Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ប៉ៃលិន ប្រាប់​ពលករខ្មែរ​ដែល​​មក​ពី​ថៃកុំ​ព្រួយ​បារម្ភ​រឿងអត់​ការងារ ព្រោះរាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​រួច​រាល់​ហើយ

បានផុស

នៅ

ប៉ៃលិន ៖ នៅចំពោះមុខបងប្អូនពលករ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់​ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូន​ដំណើរ​បងប្អូន​ពលករ​ខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វិល​ត្រលប់​ទៅ​ស្រុក​កំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់​ថា ដោយ​សារ​ស្ថានភាព​ព្រំដែន​កាន់​តែ​តឹងតែង និង​ដោយ​មាន​ការ​អំពាវនាវ​ពី​សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុង​ធ្វើ​ការ​នៅ​ប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ គ្រប់ គ្រាន់ក៏ដោយហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយ រកការងារជូនបងប្អូនពលករផងដែរ។

សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យ​ក្រសួងការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារ ក្នុងប្រទេសជូនបងប្អូន ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅ ខ្វះកម្លាំង ពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការ ជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ច និងសង្គមកិច្ច​មួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពិនិត្យ មើលលទ្ធភាព ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នក ដែល មានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយ ដែលអាចធ្វើទៅបាន៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ វិនាទី មុន

អភិបាល​ខេត្ត​ប៉ៃលិន ប្រាប់​ពលករខ្មែរ​ដែល​​មក​ពី​ថៃកុំ​ព្រួយ​បារម្ភ​រឿងអត់​ការងារ ព្រោះរាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​រួច​រាល់​ហើយ

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងព័ត៌មាន​ និង សហស្ថាបនិក Big Bad Wolf Books ធ្វើ​សន្និសីទ​ផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia»

ព័ត៌មានជាតិ៣ ម៉ោង មុន

ធានារ៉ាប់រង​ជា​សំណាញ់​សុវត្ថិភាព​សង្គម ដ៏​ចាំ​បាច់​សម្រាប់​សង្គម និងក្រុមគ្រួសារនីមួយៗ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយ តែ​កម្ពុជា​ក៏​មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុនថៃអាចនាំចូលមកកម្ពុជាតាមរយៈឡាវ និងផ្លូវទឹក ខណៈតានតឹងតាមព្រំដែនគោក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម