Connect with us

កីឡា

ក្រុម​នារី​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ដំបូង

បានផុស

នៅ

ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​​នារី​ កម្ពុជា ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ១-០ លើ​ក្រុមជម្រើស​ជាតិ នារី ហ្គាំ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក​គ្រូ Conor Nestor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ ៩០​នាទី​ពេញ ក្រុម​នារី​ម្ចាស់​ផ្ទះ​កម្ពុជា​មាន​ឱកាស​ច្រើន និង​គ្រប់​គ្រង​បាល់​បាន​ល្អ​ជាង ប៉ុន្តែ​គ្រាប់​បាល់​កើត​មាន​ឡើង​តែ​១​គ្រាប់​ប៉ុណ្ណោះ​​ដែល​រក​​បាន​ដោយ​កីឡាការិនី សឿន វិផា មក​ពី​ក្លិប​ភ្នំពេញ​ក្រោន នៅ​នាទីទី​១៧។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​លើក​ដំបូង​សម្រាប់​បាល់ទាត់​នារី​កម្ពុជា ហើយ​បាន​បង្កើត​ស្ថិតិ​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ។

លោក​ស្រី ពុធ ធីតា

ការ​ប្រកួត​នេះ​ជា​ការ​ត្រៀម​ខ្លួន​ទាំង​សម្រាប់​ក្រុម​បាល់ទាត់​នារី​ កម្ពុជា និង​ក្រុម​បាល់ទាត់​នារី ហ្គាំ សម្រាប់​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​នារី​អាស៊ី AFC Women’s Asian ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ពូល G ដែល​មាន​ក្រុម​ ហ្វីលីពីន ហុងកុង និង​អារ៉ាប៊ីសាអ៊ូឌី ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ទី ៥ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក ឃួន ឡាប៊ូរ៉ាវី

នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ក្រុម​នារី​កម្ពុជា ប្រកួត​ជា​មួយ ក្រុម​នារី ហុងកុង ហើយ​ថ្ងៃទី​២ ខែ​កក្កដា ប្រកួត​ជា​មួយ ហ្វីលីពីន និង​ចុង​ក្រោយ​ប្រកួត​ជា​មួយ អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២៥៕

ក្រុម​កម្ពុជា
ក្រុម​ហ្គាំ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

ព្យុះទី២ ឈ្មោះ សេពផេត នឹងបន្តអូសបន្លាយលើកម្ពុជា ដល់ថ្ងៃទី២៨មិថុនា

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

វាយអ៊ីរ៉ង់រួច ត្រាំប្រកាសថា អាមេរិកនិងអ៊ីរ៉ង់ នឹងពិភាក្សាគ្នារឿងនុយក្លេអ៊ែរ សប្តាហ៍ក្រោយ

សន្តិសុខសង្គម៥៥ នាទីutes មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន ប្រាប់ពលករខ្មែរដែល​វិល​ត្រលប់​មកពីប្រទេសថៃ កុំព្រួយបារម្ភរឿងអត់ការងារធ្វើ

ចរាចរណ៍៨ ម៉ោង មុន

យុវជន៣នាក់​ជិះ​លឿន​ចាប់​ហ្វ្រាំង​រអិល​ជ្រុល​ទៅបុក​រថយន្ត​ បណ្ដាល​ឱ្យ​រងរបួសធ្ងន់ស្រាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ២០ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

កីឡា២១ ម៉ោង មុន

កីឡាករ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​មាន​ថ្ងៃ​នេះ​ ខណៈអ្វី​ដែល​ខំប្រឹង​ជាង​ ១០ឆ្នាំ​បាន​សម្រេច​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម