សន្តិសុខសង្គម
នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់
កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនក្រុមជនសង្ស័យសរុបចំនួន៦នាក់ ពាក់ព័ន្ធករណីគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ស្ថិតក្នុងភូមិត្រពាំងសាប ឃុំត្រពាំងសាប យកសម្ភារៈមួយចំនួន។ តាមរបាយការណ៍របស់អធិការស្រុក ក្រុមជនសង្ស័យសុទ្ធសឹងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន ហើយជាមុខសញ្ញាទទួលផលចោរកម្មក្នុងករណីនេះដែរ។

តាមរបាយការណ៍ ជនសង្ស័យដែលកម្លាំងសមត្ថិកិច្ចឃាត់ខ្លួន ១/.ឈ្មោះ ឆុំ សុខហេង ហៅហេង ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយក៏ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន។ ២/.ឈ្មោះ ម៉ម ធានី ហៅនី ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន។ ៣/.ឈ្មោះ រឿង សារ៉ន ហៅរ៉ន ជាមុខសញ្ញាករណីទទួលផលចោរកម្ម និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ឈ្មោះ នាង រ៉ូត ហៅឌូក ជាមុខសញ្ញាសមគំនិតក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោសខាងលើ និងជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ៥/.ឈ្មោះ សុខ ស្រីឡែន ហៅពៅ ជាមុខសញ្ញាសមគំនិតក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោសខាងលើ និងជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ៦/.ឈ្មោះ ម៉ុន ស្រីនាថ ហៅពៅ ជាមុខសញ្ញាសមគំនិតក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោសខាងលើ និងជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

ក្រោយពីឃាត់ខ្លួន និងសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសម្ភារៈដែលបានដកហូត ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យទៅសាលាបឋមសិក្សាសូរភី យកទៅប្រើប្រាស់ក្នុងការងារវិញ។
សូមជ្រាបថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទីយប់ ក្រុមជនសង្ស័យបានយកវត្ថុរឹងគាស់ក្រវិលសោរទ្វាឈើ និងគាស់ចម្រឹងបង្អួចដែកខាងក្រោយបន្ទប់ទីចាត់ការរបស់សាលាបឋមសិក្សា សូរភី ចូលរុះរើកកាយលួចសម្ភារៈរបស់របរមានតម្លៃដែលជាទ្រព្យសម្បត្តិរដ្ឋនៅខាងក្នុងទីចាត់ការរបស់សាលាបឋមសិក្សាសូរភី លួចយកសម្ភារៈមួមចំនួនធំ រួចនាំគ្នាគេចខ្លួនបាត់អស់។

បន្ទាប់មានស្រាវជ្រាវ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី រហូតដល់ថ្ងៃទី១៤កក្កដា ទើបកម្លាំងជំនាញឃាត់ខ្លួនក្រុមទាំងនេះបានតែម្ដង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


