ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកទិញលក់ម៉ូតូម្នាក់ រកឃើញម៉ូតូ១១គ្រឿងអត់ពន្ធ និងស្លាកលេខ១៤សន្លឹក អ្នកបាត់ម៉ូតូអាចទៅមើលបាន
កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត្ត (ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ) ដកហូតម៉ូតូ១១គ្រឿង និងស្លាកលេខម៉ូតូ១៤បន្ទះ ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ម៉ោង១០និង០០នាទី នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យបានដកហូតម៉ូតូ០១គ្រឿងម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FZ-3654 មានប័ណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ និងម៉ូតូ១១គ្រឿងដកហូតពីជនសង្ស័យរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្លាកលេខ១៤សន្លឹក។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព