ព័ត៌មានជាតិ
កសិករថ្លែងអំណរគុណរាជរដ្ឋាភិបាលជួយទិញកសិផលផ្លែមៀនកំពុងជួបបញ្ហាទីផ្សារ
ប្រជាកសិករម្នាក់ឈ្មោះ យុឹម ប៊ុនធឿន អាយុ៣៩ឆ្នាំ រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកំរៀង ខេត្តបាត់ដំបងក្នុងចំណោមកសិករដូចគ្នាជាច្រើនបានលើកឡើងប្រហាក់ប្រហែលគ្នាក្នុងកិច្ចសម្ភាសជាមួយកម្ពុជាថ្មីនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះថា សម្រាប់រូបលោកជាប្រជាកសិករមានការរំភើបចិត្ត និងត្រេកអរជាខ្លាំង ខណៈសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចេញសេចក្តីណែនាំដល់ក្រុមការងារសម្តេចឱ្យចុះជួយទិញយកផ្លែមៀន(តាង៉ែន)ពីប្រជាកសិករទាំងអស់ក្រោយពេលដែលលោក និងកសិករផ្សេងៗកំពុងមានទុក្ខដោយសាតែកសិផលផ្លែមៀនប៉ៃលិនបានកកស្ទះខ្វះទីផ្សារ និងបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ។

លោកបន្តថា សកម្មភាពរួម និងទឹកចិត្តដ៏ប្រពៃរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅនេះបានធ្វើឱ្យក្រុមគ្រួសារលោក ក៏ដូចជាគ្រួសារកសិករផ្សេងៗទៀតបានរួចផុតពីបំណុលធនាគារ និងបានកម្រៃដោះស្រាយជីវភាពគ្រួសារព្រមទាំងបានថវិការដើម្បីបន្តមុខរបរនេះបន្តទៀតផងដែរ។
នៅគ្រានេះដែរក្រោយពីរាជរដ្ឋាភិបាលជួយទិញផ្លែមៀនប៉ៃលិនរបស់ប្រជាកសិករក្នុងគ្រាអាសន្ននេះលោកថាជាពេលវេលា១ដែលរាជរដ្ឋាភិបាលជួយដល់ប្រជាកសិករឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារជាបណ្តោះអាសន្នប៉ុណ្ណោះហើយលោកនិងកសិករផ្សេងក៏មិនចង់ឱ្យរាជរដ្ឋាភិបាលរាប់រងទទួលបន្ទុកបែបនេះបន្តទៀតដែរគួតែមន្ត្រីជំនាញជួយដល់កសិករដោយរកទីផ្សារក្រៅប្រទេសណាមួយសមរម្យដើម្បីធ្វើការនាំចេញទើបប្រសើដោយលោកនិងកសិករផ្សេងទៀតបានលើកឡើងនូវពាក្យ១ឃ្លាទំនងពួកគាត់ស្រឡាញ់និងទុកចិត្តលើការដឹកនាំរបស់សម្តេច។

កសិករដដែលបន្តថា សម្រាប់គ្រួសារលោកក្រៅពីចម្ការមៀនប៉ៃលិនផ្ទាល់ខ្លួនបន្តិចបន្តួចលោកក៏បានជួលចម្ការអ្នកផ្សេង១កន្លែងទៀតស្ថិតក្នុងស្រុកកំរៀងផងដែរដែលមានទំហំប្រហែល២០ហិកតាដោយការជួលនេះម្ចាស់បានកុងត្រា៣ឆ្នាំម្តងហើយលោកធ្វើបានរយះពេល២ឆ្នាំហើយ ដូច្នេះលោកបារម្ភណាស់រឿងអត់ទីផ្សារសំណាងល្អបានសម្តេចទាំងទ្វេមានក្តីអាណិតមេត្តាបានជួយសម្រាលទុក្ខដល់ក្រុមគ្រួសារលោកក៏ដូចជាប្រជាកសិករជាច្រើនទៀតដូចស្ត្រីជាម្ចាស់ចម្ការម្នាក់បានលើកឡើងចំពោះមុខក្រុមការងារថាបើគ្មានសម្តេចជួយទិញទេគាត់និងស្លាប់មុនផ្លែមៀន។

លោកបន្តថា ក្រោយពីសម្តេចដាក់ក្រុមការងារចុះមកទិញដែលដឹកនាំដោយលោកហុីង ប៊ុនហៀងជំហ៊ានដំបូងទទួលទិញនៅលើទីតាំងវាលបែកចានក្នុងក្រុងបាត់ដំបង លោកបានដឹកមកលក់បានចំនួន២០តោនក្នុង១គីឡូក្រាមតម្លៃ២៥០០រៀល ខណៈដែលលោកលក់ក្នុងស្រុកបានត្រឹម២០០០រៀលក្នុង១គីឡូក្រាម។
លោកថាដោយសាតែការអាណិតអាសូរប្រជាកសិករពីសម្តេចទាំងទ្វេទើបរូបលោកនិងកសិករផ្សេងបានដើមទុន្ទឡើងវិញទាំងថ្លៃជួលទាំងការថែទាំទាំងសេដ្ឋកិច្ចគ្រួសារនិងសងទុន្ទទៅធនាគាលោកលែងសូវបារម្ភណ៍ទៀតហើយ។

តែលោកបញ្ជាក់ថានៅដំណាក់កាលទី២នេះទើបមៀនប៉ៃលិនរបស់លោកហុចផលបានច្រើនដោយលោកត្រៀមប្រមូលផលនៅក្នុងខែ៩នេះចាប់ពីថ្ងៃទី១០រហូតដល់ចប់រដូវ។
បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តក៏ធ្លាប់បានបង្ហាញឱ្យដឹងបន្តថា:យុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន(តាង៉ែន)និងមៀនក្រអូប(មៀនខ្មែរ)បានចាប់ពីថ្ងៃទី១៧ថ្ងៃទី១៧ខែសីហាដល់ថ្ងៃទី៣០ខែសីហាដែលមានរយះពេល (១៣ថ្ងៃ)។
ក្នុងនោះក្រុមការងារបានចុះទិញផ្ទាល់នៅតាមស្រុកចំនួន៧ដែលមានផ្លែមៀនប៉ៃលិន និងមៀនក្រអូបមានចំនួន៩៨០តោន ខណៈដែលបានទទួលទិញជំហ៊ានដំបូននៅទីធ្លាបាល់ទាត់វាលបែកចានក្នុងក្រុងបាត់ដំបងបានចំនួន៧៧៨តោនដូច្នេះសរុបលទ្ធផលប្រមូលទិញរយៈពេល១៣ថ្ងៃមានចំនួន១៧៥៨តោន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ