KPT+
អ្វីជាភាពខុសគ្នារវាងការសន្សំលុយ និងការវិនិយោគលុយ?
ជឿថា មនុស្សជាច្រើននៅតែពុំទាន់បែងចែកដាច់និយមន័យរវាងការសន្សំប្រាក់ និងការវិនិយោគនៅឡើយទេ។ ជាពិសេសអ្នកចេញរកស៊ីថ្មីៗ អាចនៅមិនទាន់យល់ច្បាស់ពីមុខងាររបស់វាទេ។
ខាងក្រោមជាការផ្តល់និយមន័យត្រួសៗ ដើម្បីឲ្យលោកអ្នកយល់ពីភាពខុសគ្នារវាងការសន្សំ និងការវិនិយោគលុយ!
ការសន្សំលុយ

ការសន្សំលុយ ជាការយកប្រាក់ដែលរកបានទៅទុកក្នុងកន្លែងមួយដែលមានសុវត្តិភាព ហើយអាចដកមកវិញបានក្នុងរយៈពេលណាមួយដែលបានកំណត់។ ឧទាហរណ៍ យកទៅដាក់ក្នុងធនាគារជាដើម។
យ៉ាងណាលោកអ្នកត្រូវដឹងរឿងមួយនៅពេលយកលុយទៅដាក់ធនាគារ។ តាមពិត មនុស្សដែលជោគជ័យពីការសន្សំរបស់លោកអ្នក គឺម្ចាស់ភាគហ៊ុន ឬវិនិយោគគិនរបស់ធនាគារឯណោះទេ។ ហេតុនេះហើយបានជាអ្នកជំនួញកំពូលៗ ពួកគេយកលុយទៅទិញភាគហ៊ុនរបស់ធនាគារ ឬបង្កើតធនាគារដោយខ្លួនឯង ជាជាងយកលុយទៅផ្ញើធនាគារ។
ការវិនិយោគលុយ

ការវិនិយោគ ជាដំណើរការនៃការប្រើលុយ ឬអ្វីម៉្យាងដែលមានតម្លៃទៅទិញទ្រព្យមួយផ្សេងទៀត ដែលវានឹងអាចបង្កើតលុយត្រឡប់មកវិញក្នុងភាគរយខ្ពស់។ ជាទូទៅរបស់ដែលគេយកទៅវិនិយោគអាចជា ឡាន ម៉ូតូ ម៉ាស៊ីន ដី និងផ្ទះជាដើម ។ នៅពេលចេញរកស៊ីដំបូងៗ គេរមែងត្រូវការសម្ភារៈប្រើប្រាស់ ដូច្នេះទោះបីជាលោកអ្នកមិនមានលុយទៅដាក់ទុន ក៏អាចយកសម្ភារៈទៅវិនិយោគបានដែរ។
ការវិនិយោគ អាចប្រើពេលយូរដើម្បីទទួលផល ព្រមទាំងចំណេញតិចឬច្រើន ដោយអាស្រ័យលើប្រភេទទ្រព្យ លក្ខខណ្ឌវិនិយោគ និងស្ថានភាពផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ជំនាញជីវិតទាំង ៦ ដែលគួរបង្រៀនកូនៗវ័យជំទង់ឲ្យទទួលខុសត្រូវលើជីវិតពួកគេ
ចុចអាន៖មេរៀនពីសហគ្រិនហ្វីលីពីនដែលតស៊ូបង្កើតយីហោហាងអាហារសម្រន់តតាំងជាមួយប្រេនបរទេស

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ