបញ្ចូលដីឥដ្ឋ ឬថាសឈើនៅក្នុងរន្ធនេះ។ នៅពេលរន្ធរីក គេយកថាសដាក់នៅទីនោះ ដើម្បីពង្រីកបបូរមាត់ និងបន្តដាក់វារហូតទាល់តែចានមានទំហំពេញមាត់។ យ៉ាងណាមិញចានមិនមានទំហំប៉ុនគ្នាទាំងអស់នោះទេ ខណៈទំហំស្ដង់ដារគឺចាប់ពី ៨អ៊ីញ (ជាង ២៥សង់ទីម៉ែត្រ) ឡើងទៅ ហើយចានធំបំផុតមានទំហំ ១៦អ៊ីញ (ជាង ៤០សង់ទីម៉ែត្រ)។

ស្ត្រីដែលមានបបូរមាត់បែបនេះត្រូវបានប្រជាជន Surma ចាត់ទុកជានិមិត្តរូបនៃភាពចាស់ភាពទុំ ក៏ដូចជាភាពស្រស់ស្អាតដែលអាចទាក់ទាញបុរសឱ្យរៀបការជាមួយនាង៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ត្រីរស់នៅក្នុងប្រទេសទាំង ៥ នេះ ងាយរងគ្រោះបំផុតដោយសារអំពើហិង្សា
ចុចអាន៖ វិធីកែសម្រស់ប្លែកៗរបស់ស្ត្រីក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


