កីឡា
លោក Conor Nestor អរគុណចំពោះអ្នកគាំទ្រដែលមកជួយលើកទឹកចិត្តទាំងមេឃភ្លៀង
គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា លោក Conor Nestor ថ្លែងអំណរគុណដល់អ្នកគាំទ្រមកលើកទឹកចិត្តក្នុងការប្រកួតនេះទាំងមេឃភ្លៀងហើយនេះជាការលើកទឹកចិត្តដល់សំខាន់នៅជំនួបមិត្តភាពអន្តរជាតិជាមួយ Guam រាត្រីនេះ។

ទិដ្ឋភាពក្រោយបញ្ចប់ការប្រកួត
លោក Conor Nestor ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមុននេះថា លោកពិតជាអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រដែលបានមកលើកទឹកចិត្តក្រុមកម្ពុជាទាំងមេឃភ្លៀងបែបនេះ។ ការមកគាំទ្រនេះជាការរួមចំណែកលើកទឺកចិត្តដល់ក្រុមកីឡាការិនីកម្ពុជាឲ្យប្រកួតរឹតតែខ្លាំងបន្ថែមទៀត។ លោកក៏អបអរសាទរចំពោះជ័យ
ជម្នះមួយនេះដល់ក្រុមទាំងមូល។

ទិដ្ឋភាពក្រោយបញ្ចប់ការប្រកួត
កីឡាការិនី សឿន វិផា បានឲ្យដឹងដែរថា ថ្ងៃនេះរូបគេសប្បាយចិត្តជាខ្លាំងដែលក្រុមបាល់ទាត់នារីកម្ពុជាប្រកួតមិត្តភាពលើកដំបូងក្នុងដីហើយទទួលបានជ័យជម្នះបែបនេះ។ វិផា អរគុណចំពោះទឹកចិត្តអ្នកគាំទ្រថ្ងៃនេះដែលបានចំណាយពេលមកលើកទឹកទាំងភ្លៀង និងបានផ្ដល់កម្លាំងចិត្តអបអរពេលក្រុមរកបានគ្រាប់បាល់ និងជួយលើកទឹកចិត្តនៅពេលក្រុមបាត់បាល់ ឬធ្វើមិនបានល្អអំឡុងពេលប្រកួតលើទីលាន។

ទិដ្ឋភាពក្រោយបញ្ចប់ការប្រកួត
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះលើក្រុមភ្ញៀវ ហ្គាំ (Guam) ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្ភភាពអន្តរជាតិកាលយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះនៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ៕



អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


